Connect with us

ព័ត៌មានអន្ដរជាតិ

នេះ​បុរស​ដែល​អាមេរិក​ស្នើ​ប៉ាគីស្ថាន​ដោះ​លែង​ពី​គុក​នាំ​តាលីបង់​យក​បាន​​អាហ្វហ្គានីស្ថាន

បានផុស

នៅ

ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ​នៅ​ប្រទេស​ប៉ាគីស្ថាន​តាម​រយៈ​ការ​ស្នើ​សុំ​របស់​សហរដ្ឋ​អាមេរិក​​កាល​ពី​ឆ្នាំ​២០១៨ លោក Abdul Ghani​ Baradar សហ​ស្ថាបនិក​​តាលីបង់​ទើប​តែ​លេច​មុខ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ ស្រប​ពេលតាលីបង់​​ទទួល​បាន​ជ័យជម្នះ​លើ​សង្គ្រាម​​រយៈ​ពេល​២០​ឆ្នាំ។

លោក Baradar បាន​កើត​នៅ​ខេត្ត Uruzgan ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ឆ្នាំ​១៩៦៨ និង​ធំ​ដឹង​ក្តី​នៅ​ទី​ក្រុង​ Kandahar ​ដែល​ជា​កន្លែង​កំណើត​របស់​ចលនា​តាលីបង់។

លោក Abdul Ghani Baradar
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ជា​ច្រើន​ដែរ ជីវិតរបស់​លោក Baradar បាន​ផ្លាស់​ប្តូរ​ជា​រៀង​រហូត​ដោយ​ការ​ឈ្លាន​ពាន​របស់​សូវៀត​កាល​ពី​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​ដែល​បាន​ជំរុញ​ឲ្យ​លោកក្លាយ​ជា​អ្នក​បះបោរម្នាក់។

លោក​ត្រូវ​បាន​គេ​ជឿ​ថា បាន​ប្រយុទ្ធ​ជា​មួយ​បព្វជិត​ដែល​ពិការ​ភ្នែក​ម្ខាង Mullah Omar ដែល​ជា​មេ​បញ្ជាការមូចាហ៊ីដ​អាហ្វហ្គានីស្ថាន​ដែល​ក្រោយ​មក​ដឹក​នាំ​ក្រុម​បះបោរនៅ​ពេល​វា​ត្រូវ​បាន​បង្កើតអង្គការ​ឥស្លាម​អ៉ីមឺរ៉ាត​អាហ្វហ្គានីស្ថាន​ឆ្នាំ​១៩៩៦។

អ្នក​ទាំង​ពីរបាន​បន្ត​ចលនា​តាលីបង់​នៅ​ដើម​ទសវត្ស៍​ឆ្នាំ​១៩៩០​ចំពេល​ដែល​មាន​ភាព​វឹក​វរ និង​អំពើ​ពុក​រលួយ​នៃ​សង្គ្រាម​ស៊ីវិល​ដែល​​បាន​ផ្ទុះ​ឡើង បន្ទាប់​ពី​សូវៀត​ដក​ចេញ។

ការ​ឈ្លាន​ពាន​របស់​អាមេរិក និង​ការ​ដួល​រលំ​របស់​តាលីបង់​នៅ​ឆ្នាំ​២០០១ លោក Baradar បាន​​ចាប់​ផ្តើម​លាក់​ខ្លួន​​​ និង​ត្រូវ​បាន​គេ​និយាយ​ថា លោក​នៅ​តែ​សកម្ម​​ក្នុង​ការ​ដឹក​នាំ​តាលីបង់​​​​ក្នុង​ការនិរទេសខ្លួន។

ពេល​ជា​មួយ​គ្នា​នេះ លោក Baradar ត្រូវ​បាន​គេ​ជឿ​​ស្ថិត​ក្នុង​ចំណោម​ក្រុម​បះ​បោរ​តូច​មួយ​​ដែល​បាន​ជួប​មេ​ដឹក​នាំ​អាហ្វហ្គានីស្ថាន​បណ្តោះ​អាសន្នលោក Hamid Karzai ជា​មួយ​នឹង​លិខិត​មួយ​ច្បាប់​ចែង​ពី​កិច្ច​ព្រម​ព្រៀង​ដ៏​មាន​សក្តានុពល​​​ដែល​​អាច​ធ្វើ​ឲ្យ​​ក្រុម​សកម្ម​ប្រយុទ្ធ​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី។

លោក Abdul Ghani Baradar (ស្តាំ)

លោក Baradar ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប៉ាគីស្ថាន​ឆ្នាំ​២០១០ និង​​ត្រូវ​បាន​ឃុំ​​ ដោយ​សារ​មាន​សម្ពាធ​ពី​សហរដ្ឋ​អាមេរិក លោក​ត្រូវ​បាន​​​ដោះ​លែង​​នៅ​ឆ្នាំ​២០១៨ និង​បាន​ផ្លាស់​ទៅ​រស់​នៅ​ប្រទេស​កាតារ។

នៅ​ទី​នោះ​ លោក​ត្រូវ​បានតែង​តាំង​ជា​​ប្រធាន​​ការិយាល័យ​នយោបាយ​របស់​តាលីបង់ និង​ទទួល​ខុស​ត្រូវ​លើ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ដក​កង​ទ័ព​ចេញ​ជា​មួយ​អាមេរិក។

នៅ​ខែ​កុម្ភៈ​ ឆ្នាំ​២០២០ លោក Baradar បាន​បង្ហាញ​វត្តមានកំឡុង​ពេល​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​​ព្រៀង​នៅ​ក្រុង​ដូហា ដែល​ស្ថិត​​ក្រោម​អាមេរិក​​ដកកងទ័ព​ជា​ចេញ​​ជា​​​ថ្នូរដែល​​តាលីបង់​សន្យាមិន​ប្រើ​ប្រាស់​ប្រទេស​​ជា​កន្លែង​វាយ​ប្រហារ​អាមេរិក ឬ​សម្ព័ន្ធ​មិត្ត​ឡើយ។

ក្រុម​បះបោរ​បាន​រង់​ចាំ​រហូតប​ដល់​កង​ទ័ព​អាមេរិក​ច្រើន​បំផុត​ដក​ចេញ​ពី​អាហ្វហ្គានីស្ថាន​មុន​ពេល​វាយ​លុក​ដណ្តើម​យក​ប្រទេស​តែ​ម្តង។

ក្នុង​ដំណើរ​ដ៏​ភ្ញាក់​ផ្អើល​មួយ តាលីបង់​បាន​វាយ​លុក​​កាន់​កាប់​​អាហ្វហ្គានីស្ថាន​ស្ទើរ​ទាំង​ស្រុង​ក្នុង​រយៈ​ពេល​តែ​​មួយ​សប្តាហ៍​​ បើ​ទោះ​បី​ជា​អាមេរិក និង​ណាតូ​បាន​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​ជិត​២០​ឆ្នាំ​​​ដើម្បី​កសាង​កម្លាំង​ទ័ព​អាហ្វហ្គានីស្ថាន។

តាលីបង់​បាន​គ្រប់​គ្រង​រដ្ឋធានី​របស់​អាហ្វហ្គានីស្ថាន​កាល​ពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​ដួល​រលំ ហើយ​ប្រធានាធិបតី​បាន​រត់​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស។

លោក Abdul Ghani Baradar

តាម​ការ​ផ្សាយ​របស់ CNN នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា​នេះ លោក Abdul Ghani Baradar ដែល​ជាសហ​​ស្ថាបនិក​ និង​ជា​អនុប្រធានក្រុម​តាលីបង់​ទើប​តែ​ទៅ​ដល់​ទឹក​ដី​​អាហ្វហ្គានីស្ថាន​កាល​ពី​ថ្ងៃ​អង្គារ៍​​​ដែល​ជា​​លើក​ដំបូងចាប់​តាំង​​ពី​លោក​បាន​​​​ដើរ​តួនាទី​យ៉ាង​សំខាន់​​​ក្នុង​រដ្ឋាភិបាល​តាលីបង់​លើក​មុន​​ដែល​នេះ​ជា​សញ្ញា​ថា លោក​នៅ​តែ​មាន​ឥទ្ធិពលខ្លាំង​។

ឥឡូវ​នេះ លោក​ Baradar ជា​ប្រធាន​នៃ​អង្គការឥស្លាម​អ៉ីមឺរ៉ាត​អាហ្វហ្គានីស្ថាន​ដែល​ទើប​បាន​ប្រកាស​ថ្មី​ៗ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ timesofisrael

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ១ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម