Connect with us

ព័ត៌មានអន្ដរជាតិ

រូបថ្លុកលោក Blair និង Biden រិះគន់ការលុកលុយនៅអ៊ីរ៉ាក់ និងការដកទ័ពចេញពី អាហ្វហ្គានីស្ថាន ជាមួយចំណងជើង “ល្ងីល្ងើ”

បានផុស

នៅ

កាសែត The Times បានគូរូបតុក្កតាមួយកាលពីថ្ងៃចន្ទ ដោយប្រៀបធៀបការសម្រេចចិត្តរបស់លោក Tony Blair ក្នុងការឈ្លានពានប្រទេសអ៊ីរ៉ាក់នៅឆ្នាំ ២០០៣ និងការដកទ័ពរបស់លោក Joe Biden ចេញពីប្រទេសអាហ្វហ្គានីស្ថាន ជាមួយចំណងជើងមានត្រឹមតែមួយពាក្យថា “ល្ងីល្ងើ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងនេះបានកើតឡើង បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បានបើកការវាយប្រហារពាក្យសម្តីដាក់លោកប្រធានាធិបតី Biden ចំពោះការសម្រេចចិត្ត “ដ៏សោកនាដកម្ម ពោរពេញដោយគ្រោះថ្នាក់និងមិនចាំបាច់” ក្នុងការដកទ័ពចេញពីប្រទេស អាហ្វហ្គានីស្ថានភ្លាមៗ ដែលនាំឲ្យ “ពួកជីហាដទាំងអស់នៅទូទាំងពិភពលោកអបអរសាទរ”។

លោក Blair ដែលបានបញ្ជូនកងទ័ពអង់គ្លេសទៅកាន់ប្រទេសអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថាននៅពេលកាន់តំណែងជានាយករដ្ឋមន្រ្តី បានប្រាប់ទូរទស្សន៍ Sky News ថា លោកមានការគោរពដ៏ធំធេងចំពោះលោក Biden ប៉ុន្តែចាត់ទុកវិធីសាស្រ្តរបស់លោកចំពោះអាហ្វហ្គានីស្ថានថា “ល្ងីល្ងើ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Time

ចុចអាន៖ តាលីបង់ លើកលែងទោសដល់លោក Ghani ហើយអនុញ្ញាតឲ្យគាត់ចូលប្រទេសអាហ្វហ្គានីស្ថានវិញបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១០ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម