Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីអាហ្វហ្គានីស្ថាន វេចលុយមួយឧទ្ធម្ភាគចក្រ និងរថយន្ត៤គ្រឿង ពេលរត់ចេញពីប្រទេស

បានផុស

នៅ

មានការលើកឡើងផ្សេងៗគ្នា អំពីទីតាំងបច្ចុប្បន្នរបស់អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន ខណៈប្រភពរុស្ស៊ីអះអាងថា គាត់កំពុងនិរទេសខ្លួននៅក្នុងប្រទេស អូម៉ង់ ស្របពេលរបាយការណ៍ដំបូងបានបង្ហាញថា គាត់បានភៀសខ្លួនទៅកាន់ប្រទេស តាហ្ស៊ីគីស្ថាន ក្រោយពេលរត់ចេញពីទីក្រុងកាប៊ុល និងផ្តល់អំណាចដល់ក្រុមតាលីបង់កាលពីថ្ងៃអាទិត្យ។

ក្រុមតាលីបង់ បានវាយលុកចូលរដ្ឋធានីកាលពីថ្ងៃអាទិត្យ បន្ទាប់ពីរដ្ឋាភិបាលដែលគាំទ្រដោយសហរដ្ឋអាមេរិកបានដួលរលំ ហើយលោក Ashraf Ghani បានភៀសខ្លួនចេញពីប្រទេស ដើម្បីចៀសវាងការបង្ហូរឈាម។

ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងកាប៊ុលបាននិយាយកាលពីថ្ងៃចន្ទថា លោក Ghani បានភៀសខ្លួនចេញពីប្រទេស ដោយមាននាំទៅជាមួយនូវរថយន្តចំនួន៤គ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿងដែលពេញទៅដោយលុយ ហើយទុកលុយខ្លះដាក់កន្លែងផ្សេងព្រោះដាក់ក្នុងនោះមិនអស់។

The Taliban swept into Kabul on Sunday after the US-backed government collapsed and Ashraf Ghani fled the country 'to avoid bloodshed', bringing the two-decade Western intervention to a climactic end

ទោះបីជាយ៉ាងណាក៏ដោយ កន្លែងលាក់ខ្លួនរបស់អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។

ចំណែករបាយការណ៍ពី Al-Jazeera ដែលដកស្រង់ប្រភពពីអង្គរក្សផ្ទាល់ខ្លួនរបស់គាត់ បានអះអាងថា គាត់បានហោះហើរទៅកាន់ប្រទេសអ៊ូសបេគីស្ថាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ខំជួយរាប់ឆ្នាំ ទីបំផុតអាមេរិក បោះបង់ចោលអ្នកបកប្រែនៅអាហ្វហ្គានីស្ថាន បែរជាជម្លៀសសត្វសុខន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម