Connect with us

ព័ត៌មានអន្ដរជាតិ

ញាក់សាច់ ពេលដឹងខ្ទង់ចំណាយមួយថ្ងៃៗ របស់អាមេរិក ក្នុងសង្គ្រាមអាហ្វហ្គានីស្ថាន ២០ឆ្នាំមកនេះ

បានផុស

នៅ

ស្ថានការណ៍នៅប្រទេសអាហ្វហ្គានីស្ថាននាពេលថ្មីៗនេះ បានវិវត្តកាន់តែអាក្រក់ នៅពេលក្រុមតាលីបង់វាយលុកចូលនិងកាន់កាប់រដ្ឋធានីកាប៊ុល។ សង្រ្គាមដែលបានអូសបន្លាយអស់រយៈពេលជាងពីរទស្សវត្សរ៍ បានធ្វើឲ្យសហរដ្ឋអាមេរិកចំណាយប្រាក់ចំនួន៣០០លានដុល្លារក្នុងមួយថ្ងៃ ដែលជាបំណុលមិនទាន់មានសំណង។

Pentagon: US Airstrikes in Afghanistan 'Having an Effect' on Taliban |  Voice of America - English
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សង្គ្រាមនៅអាហ្វហ្គានីស្ថាន បានចាប់ផ្តើមបន្ទាប់ពីការវាយប្រហារនៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ ហើយវាបានធ្វើឲ្យរដ្ឋាភិបាលអាមេរិក ខាតបង់ទឹកប្រាក់ជាង ២ ទ្រីលានដុល្លារ។ ចំនួននេះស្មើនឹងជិត ៣០០ លានដុល្លារក្នុងមួយថ្ងៃនារយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។ ដោយផ្អែកលើចំនួនប្រជាជននៅក្នុងប្រទេសដែលមានប្រជាជនប្រហែល ៤០ លាននាក់មួយនេះ ការចំណាយសរុបគឺស្មើនឹងប្រហែល ៥០,០០០ ដុល្លារសម្រាប់មនុស្សម្នាក់ៗ។

ការចំណាយដ៏ច្រើនសម្រាប់ការប្រយុទ្ធដ៏ឃោរឃៅនៅអាហ្វហ្គានីស្ថាន បានធ្វើឲ្យអាមេរិកខាតបង់ច្រើនជាងទ្រព្យសម្បត្តិសុទ្ធរបស់លោក Jeff Bezos, Elon Musk, Bill Gates និងមហាសេដ្ឋីមានបំផុតទាំង ៣០ នៅអាមេរិកទៅទៀត។ ទឹកប្រាក់នេះគឺបូករួម ៨០០ ពាន់លានដុល្លារក្នុងការចំណាយលើសង្គ្រាមដោយផ្ទាល់និង ៨០ពាន់លានដុល្លារលើការបណ្តុះបណ្តាលកងទ័ពអាហ្វហ្គានីស្ថាន។ នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes។

អ្នកបង់ពន្ធអាមេរិក បានចំណាយប្រាក់ដើម្បីផ្តល់មូលនិធិប្រចាំឆ្នាំចំនួន ៧៥០ លានដុល្លារដើម្បីជួយដល់ប្រាក់ខែរបស់ទាហានអាហ្វហ្គានីស្ថាន។ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏បានចំណាយប្រាក់ចំនួន ៣០០ ពាន់លានដុល្លារផងដែរ ក្នុងការថែទាំសុខភាពសម្រាប់ជនរងគ្រោះចំនួន ២០,០០០ នាក់ពីសង្គ្រាមនៅអាហ្វហ្គានីស្ថាន។

ថ្វីបើសហរដ្ឋអាមេរិកបានសន្យាថា នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថានក៏ដោយ ប៉ុន្តែមូលនិធិដែលបានប្រើប្រាស់នេះ ភាគច្រើនគឺជាប្រាក់កម្ចី។ នេះមានន័យថា អាមេរិកនឹងបន្តបង់ភាគលាភបន្ទាប់ពីការដកទ័ពរបស់លោកប្រធានាធិបតី ចូ បៃដិន ចេញពីប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ បញ្ចប់រួចរាល់។

ថ្លៃចំណាយសង្គ្រាមផ្ទាល់ គឺរួមមានប្រតិបត្តិការយោធាប្រឆាំងនឹងពួកតាលីបង់។ ក្រុមសកម្មប្រយុទ្ធនេះ ក៏មានទ្រព្យសម្បតិ្តដើម្បីផ្តល់មូលនិធិដល់ចលនារបស់ខ្លួននៅក្នុងប្រទេសផងដែរ។ ក្រុមនេះត្រូវបានគេរាយការណ៍ថា រកបាន ១.៦ ពាន់លានដុល្លារនៅឆ្នាំ ២០២០ ដែលប្រភពចម្បងនៃចំណូលនោះ គឺជាការជួញដូរគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេស។

ប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានគេរាយការណ៍ថា បានរួមចំណែកដល់ ៨៤ភាគរយ នៃការផលិតអាភៀនទូទាំងពិភពលោកចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២០។ ក្រុមតាលីបង់ទទួលបានប្រាក់ចំណូលភាគច្រើនពីការជួញដូរគ្រឿងញៀន ដោយសារពួកគេគ្រប់គ្រងតំបន់ជាច្រើនដែលមានការផលិតអាភៀន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ IB Times

ចុចអាន៖ ពលរដ្ឋ អាហ្វហ្គានីស្ថាន ជាពិសេសស្រីៗ ព្រួយបារម្ភអំពីអនាគតប្រទេស បន្ទាប់ពីការគ្រប់គ្រងរបស់តាលីបង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម