លោក ពូទីន ថា ស្ថានការណ៍នៅអាហ្វហ្គានីស្ថានកំពុងប៉ះពាល់ផ្ទាល់ដល់សន្តិសុខរុស្ស៊ី
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ថា ស្ថានការណ៍នៅអាហ្វហ្គានីស្ថានកំពុងប៉ះពាល់ផ្ទាល់ដល់សន្តិសុខរុស្ស៊ី

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យបាននិយាយថា ស្ថានការណ៍នៅអាហ្វហ្គានីស្ថានប៉ះពាល់ផ្ទាល់ដល់សន្តិសុខរបស់ប្រទេសរុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមទីភ្នាក់ងារសារព័ត៌មាន RIA បានឲ្យដឹងថា លោកពូទីន មិនចង់ឲ្យក្រុមសកម្មប្រយុទ្ធអាហ្វហ្គានីស្ថាន ចូលមកជាជនភៀសខ្លួនឡើយ ។

លោក ពូទីន បានរិះគន់គំនិតរបស់ប្រទេសលោកខាងលិចមួយចំនួន ក្នុងការផ្លាស់ប្តូរទីលំនៅជនភៀសខ្លួនពីអាហ្វហ្គានីស្ថាន ទៅប្រទេសអាស៊ីកណ្តាលដែលនៅជិតខាង ខណៈពេលដែលទិដ្ឋាការរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុបកំពុងដំណើរការ ។

ដោយដកស្រង់សម្ដីដោយទីភ្នាក់ងារសារព័ត៌មាន TASS លោក ពូទីន បានប្រាប់ថ្នាក់ដឹកនាំគណបក្សរួបរួមរុស្ស៊ីដែលកំពុងកាន់អំណាចថា “តើនោះមានន័យថា ពួកគេអាចត្រូវបានបញ្ជូនដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសទាំងនោះ ទៅកាន់ប្រទេសជិតខាងរបស់យើងឬយ៉ាងណា ឬក៏ពួកគេផ្ទាល់ (លោកខាងលិច) មិនចង់យកពួកគេដោយគ្មានទិដ្ឋាការ? ។ ហេតុអ្វីបានជាមានវិធីដ៏អាម៉ាស់មុខក្នុងការដោះស្រាយបញ្ហានេះ?” ។

លោក ពូទីន បាននិយាយថា ប្រទេសរុស្ស៊ីដែលអនុញ្ញាតឲ្យធ្វើដំណើរដោយមិនមានទិដ្ឋាការ សម្រាប់ប្រជាពលរដ្ឋនៃបណ្តាប្រទេសអាស៊ីកណ្តាលអតីតសហភាពសូវៀត បានជំទាស់ពីបញ្ហានេះ ។

ខណៈពេលដែលបណ្តាប្រទេសលោកខាងលិចមួយចំនួន កំពុងញាប់ដៃញាប់ជើងជម្លៀសប្រជាជនចេញពីអាហ្វហ្គានីស្ថាន ទីក្រុងមូស្គូបានកោតសរសើរដល់ពួកតាលីបង់ ដែលបានស្តារសណ្តាប់ធ្នាប់ឡើងវិញ បន្ទាប់ពីការកាន់កាប់ប្រទេសនេះ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៥ ខែសីហា ក្រុមតាលីបង់បានចូលរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាន ។ លោកប្រធានាធិបតី Ashraf Ghani បានលាលែងពីតំណែង ហើយភៀសខ្លួនចេញពីប្រទេសដើម្បីបញ្ចៀសការបង្ហូរឈាម ប្រសិនបើក្រុមបះបោរបន្តប្រយុទ្ធដើម្បីយកទីក្រុងនេះ ខណៈប្រទេសផ្សេងៗបានកាត់បន្ថយ ឬជម្លៀសបេសកកម្មការទូតរបស់ខ្លួនចេញទីក្រុងកាប៊ុល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ រុស្ស៊ី ថា រយៈពេល ២០ ឆ្នាំមកនេះ អាមេរិក ប្រែ អាហ្វហ្គានីស្ថាន ទៅជាមន្ទីរពិសោធន៍គ្រឿងញៀនខុសច្បាប់ជាសកល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services