Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ផ្ទុះវីរុសចម្លែកមួយទៀតរកឃើញនៅក្នុងទឹកបឹង សម្លាប់ក្មេងម្នាក់ស៊ីខួរខ្ទេច

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា ក្មេងប្រុសអាយុ ៧ ឆ្នាំម្នាក់បានស្លាប់ក្រោយឆ្លងជំងឺចម្លែកកម្រកើតមាន Brain-eating Amoeba  ដោយបានស៊ីខួរក្បាលខ្ទេច បន្ទាប់ពីគេចុះហែលទឹកបឹងមួយ នៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត Los Angeles Times បាន​រាយការណ៍​ថា​សូម្បី​លោក​វេជ្ជបណ្ឌិត David Pruitt ដែល​រស់នៅក្នុងតំបន់ Tehama County ក៏​បានស្លាប់ដោយសារ​ជំងឺ​រលាក​ស្រោមខួរ Amoeba (PAM) ដែល​ជាការ​ឆ្លង​មេរោគ​ខួរក្បាល​ដ៏​កម្រ។ បន្ទាប់មក​ក្មេង​ប្រុស​នេះ​ក៏​បាន​ឆ្លង​ជំងឺ​នេះ ​បន្ទាប់​ពី​ហែល​ទឹក​ក្នុង​បឹង​ទឹក​សាប​កាលពីខែមុន។ ជនរងគ្រោះ​​ត្រូវ​បាន​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ UC Davis នៅ​ថ្ងៃទី ៣០ ខែកក្កដា​និង​បាន​បាត់បង់​ជីវិត​នៅថ្ងៃទី ៧ ខែសីហា។

PAM ត្រូវ​បាន​បង្ក​ឡើង​ដោយ​ប្រភេទ Negleria amoeba ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា Amoeba ដែល​ស៊ី​ខួរ​ក្បាល​ និង​រក​ឃើញ​មាន​នៅ​ក្នុង​ទឹកសាប​និង​ក្នុង​ដី។

ទីភ្នាក់ងារ​សេវាកម្មសុខភាព​សាធារណៈ​របស់រដ្ឋ Tehama បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​នៅដើមខែនេះថា មនុស្ស​នឹង​ឆ្លង​មេរោគ​ប្រសិន​បើ​ទឹក​នោះ​មាន​វីរុស Amoeba ហើយ​នឹង​បាន​ផ្ទុះឡើងយ៉ាងធ្ងន់ធ្ងរ​នៅ​ច្រមុះ​របស់​ពួកគេ។ នៅពេល​ដែលការឆ្លង​មេរោគ​ចូល​ក្នុង​ច្រមុះ Amoeba ពេលខ្លះ​ផ្លាស់ទី​ទៅខួរក្បាល​ ហើយ​បំផ្លាញ​ជា​លិកា​ខួរក្បាល​តែ​ម្ដង។

មជ្ឈមណ្ឌលគ្រប់គ្រង​និង​ការពារជំងឺអាមេរិក (CDC) រាយការណ៍​ថា ​នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​ឆ្លង​មេរោគ​នាយកដ្ឋាន​គ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិកបញ្ជាក់​ថា​ រោគសញ្ញា​អាច​ជួប​ប្រទះ​ជាមួយ​នឹង​ការ​ ឈឺក្បាល​ធ្ងន់ធ្ងរ ​គ្រុន​ក្ដៅ ​​និង​ក្អួតចង្អោរ ។ រោគសញ្ញា​អាច​វិវឌ្ឍ​ធ្ងន់ធ្ងរ​ជាងនេះ ​ដូចជា​ ឈឺបំពង់ក​ ប្រកាច់​ ឬមាន​អារម្មណ៍​ស្លន់ស្លោ ​ហើយ​លេចឡើងពី ១-៩ ថ្ងៃ​​ បន្ទាប់​ពី​ឆ្លង​មេរោគ Amoeba។

ដោយសារ PAM គឺជាក្រុម​ជំងឺនិងការឆ្លងមេរោគ​ដែល​កម្រ​កើត​មាន​ណាស់។ បច្ចុប្បន្ន​នេះ​គ្មាន​វិធីណា​ដែល​អាច​វាស់ស្ទង់​បរិមាណ Amoeba នៅ​ក្នុងទឹកបាន​ត្រឹមត្រូវ​នោះទេ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Sanook

ចុចអាន​៖កិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងកូវីដ បានជួយសង្គ្រោះជីវិតមនុស្សជាង ១៤០,០០០ នាក់នៅអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម