Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ដាក់ពង្រាយកងទ័ពពង្រឹងការបិទខ្ទប់ទីក្រុងហូជីមិញ មិនឲ្យប្រជាជនចេញពីផ្ទះសូម្បីតែទិញម្ហូប

បានផុស

នៅ

ប្រទេសវៀតណាមបានដាក់ពង្រាយទាហាននៅតាមដងផ្លូវក្នុងទីក្រុងហូជីមិញកាលពីថ្ងៃចន្ទ ដើម្បីជួយអនុវត្តការបិទខ្ទប់យ៉ាងតឹងរ៉ឹងនៅក្នុងតំបន់ទីក្រុងធំបំផុតរបស់ប្រទេស និងជាចំណុចកណ្តាលនៃការផ្ទុះឡើងជំងឺកូវីដ ១៩ ដ៏អាក្រក់បំផុតរបស់ខ្លួនរហូតមកដល់បច្ចុប្បន្ននេះ ។

ប្រទេសវៀតណាមបានអនុវត្តការរឹតត្បិតការធ្វើដំណើរនៅទីក្រុងហូជីមិញនៅដើមខែកក្កដា ប៉ុន្តែបានប្រកាសពីការទប់ស្កាត់ដ៏តឹងរ៉ឹងបំផុតរបស់ខ្លួននៅសប្តាហ៍មុន ខណៈករណីឆ្លងបានបន្តកើនឡើង ។ អាជ្ញាធរបាននិយាយថា ការអនុវត្តវិធានការទប់ស្កាត់ថ្មីៗនេះមិនមានភាពតឹងរ៉ឹងគ្រប់គ្រាន់នៅឡើយទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលបាននិយាយថា ការរឹតបន្តឹងបានចាប់ផ្តើមកាលពីថ្ងៃចន្ទ ដោយហាមឃាត់ប្រជាជនមិនឲ្យចាកចេញពីផ្ទះរបស់ពួកគេ សូម្បីតែទិញម្ហូបអាហារ ហើយបាននិយាយថា យោធានឹងចូលជួយក្នុងការអនុវត្តនោះ ។

កន្លងមក សេចក្តីប្រកាសនេះត្រូវបានធ្វើវិសោធនកម្មរួចហើយ ពោលឲ្យប្រជាជននៅតំបន់ខ្លះនៅតែអាចទិញម្ហូបបាន ប៉ុន្តែក្រោយមកត្រូវបានប្តូរទៅជាការហាមឃាត់ទាំងស្រុងវិញ ដោយបង្កឲ្យមានការភ័ន្តច្រឡំ និងការភ័យស្លន់ស្លោក្នុងការទិញទំនិញនៅផ្សារទំនើបនានា ក្នុងទីក្រុងកាលពីចុងសប្តាហ៍ ។

ទន្ទឹមនោះអ្នកនៅកន្លែងបិទខ្ទប់នោះបាននិយាយកាលពីថ្ងៃចន្ទថា ទាហានកំពុងផ្តល់អាហារដល់ប្រជាជននៅទីក្រុងកាលពីថ្ងៃចន្ទ ហើយរូបភាពដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញពីទាហានប្រដាប់អាវុធ កំពុងត្រួតពិនិត្យប៉ុស្តិ៍ និងត្រួតពិនិត្យឯកសារ ។

បើយោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា ទីក្រុងហូជីមិញបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៧៦,០០០ ករណី និងអ្នកស្លាប់ចំនួន ៦,៦៧០ នាក់ ពោលស្មើនឹងពាក់កណ្តាលនៃករណីឆ្លងសរុបរបស់វៀតណាម និង ៨០ ភាគរយនៃអ្នកស្លាប់សរុប ។

ចំណែកប្រជាជននៅសង្កាត់ Phu Nhuan និង Go Vap របស់ទីក្រុងហូជីមិញបានប្រាប់ Reuters ថា ពួកគេបានទទួលអង្ករ សាច់ ត្រី និងបន្លែពីយោធា បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងបញ្ជូនអង្ករចំនួន ១៣ ម៉ឺនតោន ពីឃ្លាំងស្តុកទុករបស់រដ្ឋទៅកាន់ទីក្រុងហូជីមិញ រួមជាមួយទីក្រុង និងខេត្តចំនួន ២៣ ផ្សេងទៀតផងដែរ ។

បន្ទាប់ពីគ្រប់គ្រង និងទប់ទល់ជំងឺកូវីដ ១៩ បានយ៉ាងជោគជ័យកាលពីឆ្នាំមុន គិតត្រឹមពេនេះ វៀតណាមបានកត់ត្រាករណីឆ្លងជាង ៣៥៨,០០០ នាក់ និងមានអ្នកស្លាប់ជាង ៨,៦០០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ វៀតណាម អនុញ្ញាតឲ្យប្រើឱសថបុរាណមួយប្រភេទព្យាបាលកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម