Connect with us

ព័ត៌មានអន្ដរជាតិ

ខ្លោចចិត្ត! ម្តាយអាហ្វហ្គានីស្ថាន បោះកូនៗលើបន្លាលួស ឲ្យទាហាន ជួយយកទៅកន្លែងសុវត្ថិភាព

បានផុស

នៅ

ស្រ្តីជាម្តាយជនជាតិអាហ្វហ្គានីស្ថាន បានបោះកូនៗរបស់ពួកគេលើបន្លាលួស នៅអាកាសយានដ្ឋានក្រុងកាប៊ុល ខណៈពួកគេអង្វរទាហានឆត្រយោងអង់គ្លេស ឲ្យនាំកូនៗទៅកាន់ទីសុវត្ថិភាព។

Babies were thrown over barbed wire towards troops at Kabul airport in a desperate bid to get them out of the country as the west's ignominious exit from Afghanistan continued

ឈុតឆាកហិង្សានេះ បានលាតត្រដាង នៅលើផ្លូវមួយឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ស្របពេលប្រជាជន ព្យាយាមរត់គេចខ្លួនដើម្បីអនាគត ព្រោះមិនចង់រស់នៅក្រោមការគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធនេះ។

ច្រកចូលសណ្ឋាគារ Baron បានក្លាយជាចំណុចសំខាន់ ដែលជនជាតិអាហ្វហ្គានីស្ថានស្វែងរកការជ្រកកោននៅចក្រភពអង់គ្លេស បានប្រមូលផ្តុំគ្នាជាមួយក្តីសង្ឃឹមថា នឹងត្រូវបានដឹកតាមយន្តហោះឆ្ពោះទៅកាន់ទីសុវត្ថិភាព។ ទីនោះ ត្រូវបានការពារដោយកងវរសេនាធំឆត្រយោង។

A British soldier carries an Afghan girl away from crowds at the gate, as Defence Secretary Ben Wallace today urged people not to pass their children to troops because they will not get a seat on flights out
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្រ្តីម្នាក់បានប្រាប់សារព័ត៌មាន Independent ថា “ម្តាយៗទាំងនោះអស់សង្ឃឹម ពួកគេត្រូវបានពួកតាលីបង់វាយដំ។ ពួកគេបានស្រែកថា “ជួយសង្គ្រោះកូនខ្ញុំផង” ហើយបោះកូនៗមកយើង។ ទារកខ្លះបានធ្លាក់លើបន្លាលួស។ វាគួរឲ្យភ័យខ្លាចណាស់ ចំពោះអ្វីដែលបានកើតឡើង៕

វីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Metro

ចុចអាន៖ នឹងមានអ្វីកើតឡើង? ចិនធ្វើសមយុទ្ធបាញ់គ្រាប់ពិត, តៃវ៉ាន់បារម្ភ ពេលឃើញស្ថានការណ៍នៅ អាហ្វហ្គានីស្ថាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម