Connect with us

ព័ត៌មានអន្ដរជាតិ

ប្រកាសថ្ងៃនេះ ថៃ នៅតែរកឃើញករណីកើនឡើងខ្ទង់ម៉ឺន និងស្លាប់ ២៦១នាក់ ត្រឹម ២៤ ម៉ោងចុងក្រោយ

បានផុស

នៅ

ក្រសួងសុខាភិបាលថៃបានរាយការណ៍នៅថ្ងៃសៅរ៍នេះថា មានអ្នកស្លាប់ចំនួន ២៦១ នាក់បន្ថែមទៀត និងករណីឆ្លងថ្មីចំនួន ២០,៥៧១ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ចំណោម​ករណី​ឆ្លងថ្មីមាន​ករណីចំនួន ២០,៣៣៦ ជាប្រជាជនទូទៅ និង ២៣៥ ជាអ្នកទោស​ក្នុង​ពន្ធនាគារ។ ហើយក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ​នេះ​ អ្នកជំងឺកូវីដចំនួន ២៣,១៥៩ នាក់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ។

ចាប់តាំង​ពី​ការ​ផ្ទុះរលក​ទី ៣ នៅថ្ងៃទី ១ ខែ មេសា មក​វិបត្តិ​នៃ​កូវីដបាន​ចាប់ផ្ដើម​កើន​ឡើង​នៃ​ចំនួន​អ្នក​ជំងឺ​កូវីដ ចំនួន ១,០០១,៤១៨ នាក់ ក្នុងនោះ ៧៩១,៥៣៨ នាក់​បាន​ជា​សះស្បើយ។

ទន្ទឹម​នោះ​ចាប់តាំងពីជំងឺ​រាតត្បាត​បាន​ចាប់ផ្តើម​នៅដើមឆ្នាំមុន ​មានករណីឆ្លងជំងឺកូវីដចំនួន ១,០៣០,២៨១ ករណី ក្នុងនោះមាន ៨១៩,១៨៣ នាក់បានជាសះស្បើយ។

ដោយឡែកចំនួនអ្នកស្លាប់​មាន ៨,៩៩៣ នាក់នៅក្នុង​រលកទី ៣ និង ៩,០៨៧ នាក់ ចាប់​តាំង​ពី​ការ​ផ្ទុះឡើង​នៃ​ជំងឺ​រាតត្បាត​កាល​ពី​ដើមឆ្នាំមុន។

គួរ​បញ្ជាក់​ថា ​ករណីឆ្លងជំងឺកូវីដប្រចាំថ្ងៃខ្ពស់បំផុតមានចំនួន ២៣,៤១៨ នាក់ ​ត្រូវ​បាន​រាយការណ៍​កាល​ពីថ្ងៃទី ១៣ ខែ សីហា ហើយចំនួនអ្នក​ស្លាប់ប្រចាំថ្ងៃថ្មីខ្ពស់បំផុតគឺ ៣១២ នាក់ ​ត្រូវ​បាន​រាយការណ៍​កាល​ពីថ្ងៃទី ១៨ ខែ​ សីហា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Bankokpost

ចុចអាន៖ថៃ ហាមប្រជាជនកុំបាញ់អាកុលចូលក្នុងអាហារ គឺមិនជួយកាត់បន្ថយហានិភ័យនៃការឆ្លងកូវីដទេ

ចុចអាន៖ថៃ នឹងយកវ៉ាក់សាំង Pfizer ចាក់ឲ្យស្ត្រីមានផ្ទៃពោះ កុមារ និងអ្នកមានជំងឺរ៉ាំរ៉ៃ ៧ ប្រភេទក្នុងថ្ងៃតែមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម