ព័ត៌មានអន្ដរជាតិ
WHO កំពុងដឹកនាំសាកល្បងថ្នាំរលាក៣ប្រភេទដ៏មានសក្តានុពលសម្រាប់ព្យាបាលជំងឺកូវីដ
កាលពីថ្ងៃពុធ ម្សិលមិញនេះ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងពីការសាកល្បងគ្លីនិកសាស្ត្រនៅក្នុងប្រទេស៥២ដែលបានសិក្សាពីថ្នាំរលាក៣ប្រភេទដែលមានសក្តានុពលក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩។
អង្គការសុខភាពពិភពលោកបាននិយាយក្នុងសេចក្តីប្រកាសមួយពីការសាកល្បងសាមគ្គី Solidarity PLUS ថា ៖«ថ្នាំព្យាបាលទាំង៣ប្រភេទនេះគឺ Artesunate, Imatinib និង Infliximab ត្រូវបានជ្រើសរើសដោយក្រុមអ្នកជំនាញឯករាជ្យមួយសម្រាប់សក្តានុពលរបស់ថ្នាំទាំងនេះក្នុងការកាត់បន្ថយហានិភ័យនៃការស្លាប់អ្នកជំងឺកូវីដ-១៩នៅមន្ទីរពេទ្យ»។

ថ្នាំ Artesunate បានប្រើប្រាស់រួចរាល់ហើយសម្រាប់ជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ ថ្នាំ Imatinib សម្រាប់ ព្យាបាលជំងឺមហារីកជាក់លាក់ និងថ្នាំ Infliximab សម្រាប់ព្យាបាលជំងឺប្រព័ន្ធភាពស៊ាំដូចជាជំងឺរលាកពោះវៀន និងជំងឺរលាកសន្លាករាំរ៉ៃ។
ការធ្វើសាកល្បងសាមគ្គីដំបូងកាលពីឆ្នាំមុនបានរកឃើញថា ការព្យាបាលទាំងអស់មានថ្នាំ៤ប្រភេទត្រូវបានវាយតម្លៃគឺថ្នាំ Remdesivir, Hydroxychloroquine, lopinavir/ritonavir និង Interferon ប៉ុន្តែមានប្រសិទ្ធភាពតិចតូច ឬគ្មានប្រសិទ្ធភាពសោះក្នុងការជួយដល់អ្នកជំងឺកូវីដ-១៩។
រហូតដល់ពេលមានតែថ្នាំ Corticosteroids មានបង្ហាញពីប្រសិទ្ធភាពប្រឆាំងនឹងជំងឺកូវីដ-១៩ធ្ងន់ធ្ងន់ខ្លាំង។
អង្គការសុខភាពពិភពលោកបាននិយាយថា ថ្នាំ Artesunate ផលិតដោយក្រុមហ៊ុន Ipca ត្រូវបានប្រើដើម្បីព្យាបាលជំងឺគ្រុនចាញ់។ ក្នុងការសាកល្បង វានឹងត្រូវបានចាក់បញ្ចូលតាមសរសៃឈាមរយៈពេល៧ថ្ងៃ ដោយប្រើកម្រិតស្តង់ដារដែលបានណែនាំសម្រាប់ការព្យាបាលជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ។
ចំណែកថ្នាំ Imatinib ផលិតដោយក្រុមហ៊ុន Novartis ត្រូវបានប្រើសម្រាប់ព្យាបាលជំងឺមហារីកជាក់លាក់។ ក្នុងការសាកល្បង វានឹងត្រូវបានលេបតាមមាត់មួយថ្ងៃមួយគ្រាប់សម្រាប់រយៈពេល១៤ថ្ងៃ។
ចំពោះថ្នាំ Infliximab ផលិតដោយក្រុមហ៊ុន Johnson & Johnson ត្រូវបានប្រើដើម្បីព្យាបាលជំងឺប្រព័ន្ធភាពស៊ាំ។ ក្នុងការសាកក្បង វានឹងត្រូវបានចាក់បញ្ចូលតាមសរសៃឈាមតែមួយដូសប៉ុណ្ណោះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន