Connect with us

ព័ត៌មានអន្ដរជាតិ

ទោះជាពីកូវីដ តែប្រជាជនអង់គ្លេសរាប់សែននាក់ បន្តរោគសញ្ញារយៈពេលយូរ ប៉ះពាល់ជីវិតរស់នៅ

បានផុស

នៅ

តួលេខនៃការសិក្សាថ្មីមួយបង្ហាញថា មនុស្សរាប់សែននាក់នៅទូទាំងចក្រភពអង់គ្លេសដែលធ្លាប់ឆ្លងកូវីដ-១៩ បន្តរោគសញ្ញារយៈពេលយូរ ព្រមទាំងកំពុងបង្កផលរំខានចំពោះការរស់នៅរបស់ពួកគេ។

COVID-19 & care homes inquiry: an urgent call | COUNSEL | The Magazine of  the Bar of England and Wales
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យពីអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Oxford រកឃើញមនុស្សជិតមួយលាននាក់កំពុងទទួលរងរោគសញ្ញាកូវីដ-១៩ លើសពី ៤ សប្ដាហ៍ ក្រោយចេញពីមន្ទីរពេទ្យ។

មនុស្សភាគច្រើន ពោលគឺប្រមាណ ២ ភាគ ៣ នៃអ្នកជាសះស្បើយសរុប បាននិយាយថា ពួកគេអសមត្ថភាពក្នុងការអនុវត្តកិច្ចការប្រចាំថ្ងៃ ដែលការរំខាននេះបណ្ដាលមកពីរាងកាយបន្តរោគសញ្ញាកូវីដ-១៩រួមមាន អស់កម្លាំង វិលមុខ ដង្ហើមខ្លី និងជ្រុះសក់។ បន្ថែមពីនោះ អ្នកខ្លះដកដង្ហើមញាប់ ព្រមទាំងឈឺសាច់ដុំទៀតផង។

ទិន្នន័យផ្សេងទៀត បង្ហាញថា មនុស្សម្នាក់ក្នុងចំណោម ៣ នាក់ ទទួលរងសម្ពាធផ្លូវចិត្តឬបញ្ហាផ្នែកសរសៃប្រសាទរយៈពេល ៦ ខែ ក្រោយជាសះស្បើយពីកូវីដ-១៩ ។ នេះបើយោងតាមការស្រាវជ្រាវដែលចេញផ្សាយដោយអ្នកស្រាវជា្រវជនជាតិបារាំង។

Long-term symptoms - From pink eye to muffled hearing, some unusual COVID  -19 symptoms being observed | The Economic Times

ភ្ជាប់ជាមួយករណីខាងលើ លោក Paul Harrison អ្នកនិពន្ធអត្ថបទវេជ្ជសាស្ត្រមកពីសាកលវិទ្យាល័យ Oxford និយាយថា ហានិភ័យប្រព័ន្ធសរសៃប្រសាទបណ្ដាលមកពីវីរុសកូវីដ-១៩ ភាគច្រើនកើតឡើងចំពោះអ្នកជំងឺរ៉ាំរ៉ៃប៉ុណ្ណោះ។

ចំណែកការស្រាវជ្រាវមួយទៀតរកឃើញថា អ្នកជំងឺដែលបានជាសះស្បើយពីកូវីដ-១៩ មួយចំនួនតូច ពោលគឺជិត ៤ភាគរយ បន្តបាត់បង់ក្លិនរហូតដល់មួយឆ្នាំ។

អាការនៃការបាត់បង់ក្លិនជារោគសញ្ញាទូទៅមួយនៃជំងឺកូវីដ-១៩ ហើយសម្រាប់មនុស្សជាច្រើននឹងអាចហិតក្លិនជាធម្មតាវិញ ក្រោយជាសះស្បើយបានមួយខែ។ ផ្ទុយទៅវិញ អ្នកជំងឺប្រមាណ ៤ ​ភាគរយដែលជាសះស្បើយពីកូវីដ-១៩ នៅតែមិនអាចស្រង់ក្លិនដូចដើមឡើយ ដែលអាការនេះមានរយៈពេលយ៉ាងហោចមួយឆ្នាំ ក្រោយចេញពីមន្ទីរពេទ្យ។

COVID-19 killed your sense of smell? Here's how experts train people to get  theirs back

ការសិក្សាដែលចេញផ្សាយនៅក្នុងទស្សនាវដ្ដី JAMA Network Open បានបញ្ជាក់ថា អ្នកជំងឺមួយភាគធំអាចស្រង់ក្លិនជាធម្មតាឡើងវិញបន្ទាប់ពីរយៈពេល ១ ខែឬយ៉ាងយូរ ៤ខែប៉ុណ្ណោះ ច្រមុះពួកគេនឹងជាប្រក្រតី។ ដោយឡែក មនុស្សម្នាក់ក្នុងចំណោម ៣០នាក់នៅតែមានបញ្ហាជាមួយការហិតក្លិនរយៈពេលយូរ។

ពាក់ព័ន្ធករណីនេះដែរ អ្នកជំនាញមកពីសាកលវិទ្យាល័យ Oxford និងសាលាវេជ្ជសាស្ត្រនិងអនាម័យទីក្រុងឡុងដ៍ បានបញ្ជាក់ថា ទាំងអ្នកដែលមិនចូលមន្ទីរពេទ្យ ឬព្យាបាលនៅមន្ទីរពេទ្យ សុទ្ធតែមានហានិភ័យក្នុងការវិវត្តទៅរកស្ថានភាពទន់ខ្សោយដោយសារកូវីដ-១៩ រយៈពេលយូរ។ ក្នុងនោះពួកគេត្រូវការការថែទាំរយៈពេលច្រើនខែ ទើបអាចជាសះស្បើយពេញលេញឡើងវិញ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ការសិក្សាបង្ហាញ​ថា កូវីដ-១៩ ​អាច​បំផ្លាញ​ថ្លើម​ធ្ងន់ធ្ងរ​ និង​បង្ក​ជា​អាប់សែ

ចុចអាន៖ អ្វីជារោគសញ្ញាកូវីដ-១៩ រយៈពេលវែង? បង្កផលរំខានបែបណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម