ប្រយ័ត្ន! យុវជនមានអាយុ ២០-៤៩ ឆ្នាំ ប្រឈមខ្ពស់នៃការឆ្លងកូវីដ ដោយមិនបង្ហាញរោគសញ្ញាឲ្យដឹងខ្លួន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ប្រយ័ត្ន! យុវជនមានអាយុ ២០-៤៩ ឆ្នាំ ប្រឈមខ្ពស់នៃការឆ្លងកូវីដ ដោយមិនបង្ហាញរោគសញ្ញាឲ្យដឹងខ្លួន

បានផុស

នៅ

ដោយយោងតាមគំរូកុំព្យូទ័របានបញ្ជាក់ថា យុវជនមានចន្លោះអាយុ ២០-៤៩ ឆ្នាំ មានហានិភ័យខ្ពស់នៃតួលេខក្នុងការឆ្លងកូវីដ ច្រើនជាងចំនួនពិត នាពេលបច្ចុប្បន្ននេះទៅទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ស្រាវជ្រាវ​ជនជាតិ​កាណាដា​ បាន​សរសេរ​នៅក្នុង​របាយការណ៍​ប្រវត្តិសាស្ត្រ​ផ្ទៃក្នុង​របស់​ប្រទេស​ថា ​ការ​ឆ្លង​កូវីដ​ចំពោះ​ក្រុម​មនុស្ស​ក្មេងៗ​ នឹង​មិនត្រូវបាន​គេ​រក​ឃើញ​ទេ ​ជាពិសេស​បុរស​វ័យ​ក្មេង​ អាច​ជា​អ្នក​បើក​ការ​ឆ្លង​មេរោគ​នៅ​មនុស្ស​ចាស់​ច្រើន​ជាង​គេ។

មូលហេតុ​ក្រុម​យុវជន​មាន​អត្រា​ឆ្លង​មិន​ជាក់លាក់ ​គឺ​ដោយសារ​មនុស្ស​ចាស់​មាន​ហានិភ័យ​ខ្ពស់នៃ​កូវីដ -១៩ និង​លទ្ធផល​មិនល្អជាងក្មេង។ ដូច្នេះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ចាក់វ៉ាក់សាំង​ដំបូង ​ត្រូវបាន​ផ្តោត​លើ​ចាស់ៗ​និង​ក្រុម​មនុស្ស​មាន​ហានិភ័យ​ជា​មុន។

ដោយប្រើកំណត់ត្រានៃការធ្វើតេស្តនិងការធ្វើរោគវិនិច្ឆ័យ PCR-2 PCR ទាំងអស់​នៅ Ontario ប្រទេស​កាណាដា​ ចន្លោះពីខែ មិនា ដល់ខែ ធ្នូ ឆ្នាំ ២០២០ ក្រុម​របស់​លោក David Fisman អ្នកនិពន្ធ​មកពី​វិទ្យាល័យ​តូរ៉ុនតូ​ បាន​បង្កើត​គំរូ​ស្ថិតិ​ដើម្បីវិភាគថា ​តើភាពខុសគ្នានៃអត្រាឆ្លងតាមក្រុម​អាយុ​ត្រូវ​បាន​ប៉ះពាល់​ដោយ​ប្រេកង់​តេស្ត​ដែរ​ឬទេ។

ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយ​ថា​ បន្ទាប់​ពី​កែតម្រូវ​ប្រេកង់​នៃ​ការ​ធ្វើតេស្ត​ ហានិភ័យ​នៃ​ការ​ឆ្លង​គឺ​ទាប​បំផុត​ចំពោះ​កុមារ​អាយុក្រោម ១០ ឆ្នាំ​ និង​ចំពោះ​មនុស្ស​ដែល​មាន​អាយុ​លើស​ពី ៨០ ឆ្នាំ​ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រជាជន​សរុប។ ចំណែក​អត្រា​ខ្ពស់​បំផុត​ចំពោះ​មនុស្ស​វ័យ​ជំទង់​ ដែល​មាន​អាយុ​ពី ២០ និង​មនុស្ស​អាយុ ៤៩ ឆ្នាំ​ ជា​ពិសេស​ចំពោះ​បុរស​ពេញ​វ័យ​តែ​ម្ដង។

សម្រាប់ទិន្នន័យខាងលើនេះ គឺបានមកពីប្រទេសកាណាដាតែមួយប៉ុណ្ណោះ ហើយនឹងត្រូវការការស្រាវជ្រាវបន្ថែមទៀត នៅក្នុងប្រជាជនកាន់តែទូលំទូលាយជាងនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖asiaone

ចុចអាន៖អ្នកជំនាញ WHO បញ្ជាក់ថា ក្រុមមនុស្សអាយុពី ២០ ទៅ ៤០ ឆ្នាំ មិនបង្ហាញរោគសញ្ញា គឺងាយនឹងឆ្លងកូវីដ

ចុចអាន៖យុវវ័យ បើនៅតែមើលស្រាល នោះ Delta នឹងវាយលុកក្នុងសហគមន៍​ កាន់តែខ្លាំងក្លាជាងមុន

ចុចអាន៖WHO ៖ ករណីឆ្លងកូវីដថ្មីនៅលើពិភពលោកមិនថយចុះទេក្នុងរយៈពេល ២ ខែចុងក្រោយនេះ ខណៈវីរុស Delta កាន់តែអុកឡុក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ដឹង​មូលហេតុ​អំពី​យុវជន​វ័យ​១៥​ឆ្នាំ​បាន​ធ្វើ​អត្តឃាត​ចង.ក​សម្លាប់​ខ្លួន​ទាំង​ខ្លួន​នៅ​វ័យក្មេង

កីឡា៧ ម៉ោង មុន

ពិតជា​ខ្លាំង​មែន​! Superbon ផ្ដួល Petrosyan យក​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង ONE Featherweight ត្រឹម​ដើម​ទឹក​ទី​២

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ភាព​ល្បី​រន្ទឺ​របស់​លោកស្រី ឌី សា​វ៉េ​ត ធ្វើ​ឲ្យ​លេច ធ្លោ​ក្នុងសង្គម​ថៃ​កាលពី​ទសវត្ស​៧០

ព័ត៌មានជាតិ៩ ម៉ោង មុន

ឃាត់ខ្លួន​ជនជាតិ​ថៃ ៧នាក់ ដែល​មកពី​ខេត្ត​សមុទ្រ​ប្រា​កាន បម្រុង​លប​ឆ្លងដែន​មក​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

រថយន្ត ​ម៉ូតូ​ និង​កង់​បី​សរុប​៧​គ្រឿង បុក​រុញ​បន្ត​គ្នា​របួស​ធ្ងន់ធ្ងរ​២​នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services