Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់ ថា គ្មានពេលសម្រាប់ការបោះឆ្នោតនៅអាហ្វហ្គានីស្ថានឡើយ រដ្ឋាភិបាលថ្មីគួរតែបង្កើតឡើងភ្លាមៗ

បានផុស

នៅ

លោក Suhail Shaheen អ្នកនាំពាក្យការិយាល័យនយោបាយរបស់ក្រុមតាលីបង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាហ្វហ្គានីស្ថានគ្មានពេលរៀបចំការបោះឆ្នោតបែបណាមួយឡើយ ហើយជំហានដំបូងយើងគួរតែមានរដ្ឋាភិបាលថ្មីជាមុនសិន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Shaheen បានប្រាប់ទូរទស្សន៍ CGTN ថា “ឥឡូវនេះ អាហ្វហ្គានីស្ថានជាកន្លែងទំនេរខ្វះអំណាច ។ គ្មានពេលវេលាសម្រាប់ការបោះឆ្នោតប្រភេទណាមួយឡើយ” ។

លោកបាននិយាយថា “បច្ចុប្បន្នគ្មានរដ្ឋធម្មនុញ្ញទេ រដ្ឋធម្មនុញ្ញថ្មីមួយនឹងត្រូវធ្វើសេចក្ដីព្រាង ហើយបន្ទាប់មកត្រូវបានអនុម័ត ។ ដូច្នេះមានន័យថា យើងមានការងារច្រើននឹងត្រូវធ្វើ ប៉ុន្តែនៅពេលនេះ វាចាំបាច់ត្រូវមានរដ្ឋាភិបាលដែលទទួលស្គាល់ដោយប្រជាជនអាហ្វហ្គានីស្ថាន” ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា ក្រុមតាលីបង់នឹងរក្សាការសន្យាទៅតាមសេចក្តីថ្លែងការណ៍របស់ពួកគេ ហើយវាមិនមែនជាការសងសឹកណាមួយឡើយ ទោះបីជាពេលវេលាបង្កើតការងាររដ្ឋាភិបាលថ្មី មិនទាន់ត្រូវបានកំណត់ក៏ដោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ស្រ្តីអាហ្វហ្គានីស្ថាន ដឹកនាំបាតុកម្មប្រឆាំងក្រុម តាលីបង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៦ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម៣៨ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤៣ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រាប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម