ព័ត៌មានអន្ដរជាតិ
ចិន រកឃើញមេរោគកូវីដ-១៩ លើកញ្ចប់ផ្លែទុរេន នាំចូលពី ថៃ
ការិយាល័យកិច្ចការកសិកម្មនៅក្រោមស្ថានទូតថៃ ក្នុងទីក្រុងប៉េកាំងបានរាយការណ៍ថា ទីផ្សារមួយនៅទីក្រុង Ganzhou ប្រទេសចិន បានរកឃើញមេរោគកូវីដ-១៩ នៅលើកញ្ចប់ផ្លែទុរេន ដែលនាំចូលពីប្រទេសថៃ។
ការិយាល័យនេះបានពន្យល់ថា ការពិនិត្យនិងរកឃើញមេរោគនេះ បានកើតឡើងនៅផ្សារ Haudongcheng កាលពីថ្ងៃទី១៣ខែសីហា។
មនុស្សទាំងអស់ដែលបានប៉ះពាល់កញ្ចប់នោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ហើយពួកគេ បានធ្វើតេស្តអវិជ្ជមាន។
មិនតែប៉ុណ្ណោះ កញ្ចប់ទុរេនទាំងអស់ត្រូវបានរក្សាទុកដើម្បីសុវត្ថិភាព ចំណែកផ្លែឈើនិងតំបន់ពាក់ព័ន្ធមួយចំនួននៃទីផ្សារ ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ។
ការិយាល័យបានបង្ហាញថា ខ្លួនកំពុងពិភាក្សាបញ្ហានេះជាមួយអគ្គនាយកដ្ឋានគយចិន។ អាជ្ញាធរនិយាយថា ការនាំចូលផលិតផលពីអ្នកផ្គត់ផ្គង់ថៃ នឹងមិនត្រូវបានផ្អាកឡើយ ព្រោះលទ្ធផលត្រួតពិនិត្យនេះ ត្រូវបានរកឃើញនៅក្នុងស្រុកនិងមិនមែននៅច្រកត្រួតពិនិត្យទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ វ៉ាក់សាំងកូវីដផលិតពីរុក្ខជាតិ មានតម្លៃថោកនិង បង្កើតភាពស៊ាំកាន់តែខ្លាំង ជាពិសេស មិនចាំបាច់ចាក់
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង