Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់២១នាក់ បាត់ខ្លួន២០នាក់ ដោយសារទឹកជំនន់នៅ អាមេរិក

បានផុស

នៅ

មនុស្សចំនួន២១នាក់បានស្លាប់ និង២០នាក់ផ្សេងទៀតបាត់ខ្លួន បន្ទាប់ពីទឹកជំនន់យ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារតំបន់ Humphreys ក្នុងរដ្ឋ Tennessee ភាគខាងត្បូងសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍។

នៅក្នុងបទសម្ភាសន៍មួយកាលពីព្រឹកថ្ងៃអាទិត្យ លោក Chris Davis តម្រួតប្រចាំតំបន់បានប្រាប់ CNN ថា មនុស្សប្រាំនាក់ដែលបាត់ខ្លួនគឺជាកុមារហើយក្មេងតូចពីរនាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់។

សាលារៀនក្នុងតំបន់ Humphreys បានប្រកាសថា សាលារៀនត្រូវផ្អាកនៅសប្តាហ៍នេះ ដោយសារតែទឹកជំនន់។

ភ្លៀងកម្រិត ១៧ អ៊ីញ ត្រូវបានកត់ត្រានៅទីក្រុង McEwen កាលពីថ្ងៃសៅរ៍ ដែលនេះអាចបង្កើតកំណត់ត្រាថ្មីមួយសម្រាប់ភ្លៀងធ្លាក់ក្នុងរយៈពេល ២៤ ម៉ោង។

ប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះបានបន្តនៅថ្ងៃអាទិត្យ ខណៈក្រុមការងារបានពិនិត្យពីផ្ទះមួយទៅផ្ទះមួយ ដើម្បីស្វែងរកជនរងគ្រោះឬអ្នកដែលត្រូវការជំនួយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ទឹក​​ជំនន់​​ខេត្ត​ Henan​​ សម្លាប់មនុស្ស​ដល់​៧១នាក់​ ខូច​ខាតគិត​ជា​ប្រាក់​២ប៊ីលានដុល្លារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម