Connect with us

ព័ត៌មានអន្ដរជាតិ

កាលីហ្វ័រញ៉ា ក្លាយជារដ្ឋអាមេរិកដំបូងគេ តម្រូវឲ្យគ្រូបង្រៀនចាក់វ៉ាក់សាំង និងធ្វើតេស្តរកកូវីដ ជាប្រចាំ

បានផុស

នៅ

កាលពីថ្ងៃពុធ កាលីហ្វ័រញ៉ា បានក្លាយជារដ្ឋអាមេរិកទីមួយ ដែលតម្រូវឲ្យគ្រូបង្រៀននិងបុគ្គលិកសាលាដទៃទៀត ត្រូវចាក់វ៉ាក់សាំងឬធ្វើតេស្តជាប្រចាំរកជំងឺកូវីដ -១៩ ដែលនេះជាវិធានការមួយត្រូវបានលោកអភិបាលរដ្ឋ Gavin Newsom ហៅថា “វិធានការប្រកបដោយការទទួលខុសត្រូវ” ដើម្បីធានាសុវត្ថិភាពកុមារ។

តម្រូវការនេះបានកើតឡើង ស្របពេលដែលការហាមឃាត់ទូទាំងរដ្ឋ តិចសាស់ របស់លោកអភិបាល Greg Abbott លើកាតព្វកិច្ចពាក់ម៉ាស់ បានទទួលបរាជ័យផ្លូវច្បាប់ជាលើកទី២ បន្ទាប់ពីចៅក្រមទីក្រុង ដាឡាស បានរារាំងជាបណ្តោះអាសន្ន ចំពេលមានការកើនឡើងនៃករណីឆ្លងវីរុសទូទាំងប្រទេស។

តម្រូវការចាក់វ៉ាក់សាំងនៅសាលារៀនរដ្ឋកាលីហ្វ័រញ៉ា គឺធ្វើតាមការបញ្ជាស្រដៀងគ្នានេះ ដែលអនុវត្តចំពោះបុគ្គលិករដ្ឋនិងបុគ្គលិកថែទាំសុខភាពទាំងអស់។

លោក Newsom បាននិយាយនៅក្នុងសន្និសីទខ្លីមួយថា “យើងគិតថា នេះគឺជាវិធីប្រកបដោយនិរន្តរភាព ក្នុងការរក្សាសាលារៀនរបស់យើងឲ្យបើកទ្វារ និងដើម្បីដោះស្រាយបញ្ហាកង្វល់ជាចម្បង ដែលឪពុកម្តាយក៏ដូចជាខ្ញុំដែរ មានចំពោះកូនៗ”។

យោងតាមការចុះផ្សាយរបស់ Reuters បានឲ្យដឹងថា ដោយសារតែវីរុសបំប្លែងខ្លួន Delta, ករណីឆ្លងកូវីដរបស់សហរដ្ឋអាមេរិក បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាង៦ខែ។ ករណីថ្មីនៅអាមេរិក បានកើនឡើង ជាងប្រាំដងក្នុងរយៈពេលមួយខែចុងក្រោយ ខណៈករណីឆ្លងជាមធ្យម បានឈានដល់ ១១៨,០០០ករណី កាលពីថៃអង្គារ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ការចាក់វ៉ាក់សាំង Sinovac ៣ដូសតែម្តង បញ្ចេញកម្រិតការពារខ្ពស់ជាងការយកវ៉ាក់សាំងប្រភេទ mRNA មកចាក់ជាដូសជំរុញ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម