Connect with us

ព័ត៌មានអន្ដរជាតិ

ទិន្នន័យថ្មី បង្ហាញពីប្រសិទ្ធភាព វ៉ាក់សាំង២ប្រភេទ ប្រឆាំងវីរុសបំប្លែងខ្លួន Delta

បានផុស

នៅ

ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ អាចនឹងមិនមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួន Delta មានប្រភពចេញពីប្រទេសឥណ្ឌាទេ បើប្រៀបធៀបទៅនឹងមេរោគទម្រង់ដើម។

ក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌល Mayo Clinic នៅទីក្រុង Rochester រដ្ឋ Minnesota បានរកឃើញថា វ៉ាក់សាំង Pfizer -BioNTech ដែលត្រូវបានប្រើជាទូទៅបំផុតនៅសហរដ្ឋអាមេរិក គឺមានប្រសិទ្ធភាពត្រឹមតែ ៤២ ភាគរយប៉ុណ្ណោះ ប្រឆាំងនឹងការឆ្លងនៅក្នុងខែកក្កដា។

ទន្ទឹមនឹងនេះដែរ វ៉ាក់សាំង Moderna មានប្រសិទ្ធភាពត្រឹមតែ ៧៦ ភាគរយប៉ុណ្ណោះ។

វ៉ាក់សាំង Moderna

ការផ្លាស់ប្តូរប្រសិទ្ធភាពវ៉ាក់សាំង គឺស្របពេលមានការកើនឡើងយ៉ាងខ្លាំងនៃអត្រាឆ្លង Delta នៅក្នុងរដ្ឋ Minnesota ពោលគឺកើនពី០,៧ភាគរយក្នុងខែឧសភា ដល់ទៅជាង៧០ភាគរយក្នុងខែកក្កដា។

ក្នុងរយៈពេល៦ខែដំបូង ប្រហែល៩០ភាគរយ ត្រូវបានគេមើលឃើញថា ប្រសិទ្ធភាពរបស់វ៉ាក់សាំងបានចាប់ផ្តើមធ្លាក់ចុះនៅខែមិថុនា។

វ៉ាក់សាំង Pfizer -BioNTech

យ៉ាងណាក្តី ប្រសិទ្ធភាព បានធ្លាក់ចុះយ៉ាងខ្លាំងនៅខែកក្កដា ដោយសារតែវីរុសបំប្លែងខ្លួន Delta បានវាយលុកសហរដ្ឋអាមេរិក។

ទោះបីជាមានការកើនឡើងនៃការឆ្លងក៏ដោយ ប៉ុន្តែវ៉ាក់សាំងនៅតែមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការចូលមន្ទីរពេទ្យនិងករណីធ្ងន់ធ្ងរពីវីរុស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ផុតច្រើនខែហើយ ទើបធ្លាយព័ត៌មាន គិលានុបដ្ឋាយិកាអាល្លឺម៉ង់ យកទឹកអំបិលក្លែងជាវ៉ាក់សាំង ចាក់ឲ្យប្រជាជន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម