Connect with us

ព័ត៌មានអន្ដរជាតិ

ប្រេសិតកំពូលអាមេរិកជំរុញឲ្យលោក Biden ប្រើឥទ្ធិពលដាក់សម្ពាធកាន់តែខ្លាំងលើ អ៊ីរ៉ង់

បានផុស

នៅ

ប្រេសិតកំពូលរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃពុធថា រដ្ឋបាលរបស់លោក Trump គ្រោងនឹងរឹតបន្តឹងការដាក់ទណ្ឌកម្មលើទីក្រុងតេអេរ៉ង់ក្នុងអំឡុងពេលចុងក្រោយនៃការកាន់អំណាចរបស់ខ្លួន។ លោកក៏បានជំរុញឲ្យប្រធានាធិបតីជាប់ឆ្នោត Joe Biden ប្រើឥទ្ធិពលដើម្បីជំរុញឲ្យមានកិច្ចព្រមព្រៀងមួយដើម្បីកាត់បន្ថយការគំរាមកំហែងក្នុងតំបន់និងនុយក្លេអ៊ែរដែលបង្កឡើងដោយសាធារណរដ្ឋឥស្លាមមួយនេះផងដែរ។

ទន្ទឹមនោះ លោក Elliott Abrams បានសរសើរទីប្រឹក្សាសន្តិសុខជាតិរបស់លោក Biden និងជាបេក្ខជនឈរឈ្មោះតំណែងរដ្ឋមន្រ្តីការបរទេសថាជា “មនុស្សអស្ចារ្យ”។ ប៉ុន្តែលោកបានព្រមា​នប្រឆាំងនឹងរឿងដដែលៗដែលលោកបានមើលឃើញថាជាកំហុសរបស់អតីតប្រធានាធិបតី Barack Obama ក្នុងការចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ លោកប្រធានាធិបតី Donald Trump បានចាកចេញពីកិច្ចព្រមព្រៀងនេះជាឯកតោភាគីកាលពី២ឆ្នាំមុន។

ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Joe Biden
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Biden ដែលនឹងចូលកាន់តំណែងនៅថ្ងៃទី២០ខែមករាបាននិយាយថា លោកនឹងនាំសហរដ្ឋអាមេរិកទៅរកកិច្ចព្រមព្រៀងសម័យលោក Obama វិញប្រសិនបើអ៊ីរ៉ង់បន្តគោរពតាម។

នៅក្នុងព្រឹត្តិការណ៍របស់វិទ្យាស្ថាន Beirut លោក Abrams បាននិយាយថា រដ្ឋបាលលោក Trump គ្រោងនឹងដាក់សម្ពាធបន្ថែមទៀតទៅលើទីក្រុងតេអេរ៉ង់ជាមួយនឹងការដាក់ទណ្ឌកម្មទាក់ទងនឹងអាវុធ អាវុធប្រល័យលោកនិងសិទ្ធិមនុស្ស។

ប្រេសិតកំពូលរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ីរ៉ង់លោក Elliott Abrams

លោក Abrams បាននិយាយថា លោករំពឹងថា ការចរចានឹងធ្វើឡើងជាមួយអ៊ីរ៉ង់នៅឆ្នាំក្រោយហើយលោកជឿជាក់ថា កិច្ចព្រមព្រៀងមួយនឹងត្រូវធ្វើឡើងក្រោមរដ្ឋបាលរបស់លោក Biden។

លោកបន្ថែមថា “លោកយល់ឃើញថា រដ្ឋបាលរបស់លោក Biden មានឱកាសដ៏អស្ចារ្យពីព្រោះមានអានុភាពខ្លាំងលើអ៊ីរ៉ង់តាមរយៈការដាក់ទណ្ឌកម្ម”។ លោកបន្តថា លោកមើលឃើញនូវឱកាសក្នុងការធ្វើការជាមួយប្រទេសបារាំង អាល្លឺម៉ង់និងចក្រភពអង់គ្លេសក៏ដូចជាសម្ព័ន្ធមិត្តក្នុងតំបន់ផងដែរដើម្បីឈានដល់កិច្ចព្រមព្រៀងមួយដែលដោះស្រាយទាំងការគំរាមកំហែងមីស៊ីលនិងក្នុងតំបន់ដោយអ៊ីរ៉ង់។

ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Joe Biden

លោកលើកឡើងថា “ប្រសិនបើយើងបោះបង់ចោលអានុភាពដែលយើងមាន វាពិតជាគួរឲ្យខ្លោចផ្សានិងល្ងង់ខ្លៅណាស់។ ប៉ុន្តែប្រសិនបើយើងប្រើវា ខ្ញុំគិតថានឹងមានឱកាសមួយសម្រាប់កិច្ចព្រមព្រៀងដែលមានលក្ខណៈស្ថាបនាដែលអាចដោះស្រាយបញ្ហាទាំងអស់នេះបាន”។

គួរបញ្ជាក់ថា ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោននិងតេអេរ៉ង់បានកើនឡើងខ្ពស់ចាប់តាំងពីលោក Trump បោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏តឹងរ៉ឹងឡើងវិញដើម្បីដាក់សម្ពាធដល់អ៊ីរ៉ង់ឲ្យចរចាកាន់តែស៊ីជម្រៅលើកម្មវិធីនុយក្លេអ៊ែរ ការអភិវឌ្ឍមីស៊ីលផ្លោងនិងការគាំទ្ររបស់ខ្លួនលើទាហានស៊ីឈ្មួលក្នុងតំបន់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ មន្រ្តី CIA ស្លាប់ក្នុងការប្រយុទ្ធគ្នានៅប្រទេសសូម៉ាលី

ចុចអាន៖ លោក Trump លើកលែងទោសអតីតទីប្រឹក្សា Michael Flynn

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា២ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម