Connect with us

ព័ត៌មានអន្ដរជាតិ

កុមារមួយចំនួនតូច នៅតែមានរោគសញ្ញា២នេះ រយៈពេលយូរ ក្រោយជាសះស្បើយពីកូវីដ

បានផុស

នៅ

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក (CDC) បានឱ្យដឹងថា កុមារដែលជាសះស្បើយពីជំងឺកូវីដ-១៩ អាចបន្តរោគសញ្ញារយៈពេលវែងទៀត ដែលជាញឹកញាប់រោគសញ្ញានោះគឺ អស់កម្លាំង និងឈឺក្បាល។

Children Often Suffer Chronic Headaches And Fatigue From 'long COVID' -  Todayuknews
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត Rochelle Walensky នាយក CDC ថ្លែងក្នុងសន្និសីទកាសែតនៅឯសេតវិមានថា ទីភ្នាក់ងាររបស់លោកស្រីបានរកឃើញកុមារពី ២ ទៅ ៣ ភាគរយដែលជាសះស្បើយពីជំងឺ តែលេចចេញនូវរោគសញ្ញាកូវីដជាច្រើនខែទៀត។ រោគសញ្ញាកូវីដ-១៩រយៈពេលវែងដែលបានរកឃើញកើតចំពោះកុមារ ភាគច្រើនគឺ អស់កម្លាំង និងឈឺក្បាល។ ​យ៉ាងណាមិញ រោគសញ្ញាទាំងនេះកើតមានក្នុងអត្រាទាប បើធៀបនឹងមនុស្សពេញវ័យ។

Long COVID in children: what parents and teachers need to know

ទោះបីកុមារទំនងជាមិនស្លាប់ដោយសារវីរុសកូវីដ-១៩ច្រើនក៏ពិតមែន មន្រ្តីសុខាភិបាលអាមេរិកបានព្រមានអំពីផលប៉ះពាល់អវិជ្ជមានរយៈពេលវែង ដែលអាចកើតឡើងចំពោះក្មេង ជាសះស្បើយពីកូវីដ។ ថ្វីបើកុមារលែងត្រូវបានឆ្លងក៏ដោយ ក៏នៅតែមានរោគសញ្ញាខ្លះបន្តជាច្រើនខែបន្ទាប់ពីសះស្បើយ ហើយពួកគេតម្រូវឱ្យមានការថែទាំដិតដល់។

ចំពោះមូលហេតុពិតប្រាកដ និងវិធីព្យាបាលឱ្យត្រឡប់រកស្ថានភាពប្រក្រតីវិញ ពុំមានអ្នកជំនាញដឹងច្បាស់ ​ឬអាចបញ្ជាក់បាននៅឡើយ។ អ្វីដែលគ្រប់គ្នាអាចធ្វើបានគឺ បន្តរក្សាអនាម័យដោយលាងសម្អាតដៃ ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពជានិច្ច។ ជាពិសេសទទួលទានអាហាសម្បូរជីជាតិ ផឹកទឹកគ្រប់គ្រាប់ គេងស្កប់ស្កល់ និងបន្ថែមទម្លាប់ហាត់ប្រាណដល់ក្មេងៗ។

ដោយឡែក រោគសញ្ញាកូវីដបំប្លែងខ្លួនប្រភេទ Delta ត្រូវបានវេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញកំពូលខាងជំងឺឆ្លងរបស់អាមេរិក និយាយនៅក្នុងសន្និសីទកាសែតថា វាមិនបង្កឱ្យមានស្ថានភាពធ្ងន់ធ្ងរចំពោះកុមារ ឬផលប៉ះពាល់រយៈពេលវែងនោះទេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖​ Daily Mail

ចុចអាន៖ កុមារ​ឆ្លង​កូវីដ​ ក្រោយ​ជា​សះស្បើយ​ កម្រ​ធ្វើ​ទុក្ខ​យូរ​ដូចមនុស្សធំ

ចុចអាន៖ កុមារសម្រាលក្នុងអំឡុងនៃជំងឺរាតត្បាតកូវីដ-១៩ មានកម្រិត IQ ធ្លាក់ចុះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម