ថៃប្រកាស​មិន​ប្រើ​ច្បាប់​អាជ្ញាសឹក​ប្រឆាំង​ក្រុម​បាតុករ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

ថៃប្រកាស​មិន​ប្រើ​ច្បាប់​អាជ្ញាសឹក​ប្រឆាំង​ក្រុម​បាតុករ

Published

on

ទោះ​ជា​ស្ថានភាព​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល និង​ស្ថាប័ន​រាជវង្ស​ថៃ កាន់​តែ​ក្តៅ​ខ្លាំង​តាម​បណ្តាទីក្រុង និង​ខេត្ត​សំខាន់ៗ​របស់​ប្រទេស​នេះ​ក្តី ប៉ុន្តែរដ្ឋាភិបាល​ថៃ បាន​ប្រកាស​មិន​ប្រើ​ច្បាប់​អាជ្ញាសឹកប្រឆាំង​ក្រុម​បាតុករ​នោះ​ឡើយ បើ​ទោះ​កន្លង​មក មាន​ការ​ប្រកាស​ប្រើ​ច្បាប់​គ្រប់​រូប​ភាព​ប្រឆាំង​ក្រុមអ្នក​ប្រជាធិបតេយ្យ​ដែល​កំពុង​រំលោភ​លើ​ធម្មនុញ្ញ​ជាតិក្តី។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មានក្រោយ​ចូល​រួម​កិច្ច​ប្រជុំក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ាន កាល​ពី​ថ្ងៃ​ពុធម្សិល​មិញ លោក ប្រាយុទ្ធ ចាន់​អូចា បាន​លើក​ឡើង​ថា រដ្ឋាភិបាល មិន​​បាន​ពិចារណា​ប្រើ​ច្បាប់​អាជ្ញាសឹកដើម្បី​ប្រឆាំង​ក្រុម​បាតុករ​ប្រជាធិបតេយ្យ​នោះ​ឡើយ ដោយ​អះអាង ចំណាត់​ការ​ធម្មតា​ដែល​មាន​ស្រាប់ គឺ​អាច​ដោះ​ស្រាយ​ជាមួយ​អ្នក​ដែល​រំលោភ​ច្បាប់​បាន​ហើយ។

លោកថា “ក្នុង​ពិភព​ប្រជាធិបតេយ្យ ខ្ញុំ​មិន​អាច​ទាម​ទារ​ឲ្យ​គ្រប់​គ្នា​យល់​ស្រប​និង​គំនិត​ខ្ញុំ​បាន​ទេ។ អ្វី​ខ្ញុំ​អាច​ធ្វើ​បាន គឺ​រក​ផ្លូវ​ឆ្ពោះ​ទៅ​មុខ​ទាំង​អស់​គ្នា ដើម្បី​ចៀស​វាង​បញ្ហា​ផ្សេង​ទៀតកើត​ឡើង​នា​ថ្ងៃ​អនាគត”។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រកាស​របស់​ក្រុម​បាតុករសម្រាប់​ផែនការ​ធ្វើ​បាតុកម្ម​ ៥ថ្ងៃ​ជាប់​គ្នា លោក​ប្រយុទ្ធ បញ្ជាក់​ថា “ទុក​ឲ្យ​ពួក​គេ​ប្រកាស​ចុះ ប៉ុន្តែ​ច្បាប់​នឹង​ចាត់​វិធានការ​ទៅ​លើ​អ្នក​ណា​ក៏ដោយ​ដែល​រំលោភ​ច្បាប់។”

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម