Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកស្រាវជ្រាវ៖ កុមារមានលទ្ធភាពចម្លងវីរុសបំប្លែងខ្លួន ទៅកាន់គ្រួសារ ច្រើនជាងក្មេងអាយុពី ១៤ ទៅ ១៧ ឆ្នាំ

បានផុស

នៅ

ការសិក្សាមួយដែលត្រូវបានចេញផ្សាយដោយសារព័ត៌មាន JAMA Pediatrics បានរកឃើញថា កុមារម្នាក់ក្នុងចំណោម ៤ នាក់ មានកូវីដ​ បានរាលដាលជំងឺនេះទៅសមាជិកគ្រួសារ ដែលមានហានិភ័យខ្ពស់បំផុតនៃការចម្លងមេរោគក្នុងចំណោមទារក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​បាន​បង្ហាញ​ថា​ ​នៅ​ក្នុង​ការ​វិភាគ​លើ​គ្រួសារ​ជិត ៦,៣០០ គ្រួសារ​ដែល​មាន​ករណី​ឆ្លង​លើ​កុមារ​យ៉ាង​តិច ១,៧០០ ឬ ២៧ភាគរយ ​បាន​ឃើញ​សមាជិក​ផ្សេង​ទៀត​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​វីរុស​នេះ។ ចំណែក​ទារក​ទើប​នឹង​កើត​និង​កុមារ​ដែល​មាន​អាយុ​ចាប់ពី ៣ ឆ្នាំ​ មាន​លទ្ធភាព​ចម្លង​វីរុស​នេះ​ដល់​គ្រួសារ​របស់​ពួកគេ ៤៣ភាគរយ ជាង​ក្មេង​អាយុ​ពី ១៤ ទៅ ១៧ ឆ្នាំ។

អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា“ យើង​បាន​រក​ឃើញ​ថា ​ក្មេង​តូចៗ​ទំនង​ជា​ងាយ​ឆ្លង​កូវីដ បើ​ប្រៀបធៀប​ទៅ​នឹង​កុមារ​ធំៗ ហើយ​អត្រា​ឆ្លង​ខ្ពស់​បំផុត​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ចំពោះ​កុមារ​ដែល​មាន​អាយុ​ពី ០ ទៅ ៣ ឆ្នាំ” ។ពួកគេ​អាច​និយាយ​បាន​ថា​ ក្មេងៗ​មាន​កម្រិត​វីរុស​ស្រដៀង​គ្នា​នៅ​ក្នុង​ខ្លួន​ ឬ​ផ្ទុក​វីរុស​ដូចជា​មនុស្ស​ធំ​ដែល​នាំ​ឲ្យ​មានការ​បញ្ជូន​ខ្ពស់។

ដោយឡែក​រយៈពេលប៉ុន្មានខែចុងក្រោយ​នេះ ជាមួយនឹងការលេចចេញនូវភាពប្រែប្រួលនៃ​វីរុស​បំប្លែង​ Delta នៅ​សហរដ្ឋអាមេរិច​ និង​កន្លែង​ផ្សេង​ទៀត​ ចំនួនកុមារកាន់តែកើនឡើង​បានវិវត្តទៅជា​ជំងឺ​កូវីដ​ធ្ងន់ធ្ងរ។ នៅ​ទូទាំងប្រទេស ​កុមារជិត ២,០០០ នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយសារ​វីរុស​បំប្លែងខ្លួន​ ដែល​ជា​កំណត់ត្រាខ្ពស់បំផុត។ នេះបើយោង​តាមទិន្នន័យ ពីនាយកដ្ឋាន​សុខភាព​និង​សេវាកម្ម​មនុស្ស។

ដំណោះស្រាយ​ជាក់ស្ដែង​ដើម្បី​ការពារ​គ្រួសារដែល​មាន​ទារក​តូច​ឈឺ​ ឬទារកទើបនឹងកើត សូម​ប្រាកដ​ថា​ សមាជិក​គ្រួសារ​ដែល​មាន​សិទ្ធិ​ទាំងអស់​ ត្រូវបាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ​។ ​ដោយសារ​វា​ជា​បញ្ហា​ប្រឈម​ ហើយ​ជារឿយៗ​មិន​អាចញែកដាច់គ្នាពីសង្គមនៃ​កុមារឈឺ។ ​ដូចច្នេះ អ្នក​ថែទាំ​គួរ​តែ​អនុវត្ត​វិធានការ​ត្រួត​ពិនិត្យ​ការ​ឆ្លងផ្សេង​ទៀត​ តាមលទ្ធភាពដែលអាចធ្វើទៅបាន​ ដូចជា​ការ​ប្រើ​ម៉ាស់ ​បង្កើន​ការ​លាងដៃ​ និង​ញែក​ចេញ​ពី​បងប្អូនពួកគេ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖UPI

ចុចអាន៖ប្រយ័ត្នឲ្យមែនទែន! កុមារកំពុងជាមុខសញ្ញាធំនៃវីរុសបំប្លែងខ្លួន Delta

ចុចអាន៖មិនថាដូសទីប៉ុន្មាន! មុនចាក់វ៉ាក់សាំងហាមធ្វើរឿងនេះដាច់ខាត ប្រយ័ត្នដួលសន្លប់ភ្លាមៗអំឡុងចាក់

ចុចអាន៖Delta កំពុងវាយលុកក្នុងសហគមន៍កាន់តែច្រើន ពុកម៉ែគួរប្រញាប់បញ្ជូនកូនទៅចាក់វ៉ាក់សាំងឲ្យទាន់សភាពការណ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម