Connect with us

ព័ត៌មានអន្ដរជាតិ

ព្រះមហាក្សត្រម៉ាឡេស៊ី ជ្រើសរើសលោក Ismail Sabri Yakoob ជានាយករដ្ឋមន្ត្រីថ្មី

បានផុស

នៅ

ព្រះមហាក្សត្រម៉ាឡេស៊ី បានជ្រើសរើសលោក Ismail Sabri Yakoob ជានាយករដ្ឋមន្ត្រីថ្មី ដោយបញ្ចប់វិបត្តិនយោបាយរយៈពេលមួយសប្តាហ៍ នៅក្នុងប្រទេសនេះ។

ព្រះមហាក្សត្រ Abdullah របស់ប្រទេស ម៉ាឡេស៊ី

យោងតាមសេចក្តីថ្លែងការណ៍ពីព្រះបរមរាជវាំង លោក Ismail Sabri នឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី២១ខែសីហា។ 

សេចក្តីថ្លែងការណ៍នេះ បានកើតឡើងបន្ទាប់ពីព្រះមហាក្សត្រ ជួបជាមួយថ្នាក់ដឹកនាំរាជវង្សផ្សេងទៀតរបស់ប្រទេសនៅថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីស្ថានភាព។

លោក Ismail Sabri Yakoob

ការតែងតាំងនេះ បានបញ្ចប់ភាពចលាចលផ្នែកនយោបាយរយៈពេលច្រើនសប្តាហ៍ ដែលនាំឲ្យលោក Muhyiddin Yassin និងគណៈរដ្ឋមន្រ្តីទាំងមូលរបស់គាត់ លាលែងពីតំណែងកាលពីថ្ងៃចន្ទ បន្ទាប់ពីកាន់តំណែងបាន ១៧ ខែ ចំពេលមានការខឹងសម្បាយ៉ាងខ្លាំងចំពោះការគ្រប់គ្រងរបស់គាត់ ក្នុងការដោះស្រាយជាមួយវិបត្តិជំងឺរាតត្បាតនិងសេដ្ឋកិច្ច។

ព្រះបរមរាជវាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា នៅពេលត្រូវបានតែងតាំង នាយករដ្ឋមន្រ្តីថ្មីគួរតែប្រឈមមុខនឹងការបោះឆ្នោតសម្តែងការទុកចិត្តនៅក្នុងសភា ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bloomberg

ចុចអាន៖ តារា​​ចម្រៀង​​ម៉ាឡេស៊ី​ដ៏​ល្បី​ម្នាក់ស្លាប់​ដោយ​សារ​កូវីដ​ក្រោយសម្រាលកូន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម