Connect with us

ព័ត៌មានអន្ដរជាតិ

ចាប់​អារម្មណ៍​​៤​រឿង​ពេល​ស្តេចថ្មី​ឡើង​គ្រង​រាជ្យ​អាណាចក្រ Iwere​

បានផុស

នៅ

ការឡើង​គ្រង​រាជ្យ​របស់​​ព្រះ​មហា​ក្សត្រ​ថ្មី​នៅរដ្ឋ​ Delta ដែល​សំបូរ​ប្រេង​នៅ​ប្រទេសនីហ្សេរីយ៉ា​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

មនុស្ស​រាប់​ពាន់​នាក់​បាន​ជួប​ជុំ​គ្នា​នៅ​តាម​ផ្លូវ ហើយ​ឥស្សរជន និង​អ្នក​មាន​បំណង​ល្អ​បាន​ធ្វើ​ដំណើរ​មក​ពី​ជុំ​វិញ​ពិភព​លោក នៅ​ពេល​ប្រជា​ជន Itsekiri របស់​អាណាចក្រ Iwere Kingdom ក្នុង​រដ្ឋ Delta បាន​អបអរ​ពិធី​គ្រង​រាជ្យ​ថ្មី​របស់​ស្តេច Ogiame Atuwatse III។

ប្រសូត្រ​នៅ Utieyinoritsetsola Emiko ស្ថិត​ក្នុង​ព្រះ​ជន្ម​​៣៧​វស្សា​បាន​ក្លាយ​ជា​ស្តេច​ទី​២១​នៃ​អាណាចក្រ Warri និង​ស្ថិត​ក្នុង​ចំណោម​ស្តេច​ដែល​វ័យ​ក្មេង​បំផុត​ដែល​បាន​ឡើង​សោយ​រាជ្យ។

ស្តេច Ogiame Atuwatse III
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំរុញ​មនុស្ស​ជំនាន់​ក្រោយ

ព្រះ​អង្គបាន​ជំរុញ​ក្មេង​ជំនាន់​ក្រោយ​ជា​មួយ​នឹង​អាកប្បកិរិយារីក​ចម្រើន​របស់​ព្រះ​អង្គ និង​​​ព្រះ​រាជ​បន្ទូល​របស់​ព្រះ​អង្គគឺ​ជា​ចំណុច​សំខាន់​នៃ​ព្រះ​រាជ​ពិធិអភិសេក​​សម្រាប់​មនុស្ស​ជា​ច្រើន​តែង​តែង​ទួញ​សោក​ពី​បរាជ័យ​នៃ​ការ​ដឹក​នាំ។

ព្រះ​រាជ​សន្ទរកថា​ដ៏​ទូលំទូលាយ ព្រះ​បាន​អំពាវ​នាវ​ឲ្យ​​មើល​ឃើញ​តំបន់​នេះ​ហួស​ពី​ប្រេង និង​ឧស្ម័ន។ ប្រទេស​នីហ្សេរីយ៉ា​​ជា​​អ្នក​ផលិត​ប្រេង​ធំ​ជាង​គេ​បំផុត​នៅ​អាហ្វ្រិក ដែល​​​មាន​ចំណូល​​​ពី​​ ​ការ​នាំ​ចេញសរុប​ដល់​ទៅ​៨៦​%។

តំបន់ Delta នីហ្សេរីយ៉ា នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ដែល​ជា​កន្លែង​ប្រយុទ្ធ​ជា​មួយ​ក្រុម​បះបោរ ការ​ធ្លាយ​ប្រេង និង​បំពុល​បរិយាកាស​ដែលបង្ក​ឡើង​ដោយ​ក្រុម​ហ៊ុន​ថាមពលធំ​ៗ​ហួស​ហេតុ​ពេក​​នៅ​ក្នុង​តំបន់។

ព្រះ​អង្គ​មាន​បន្ទូល​ថា ៖«យើង​គួរ​តែ​មើល​ឲ្យ​ឃើញ​ហួស​ពី​ប្រេង និង​ឧស្ម័ន ហើយ​​បញ្ជូន​​ចរន្ត​ថាមពល​របស់​យើង​នៅ​ក្នុង​ទិស​ដៅ​ត្រឹម​ត្រូវ ឆ្ពោះ​ទៅ​រក​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ទទួល​បាន​ផល​បន្ថែម»។

ស្ត្រី​លែង​មើល​មិន​ឃើញ​ទៀត​ហើយ​

ព្រះ​អង្គ Ogiame Atuwatse ក៏​បាន​សន្យា​ថា ស្ត្រី​គួរ​​ផ្តល់​ឲ្យ​ដើរ​តួនាទី​យ៉ាង​សកម្ម​នៅ​ក្នុង​សហគមន។

ព្រះ​មាន​បន្ទូល​ថា ៖«យើង​នឹង​ធានា​ថា ស្ត្រី​ភេទ​ទាំង​មនុស្ស​ធំ​ពេញ​វ័យ និង​ក្មេងមាន​កិត្តិយស និង​ទទួល​បាន​ការ​គោរព​ មិន​ត្រឹម​តែ​​​​ពាក្យ​សំដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ទាំង​ក្នុង​ការ​អនុវត្ត​វប្បធម៌​ជាក់​ស្តែង។ ដូច្នេះ​ខ្ញុំសូម​និយាយ​ទៅ​កាន់​ស្ត្រី​ថ្ងៃ​នេះ​ថា អ្នក​លែង​​មើល​មិន​ឃើញ​ទៀត​ហើយ»។

ស្ត្រី​នៅ​អាណាចក្រ Olu of Warri

សាក្សី​ប្រវត្តិ​សាស្ត្រ​

មេ​ដឹក​នាំ​គួរ​ឲ្យ​កត់​សំគាល់​ក្នុង​នោះ​មាន​អតីត​ប្រធានាធិបតី Olusegun Obasanjo និង Ooni of Ife ជាស្តេច​ Ile-Ife នៅ​នីហ្សេរីយ៉ាខាង​ត្បូង-ខាង​លិច ក៏មាន​វត្តមាន​ក្នុង​ពិធី​សោយ​រាជ្យ​​នេះ​ដែរ។

មនុស្ស​ទូទាំង​ប្រទេស និង​អ្នក​នៅ​ក្រៅ​ប្រទេស​ក៏​បាន​តាម​ដាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​ដើម្បី​ជា​សាក្សី​នៃ​ពិធី​ជា​ប្រវត្តិ​សាស្ត្រ​នេះ​ដែរ។ ក្រុម Itsekiris ជន​ជាតិ​ភាគ​តិច​មួយ​នៅ​ផ្នែក​ខាង​លិច​ទន្លេ Niger River។

បញ្ច្រាស​បណ្តាសា​ដូនតា

មុន​ពេល​ថ្លែង​ព្រះ​រាជ​សន្ទរកថា ព្រះ​រាជាណាចក្រ Olu of Warri បាន​ធ្វើ​ឲ្យ​មាន​ការ​រំភើប​រីក​រាយ​​ដល់​អ្នក​​មើល​តាម​រយៈ​ការបក​ស្រាយ​បទ​ចម្រៀង​របស់​ព្រះ​អង្គ។ ទោះ​ជា​យ៉ាងណា ចំណុច​នេះ​ទទួល​បាន​ការ​រិះគន់​ខ្លះ​ដែល​រំពឹង​ថា ព្រះ​អង្គ​នឹង​ប្រកាន់​ភ្ជាប់​ប្រពៃណី​រាជវង្ស។

អាណាចក្រ Olu ក៏​បញ្ច្រាស​បណ្តាសា​ដូនតា​ផង​ដែរ​ដែល​ត្រូវ​បាន​គេ​និយាយ​ថា ត្រូវ​បាន​ដាក់​ទៅ​លើ​នីហ្សេរីយ៉ា​ដោយ​​ជីតារបស់​ព្រះ​អង្គគឺ​ស្តេច Olu Erejuwa II។

ព្រះ​អង្គ​មាន​បន្ទូល​ថា ៖«ក្នុង​នាម​ជា​អ្នក​គ្រប់​គ្រងខាង​វិញ្ញាណ វប្បធម៌ នយោបាយ និង​ប្រពៃណី​នៃ​ទឹក​ដី​នេះ… ខ្ញុំសូម​បញ្ច្រាស​បណ្តាសា ហើយ​ដាក់​ជំនួស​វិញ​ដោយ​ការ​អភ័យ​ទោស និង​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ​ជា​មួយ​រដ្ឋាភិបាល​សហព័ន្ធ​នីហ្សេរីយ៉ា​»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទី មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ៤៩ នាទី មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ៥២ នាទី មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

ព័ត៌មានជាតិ២ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ ដោះស្រាយបញ្ហាព្រំដែន ត្រូវការតែអ្នកជំនាញមុតស្រួច មិនត្រូវការអ្នកជាតិនិយម អ្នកនយោបាយឡើយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

Sokha Hotels

ព័ត៌មានពេញនិយម