Connect with us

ព័ត៌មានអន្ដរជាតិ

លោក Duterte យល់ព្រមឈរឈ្មោះក្នុងតំណែងថ្មីសម្រាប់ការបោះឆ្នោតឆ្នាំ ២០២២

បានផុស

នៅ

គណបក្ស PDP-Laban បាននិយាយនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានយល់ព្រមធ្វើជាបេក្ខជនអនុប្រធានាធិបតីរបស់គណបក្សកាន់អំណាច ក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណបក្ស PDP-Laban បានធ្វើការប្រកាសបែបនេះ មុនពេលកិច្ចប្រជុំសភានៅថ្ងៃទី ៨ ខែកញ្ញា ហើយត្រូវបានគេរំពឹងផងដែរថា នឹងគាំទ្រជំនួយការរបស់លោក Duterte និងជាសមាជិកព្រឹទ្ធសភាបច្ចុប្បន្នលោក Christopher “Bong” ដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីនៅក្នុងការបោះឆ្នោតឆ្នាំ ២០២២ ។

នៅហ្វីលីពីន ប្រធានាធិបតីត្រូវបានកំណត់ត្រឹមមួយអាណត្តិ ៦ ឆ្នាំប៉ុណ្ណោះ ហើយអាណត្តិរបស់លោក Duterte នឹងត្រូវបញ្ចប់នៅខែមិថុនាឆ្នាំក្រោយ ។

ទោះយ៉ាងណាការកាន់តំណែងជាអនុប្រធានាធិបតីរបស់លោក ត្រូវបានអ្នកសង្កេតការណ៍នយោបាយមើលឃើញថា ជាច្រកចូលទៅកាន់តំណែងប្រធានាធិបតីនៅអាណត្តិក្រោយៗទៀត ។

គួរបញ្ជាក់ថា លោក Rodrigo Duterte វ័យ ៧៦ ឆ្នាំគឺជាប្រធានាធិបតីហ្វីលីពីនទី ១៦ ហើយលោកឡើងកាន់តំណែងមួយនេះកាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៦ បន្ទាប់ពីឈ្នះសំឡេងឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីលើលោក Benigno Aquino ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ សោកស្ដាយ! Manny Pacquiao ចាញ់អ្នកប្រដាល់គុយបា Yordenis Ugas ដោយពិន្ទុឯកច្ឆ័ន្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម