Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញ៖ ចំពោះស្ត្រីឆ្លងកូវីដក្នុងអំឡុងពេលមានផ្ទៃពោះ អាចប្រឈមនឹងកើតកូនមិនគ្រប់ខែឬឈានដល់ស្លាប់

បានផុស

នៅ

យោងតាមការសិក្សាមួយដែលចេញផ្សាយដោយសារព័ត៌មាន JAMA Network Open បានឲ្យដឹងថា ស្ត្រីមានផ្ទៃពោះប្រហែលជា ៤០ ភាគរយ ហើយមានជំងឺកូវីដក្នុងខ្លួន ទំនងជាសម្រាលកូនមិនគ្របខែ ឬបើធ្ងន់នឹងឈានដល់ចូល ICU ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​អ្នកស្រាវជ្រាវបាននិយាយថា ពួកគេក៏បានរកឃើញថា​ កូវីដ​បង្ក​ហានិភ័យ​ខ្ពស់ជាង ៥ ដង​ ចំពោះការព្យាបាល​ដោយយកចិត្តទុក​ដាក់ខ្ពស់​ អំឡុងពេលសម្រាលកូន​ និង​មានហានិភ័យខ្ពស់​ជាង​ការ​ស្លាប់​ប្រហែល ១៥ ដង​ ខណៈពេល​ដែលកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

វេជ្ជបណ្ឌិត Ninh T. Nguyen ប្រធាននាយកដ្ឋានវះកាត់នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា បាន​ប្រាប់​សារព័ត៌មាន UPI ថា​ ” សម្រាប់ម្តាយ​ដែលកំពុង​ពពោះ វាមានសារៈសំខាន់​ណាស់​ក្នុងការ​ចាត់​វិធានការ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការឆ្លងជំងឺកូវីដ ។ ការឆ្លងមេរោគនៅ​ពេល​សម្រាលកូន ​ត្រូវបានផ្សារភ្ជាប់ជាមួយ​នឹងហានិភ័យខ្ពស់​នៃ​ការ​ចូល​បន្ទប់ ICU ការ​សម្រាល​កូន​មិនគ្រប់​ខែ​ និង​សូម្បី​តែ​ការ​ស្លាប់ ” ។

សូម្បីតែការសិក្សាមួយដែលត្រូវបានបោះ​ពុម្ពផ្សាយក្នុងខែ​ មេសា​ ដោយ​សារព័ត៌មាន JAMA Pediatrics បាន​រក​ឃើញ​ថា ស្ត្រី​មានផ្ទៃពោះដែលមាន​ជំងឺនេះ​ មានហានិភ័យ​កើន​ឡើង​នៃ​ផល​វិបាក​ដូចជា ​ជំងឺ​លើស​ឈាម ជំងឺ​ក្រឡាភ្លើង​ និង​សម្រាល​កូន​មិន​គ្រប់​ខែ​ បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​មិន​ឆ្លង។

ចំពោះ​ការសិក្សានេះលោក Nguyen និងសហការី​បានពិនិត្យទិន្នន័យសុខភាពស្ត្រី​មាន​ផ្ទៃពោះ​ជិត ៨៧ ម៉ឺននាក់ ​ដែលសម្រាលកូន​នៅ​មន្ទីរពេទ្យទូទាំង​ប្រទេស ចន្លោះថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០២០ និង​ថ្ងៃទី ២៨ ខែ ​កុម្ភៈ ឆ្នាំនេះ។

អ្នកស្រាវជ្រាវបាននិយាយថា​ ជិត ១៩,០០០ នាក់​ ឬជាង ២ភាគរយ បានធ្វើតេស្ត​វិជ្ជមានមុន​ពេល​សម្រាល​កូន។ មានតែស្ត្រីជាង ១៦ ភាគរយ​ប៉ុណ្ណោះ​ ដែល​បាន​សម្រាល​កូន​មិនគ្រប់ខែ ​បើ​ប្រៀបធៀប​ទៅនឹងអ្នកដែលមិនឆ្លងមេរោគតិចជាង ១២ ភាគរយ។ ប្រហែល ៥ភាគរយ​ នៃ​ស្ត្រី​មានផ្ទៃពោះ​ដែល​មាន​កូវីដ ត្រូវចូលបន្ទប់ ICU កំឡុងពេលសម្រាលកូន​ ខណៈដែលមានតែ ១ភាគរយ​ នៃអ្នក​ដែលមិន​មានជំងឺ ត្រូវការការថែទាំកម្រិតនេះ។ ចំណែក ២ភាគរយ​នៃស្ត្រី​មាន​ផ្ទៃពោះ​ដែល​ឆ្លង ​ត្រូវការ​ការ​ដកដង្ហើម​ ឬ​ខ្យល់​ចេញ​ចូល​តាម​មេកានិច​ ដើម្បី​រក្សា​ដង្ហើម ​បើ​ប្រៀប​ធៀប​នឹង ០,១ភាគរយ​នៃ​អ្នក​មិន​ឆ្លង។

លើសពីនេះ​ទៀត ​ម្ដាយ​ដែល​មាន​កូវីដ ចំនួន ២៤ នាក់​ឬ ០,១ភាគរយ ​បាន​លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ ដោយ​បង្កើន​អត្រាមរណភាព​ប្រហែល ១០ ដង ​ខ្ពស់​ជាង​ស្ត្រី​ដែល​គ្មាន​មេរោគ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖UPI

ចុចអាន៖WHO ៖ ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន កុំភ័យខ្លាចការចាក់វ៉ាក់សាំងកូវីដ គ្មានផលប៉ះពាល់ដល់ទារកឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម