Connect with us

ព័ត៌មានអន្ដរជាតិ

ចលនាតស៊ូអាហ្វហ្គានីស្ថាន វាយយកបាន ៣ស្រុកមកវិញ យុទ្ធជនតាលីបង់ ៦០នាក់ ត្រូវស្លាប់និងរបួស

បានផុស

នៅ

ចលនាតស៊ូអាហ្វហ្គានីស្ថាន បានអះអាង ដណ្តើមយកស្រុកចំនួន ៣ នៅភាគខាងជើងទីក្រុងកាប៊ុលមកវិញ ក្នុងការប្រយុទ្ធដែលបណ្តាលឲ្យយុទ្ធជនតាលីបង់ ស្លាប់និងរបួសចំនួន៦០នាក់។

Local forces are reported to have taken back the Pul-e-Hesar, Deh-e-Salah and Banu districts in the Baghlan province on Friday (pictured: an image tweeted alongside the reports)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងកម្លាំងក្នុងតំបន់ត្រូវបានគេរាយការណ៍ថា បានដណ្តើមយកមកវិញនូវស្រុក Pul-e-Hesar, Deh-e-Salah និង Banu ក្នុងខេត្ត Baghlan កាលពីថ្ងៃសុក្រ។

រដ្ឋមន្ត្រីក្រសួងការពារជាតិអាហ្វហ្គានីស្ថាន លោកឧត្តមសេនីយ៍ Bismillah Mohammadi បាននិយាយថា តំបន់ទាំងបីនេះ ត្រូវបានដណ្តើមយកមកវិញ។ លោកបន្ថែមថា “ការតស៊ូនៅតែមានជីវិត”។

The Panjshir Valley northeast of Kabul is Afghanistan's last remaining holdout, known for its natural mountainous defences. Pictured: a map showing the holdout and the three areas north of Kabul reported to have been captured

ស្របពេលជាមួយគ្នានោះ លោក Tajuden Soroush អ្នកឆ្លើយឆ្លងព័ត៌មានអន្តរជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បាននិយាយថា តំបន់ Banu និង Pol-e-Hesar ត្រូវបានវាយយកមកវិញ។ ក្រោយមកលោកបានបន្ថែមថា ស្រុក Deh-e-Salah ក៏បានធ្លាក់ទៅលើដៃកងកម្លាំងប្រឆាំងតាលីបង់ដែរ។

ជ្រលងភ្នំ Panjshir នៅភាគឦសានទីក្រុងកាប៊ុល គឺជាមូលដ្ឋាននៅសល់ចុងក្រោយបំផុត របស់ប្រទេសអាហ្វហ្គានីស្ថាន។

Reports claim that among the fighters headed to the region are members of the SAS-trained Afghan special forces, believed to be the best of the best that the Afghan military has to offer

ព័ត៌មាននេះបានកើតឡើង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បញ្ជាក់ថា កម្លាំងប្រដាប់អាវុធតស៊ូប្រឆាំងក្រុមតាលីបង់ រួមបញ្ចូលទាំងកងកម្លាំងដែលទទួលបានការបណ្តុះបណ្តាលពី SAS នៅក្នុងប្រទេសអាហ្វហ្គានីស្ថានផងដែរនោះ កំពុងបង្កើតឡើងនៅជ្រលងភ្នំ។

មន្រ្តីរុស្ស៊ីរូបនេះ ក៏បានបញ្ជាក់ផងដែរថា កម្លាំងតស៊ូនេះ ត្រូវបានដឹកនាំដោយលោកអនុប្រធានាធិបតី Amrullah Saleh និងលោក Ahmad Massoud ដែលត្រូវជាកូនប្រុសរបស់យុទ្ធជនប្រឆាំងក្រុមតាលីបង់ ដែលត្រូវគេសម្លាប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ លេចធ្លាយវីដេអូថ្មី ពលរដ្ឋអាហ្វហ្គានីស្ថាន ហុចទារកឲ្យទាហានអាមេរិក ដើម្បីនាំទៅកាន់កន្លែងសុខសាន្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម