Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​ថា​ អាហ្វហ្គានីស្ថាន​ស្ថិតក្រោម​ការ​គ្រប់​គ្រង​របស់​តាលីបង់​ល្អ​ជាង​ Ghani

បានផុស

នៅ

ឯក​អគ្គរដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​អាហ្វហ្គានីស្ថាន​​បាន​កោត​សរសើរ​ចំពោះ​ការ​ប្រព្រឹត្ត​របស់​តាលីបង់​កាល​ពី​ថ្ងៃ​ចន្ទ ទី​១៦ ខែ​សីហា និង​បាន​និយាយ​ថា ក្រុម ដែល​នៅ​តែ​ត្រូវ​ចាត់​ទុក​ជា​អង្គការ​ភេរវកម្ម​នៅ​រុស្ស៊ី​​បាន​ធ្វើ​ឲ្យ​​​រដ្ឋធានី​កាប៊ុល​មាន​សុវត្ថិភាព​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ដំបូង​​ជាង​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​មេ​ដឹក​នាំ​មុន​ៗ។

ការ​លើក​ឡើង​របស់ឯក​អគ្គរដ្ឋ​ទូត​​ Dmitry Zhirnov បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​​ប្រឹង​​ប្រែង​​​គ្មាន​ការ​លាក់​លៀម​របស់រុស្ស៊ី​​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​​ជា​មួយ​ពួក​តាលីបង់​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ។ ខណៈ​ពេល​​ឥឡូវ​នេះ​កំពុង​បង្ហាញ​ពី​ការ​​ទទួល​ស្គាល់​ក្រុម​ជ្រុល​និយម​ដ៏​រឹង​រូស​​ជា​មេ​ដឹក​នាំស្រប​ច្បាប់​លើ​​ប្រទេស​​ដែល​​ខ្លួន​​​ធ្លាប់​បាន​ព្យាយាម និង​បរាជ័យ​​ក្នុង​ការ​គ្រប់​គ្រង​មុន​ពេល​សហភាព​សូវៀត​​បាន​ដក​កម្លាំង​ទ័ព​​ចេញ​កាល​ពី​ឆ្នាំ​១៩៨៩។

លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រុស្ស៊ី​ចង់​ធានាថា អស្ថេរភាព​នៅ​អាហ្វហ្គានីស្ថាននឹង​មិន​រាល​ដាល​ដល់​អាស៊ី​កណ្តាល​ដែល​ជា​ផ្នែក​នៃ​អតីត​សូវៀត​​ដែល​ធ្លាប់​ចាត់​ទុក​​ជា​ទឹក​ដី​ខាង​ក្រោយ​របស់​ខ្លួន​ និង​ថា វា​នឹង​មិន​ក្លាយ​ជា​​កន្លែង​សម្រាប់​ក្រុម​សកម្ម​ប្រយុទ្ធ​ជ្រុល​និយម​​ផ្សេង​ទៀត​ទេ។

រុស្ស៊ី​បាន​និយាយ​ថា ខ្លួន​បាន​ភ្ញាក់​ផ្អើល​ដូច​ជា​ប្រទេស​​ផ្សេង​ៗ​​ទៀត​ដែរ ចំពោះ​ការ​វាយ​​លុក​ផ្លេក​បន្ទោរ​របស់​តាលីបង់​​ដើម្បី​កាន់​កាប់​អាហ្វហ្គានីស្ថាន ទាំង​នៅ​ពេល​​កម្លាំង​ទ័ព​អាមេរិក​បាន​​កំពុង​ព្យាយាម​ជម្លៀស​ពលរដ្ឋរបស់​ខ្លួន។

សកម្ម​ប្រយុទ្ធ​តាលីបង់

ថ្លែង​ប្រាប់​វិទ្យុ Ekho Moskvy នៅ​ទី​ក្រុង​មូស្គូ លោក Zhirnov បាន​លើក​ឡើង​ថា លោក​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ការ​ប្រព្រឹត្ត​របស់​តាលីបង់​រហូត​ដល់​ពេល​នេះ។ វិធី​សាស្ត្រ​របស់​ពួក​គេ​ល្អ វិជ្ជមាន និង​ដូច​ជា​អាជីវកម្ម»។

«ស្ថានភាព​មាន​ភាព​សុខសាន្ត​ និង​ល្អ​ប្រសើរ ហើយ​អ្វី​ៗ​នៅ​ក្នុង​ប្រទេស​មាន​ភាព​ស្ងប់​ស្ងាត់។ ស្ថានភាព​ក្នុង​​​រដ្ឋ​ធានី​​កាប៊ុល​ឥឡួវ​នេះ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​តាលីបង់​គឺ​ល្អប្រសើរ​ជាង​​ស្ថិត​ក្រោម​ប្រធានាធិបតី Ashraf Ghani»។ លោក Zhirnov បាន​សង្កត់​ធ្ងន់។

ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ឡើង​យន្ត​ហោះ​អាមេរិក​ដើម្បី​ភៀស​ខ្លួន

លោក​បន្ត​ថា ដំបូង​ឡើយ​ក្រុម​តាលីបង់​ដែល​គ្មាន​អាវុធ​​ក្នុង​ដៃ​បាន​ចូល​ទៅ​រដ្ឋធានី និង​ស្នើ​​​​ដល់​រដ្ឋាភិបាល​ និងកង​​កម្លាំង​អាមេរិក​​ឲ្យ​ចុះ​ចាញ់​។ ក្រោយ​មក ក្រុម​តាលីបង់​ដែល​គ្មាន​អាវុធ​សំខាន់​បាន​ចូល​ទៅ​នៅ​ពេលលោក Ghani បាន​ភៀស​ខ្លួន ហើយ​បាន​ដាក់​បំរាម​គោចរ​។

លោក​ឲ្យ​ដឹង​ថា តាលីបង់​ក៏​បាន​គ្រប់​គ្រង​តំបន់​សន្តិសុខ​របស់​​ស្ថានទូត​រុស្ស៊ី​ដែល​មាន​បុគ្គលិក​ជាង​១០០​នាក់ ហើយ​លោក​​នឹង​លំអិត​អំពី​កិច្ច​ពិភាក្សា​សន្តិសុខ​ជា​មួយ​ពួក​គេ​នៅ​ថ្ងៃ​អង្គារ៍​នេះ។

លោក Zhirnov បានបញ្ជាក់​ថា សាលា​រៀន​នៅ​រដ្ឋធានីកាប៊ុល រាប់​បញ្ចូល​ទាំង​ក្មេង​ស្រី​ផង​​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​​វិញ។

ពលរដ្ឋ​អាហ្វហ្គានីស្ថាន​នៅ​ព្រលាន​យន្តហោះកាប៊ុល

លោក Zamir Kabulov តំណាង​ប្រធានាធិបតី វ្លាឌីមៀរ ពូទីន នៅ​អាហ្វហ្គានីស្ថាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា កិច្ច​ខិត​ខំ​ប្រឹង​ជា​យូរ​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​ដើម្បី​ចង​សម្ព័ន្ធ​ជា​មួយ​តាលីបង់បាន​លេច​ចេញ​រូប​រាង​ហើយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម