កូរ៉េខាងជើងបញ្ចេញ​សកម្មភាព ក្រោយ​ស្ងៀម​ស្ងាត់​ជាមួយ​លទ្ធផល​បោះឆ្នោត​នៅអាមេរិកមួយរយៈ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើងបញ្ចេញ​សកម្មភាព ក្រោយ​ស្ងៀម​ស្ងាត់​ជាមួយ​លទ្ធផល​បោះឆ្នោត​នៅអាមេរិកមួយរយៈ

Published

on

ដូច​ការ​រំពឹង​ទុក​របស់​ក្រុម​អ្នក​វិភាគ កូរ៉េខាងជើង មិន​អាច​សម្ងំ​ស្ងៀម​បាន​យូរ​ជាមួយ​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​នៅ​អាមេរិក​នោះ​ឡើយ ដោយ​រដ្ឋឯកោ​មួយ​នេះ នឹងបង្កើត​អ្វី​ថ្មី​សម្រាប់​ដាស់​ពិភពលោក ពិសេស​រដ្ឋាភិបាល​ថ្មី​របស់​អាមេរិក ឲ្យ​ចាប់​អារម្មណ៍​មក​លើ​ខ្លួន។

ជាក់​ស្តែង​កាល​ពី​ថ្ងៃ​អង្គារ៍​ដើម​សប្តាហ៍នេះ កូរ៉េខាងជើង​បាន​បញ្ចេញអាល់ប៊ុមរូប​ភាព បង្ហាញ​ពី​​សមទ្ធិផលធំៗក្នុង​ការ​ផលិត​អាវុធទំនើប​ដែល​សម្រេច​បាន​ចាប់​តាំង​ពី​ប្រមុខ​រដ្ឋគីម​ ជុងអ៊ុន ឡើង​កាន់​អំណាច​មក។

មីស៊ីល​ឆ្លង​ទ្វីប​ដ៏​ទំនើប​របស់​កូរ៉េខាងជើង ដែល​គេ​ស្គាល់​ថាជា​ប្រភេទ​មីស៊ីល ICBM និង​យុទ្ធភ័ណ្ឌធន់ធ្ងន់ និងស្រាល​ជាច្រើន សុទ្ធ​តែ​បង្ហាញ​ក្នុង​អាល់ប៊ុម​រូប​ភាព​ថ្មី​នេះ ដែលចេញ​ផ្សាយ​ដោយ​ទូរទស្សន៍​រដ្ឋកូរ៉េខាងជើង។

អាល់​ប៊ុម​រូបភាពសរុប ១២០ទំព័រ ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា For Strengthening the National Defence Capability មាន​ន័យ​ថា “សម្រាប់ពង្រឹង​សមត្ថភាព​ការពារជាតិ”  គឺ​បាន​បោះ​ពុម្ភ​ផ្សាយ​ជា​ភាសា​បរទេស ដោយ​មាន​ទាំង​បញ្ចូល​ប្រវត្តិមីស៊ីល និង​ការ​អភិវឌ្ឍន៍​អាវុធចាប់​តាំង​ពី​លោក គីម ឡើង​កាន់​អំណាច​អំឡុង​ឆ្នាំ ២០១១ មក។

អ្វី​គួរ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​អាល់ប៊ុម​បង្ហាញ​អាវុធ​របស់​កូរ៉េខាងជើង គឺ​មាន​នាវា​មុជទឹក​មាន​សមត្ថភាព​បាញ់​មីស៊ីលរយៈ​ចម្ងាយ​ខ្លី SLBM ប្រភេទ Pukguksong-3 ដែល​សុទ្ធ​តែ​សម្រេច​បាន​កាល​ពី​ឆ្នាំ ២០១៩ ក៏​ដូច​ជារូប​ភាព​បាញ់​សាកល្បងមីស៊ីល​ឆ្លងទ្វីប ឈ្មោះ Hwasong-15 កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០១៧ រួម​ជាមួយ​មីស៊ីល Pukguksong-4 ដែល​ទើប​បង្អួត​ពិភពលោក​អំឡុង​ថ្ងៃ​រំលឹក​ខួប ៧៥ឆ្នាំ នៃ​ការ​បង្កើត​បក្ស​ពលករកូរ៉េជាដើម៕

ប្រែសម្រួល៖ សុភា
ប្រភព៖ The Korea Times

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ5 mins ago

ធនាគារជាតិ​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​«​ប្រព័ន្ធ​រី​ធែ​ល​ផ‍េ​»​ដែល​អាច​ទូទាត់​សាច់ប្រាក់​ដោយ​មិនបាច់​ប្រើ​រូបិយប័ណ្ណ

ព័ត៌មានជាតិ16 mins ago

ខេត្ត​ព្រះសីហនុ​មាន​រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​ថាមពល​ធ្យូងថ្ម​ចំនួន​៤​រោងចក្រ

ព័ត៌មានជាតិ44 mins ago

តុលា​កា​រប​ញ្ជា​ឲ្យ​នាំខ្លួនលោកស្រី​ឧកញ៉ា​ អ៊ាន​ សៀវម៉ី ប​ន្ទា​ប់​ពី​មិន​ចូល​បំភ្លឺតាមការកោះហៅ

ព័ត៌មានជាតិ51 mins ago

របាយការផ្លូវការ ប្រជាជនកម្ពុជា​កើនជាង ២ លាន​នាក់ ខេត្ត​ក្រុង ៤ មាន​ចំនួនប្រជាជនច្រើនជាងគេ

ព័ត៌មានជាតិ1 hour ago

សម្តេចតេជោ និងមន្ត្រីរដ្ឋាភិ​បា​ល​ជាច្រើនរូបបន្តកាត់ប្រាក់ខែ ដើម្បី​​ទប់ស្កាត់ជំងឺកូវីដ១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services