ព័ត៌មានអន្ដរជាតិ
ផុតច្រើនខែហើយ ទើបធ្លាយព័ត៌មាន គិលានុបដ្ឋាយិកាអាល្លឺម៉ង់ យកទឹកអំបិលក្លែងជាវ៉ាក់សាំង ចាក់ឲ្យប្រជាជន
កាលពីថ្ងៃអង្គារ អាជ្ញាធរនៅភាគខាងជើងប្រទេសអាល្លឺម៉ង់ បានអំពាវនាវដល់មនុស្សរាប់ពាន់នាក់ឲ្យទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ម្តងទៀត បន្ទាប់ពីការស៊ើបអង្កេតរបស់ប៉ូលិសបានរកឃើញថា គិលានុបដ្ឋាយិកានៃកាកបាទក្រហមម្នាក់ ប្រហែលជាបានចាក់ទឹកអំបិលឲ្យពួកគេ។
គិលានុបដ្ឋាយិការូបនេះ ត្រូវបានគេសង្ស័យថា ចាក់ទឹកអំបិលជំនួសឲ្យថ្នាំពិតប្រាកដ នៅមណ្ឌលចាក់វ៉ាក់សាំងមួយក្នុងស្រុក Friesland កាលពីដើមនិទាឃរដូវ។
លោក Sven Ambrosy សមាជិកក្រុមប្រឹក្សាក្នុងតំបន់ បាននិយាយលើ Facebook ថា “ខ្ញុំពិតជា ភ្ញាក់ផ្អើលណាស់ចំពោះរឿងនេះ”។ អាជ្ញាធរ បានចេញសេចក្តីអំពាវនាវទៅកាន់ប្រជាពលរដ្ឋប្រមាណ ៨,៦០០ នាក់ ដែលអាចរងផលប៉ះពាល់។
ទោះបីទឹកអំបិលគ្មានគ្រោះថ្នាក់ក៏ដោយ តែអ្នកដែលបានចាក់វ៉ាក់សាំងក្នុងប្រទេសអាល្លឺម៉ង់ កាលពីខែមីនាដល់ខែមេសា នៅពេលរឿងនេះកើតឡើង ភាគច្រើនគឺជាមនុស្សចាស់ ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងកូវីដ ហើយអាចបណ្តាលឲ្យស្លាប់។
ស្របពេលជាមួយគ្នានោះ លោក Peter Beer អ្នកស៊ើបអង្កេតរបស់ប៉ូលិសបាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានថា ផ្អែកលើសេចក្តីថ្លែងការណ៍របស់សាក្សី មានការសង្ស័យដែលសមហេតុផលអំពីគ្រោះថ្នាក់។
មូលហេតុដែលគិលានុបដ្ឋាយិកាធ្វើបែបនេះ មិនត្រូវបានគេដឹងច្បាស់ឡើយ ប៉ុន្តែនាងធ្លាប់បានលើកឡើងនូវទស្សនៈសង្ស័យអំពីវ៉ាក់សាំង នៅក្នុងបណ្តាញសង្គម។
គេមិនច្បាស់ភ្លាមៗទេ ថាតើជនសង្ស័យត្រូវបានចាប់ខ្លួនឬចោទប្រកាន់ដែរឬអត់ក្នុងករណីនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ផ្អែកលើការវិភាគថ្មី CDC ថា ស្ត្រីមានផ្ទៃពោះគួរចាក់វ៉ាក់សាំងបង្ការកូវីដ-១៩
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង