Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល រកឃើញថា វ៉ាក់សាំងដូសទី៣ កាត់បន្ថយហានិភ័យនៃការឆ្លង គួរឲ្យកត់សម្គាល់

បានផុស

នៅ

ការចាក់វ៉ាក់សាំង Pfizer ដូសទីបី បានបង្កើនការការពារពីការឆ្លងមេរោគនិងការធ្លាក់ខ្លួនឈឺធ្ងន់គួរឲ្យកត់សម្គាល់ ក្នុងចំណោមប្រជាជនដែលមានអាយុ ៦០ ឆ្នាំឡើង នៅក្នុងប្រទេសអ៊ីស្រាអែល​ បើប្រៀបធៀបទៅនឹងអ្នកដែលបានទទួលការចាក់ចំនួន ២ ដង។ នេះបើតាមការរកឃើញ ដែលបោះពុម្ភផ្សាយដោយក្រសួងសុខាភិបាល កាលពីថ្ងៃអាទិត្យទី២២ខែសីហា។

Israel Offers COVID-19 Booster Shots to Anyone Older Than 40 | Voice of  America - English

ទិន្នន័យនេះ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំក្រុមអ្នកជំនាញវ៉ាក់សាំងរបស់ក្រសួង កាលពីថ្ងៃព្រហស្បតិ៍ ហើយបានបង្ហោះទៅក្នុងគេហទំព័ររបស់ខ្លួនកាលពីថ្ងៃអាទិត្យ បើទោះបីជាព័ត៌មានលម្អិតនៃការសិក្សា មិនត្រូវបានចេញផ្សាយក៏ដោយ។

របកគំហើញនេះ មានលក្ខណៈប្រហាក់ប្រហែលនឹងស្ថិតិដាច់ដោយឡែកដែលរាយការណ៍កាលពីសប្តាហ៍មុន ដោយអង្គការផ្តល់សេវាថែទាំសុខភាព Maccabi របស់អ៊ីស្រាអែលដែរ។

មន្រ្តីក្រសួងបាននិយាយថា ក្នុងចំណោមមនុស្សដែលមានអាយុ៦០ឆ្នាំឡើង ការការពារប្រឆាំងនឹងការឆ្លងមេរោគក្រោយចាក់ដូសទី៣បាន១០ថ្ងៃ គឺខ្ពស់ជាងក្រោយការចាក់ដូសទី២ រហូតដល់ទៅ៤ដងឯណោះ។

ទន្ទឹមនោះ ដូសទីបីសម្រាប់មនុស្សអាយុលើសពី ៦០ ឆ្នាំ បានផ្តល់ការការពារដល់ទៅ ៥ ទៅ ៦ ដង បន្ទាប់ពីរយៈពេល ១០ ថ្ងៃ ទាក់ទងនឹងជំងឺធ្ងន់ធ្ងរនិងការចូលសម្រាកនៅមន្ទីរពេទ្យ។

ក្រុមអាយុនេះ គឺងាយរងគ្រោះជាពិសេសចំពោះជំងឺកូវីដ-១៩ ហើយនៅអ៊ីស្រាអែល ពួកគេគឺជាក្រុមអាយុដំបូងដែលត្រូវបានចាក់វ៉ាក់សាំង នៅពេលយុទ្ធនាការចាក់ បានចាប់ផ្តើមកាលពីចុងខែធ្នូ។

អ៊ីស្រាអែល បានចាប់ផ្តើមការចាក់វ៉ាក់សាំងដូសទី ៣ ដល់មនុស្សអាយុលើសពី ៦០ ឆ្នាំកាលពីថ្ងៃទី ៣០ ខែកក្កដា។ ដូសទីបី ត្រូវបានផ្តល់ឲ្យតែចំពោះអ្នកដែលបានទទួលការចាក់ដូសទី ២ យ៉ាងហោចណាស់ប្រាំខែមុន ប៉ុណ្ណោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ កុំបារម្ភ! វ៉ាក់សាំង Sinopharm មិនបង្កហានិភ័យជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល ឬដុំកំណកឈាមឡើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម