Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់​​បញ្ជាក់​គោល​ជំហរ​សំខាន់​៥​យ៉ាងចុង​ក្រោយ​បំផុត​

បានផុស

នៅ

ក្រុម​តាលីបង់​​បាន​ធ្វើ​ឲ្យ​មាន​ស្ថានភាព​វិវត្ត​លឿន​មួយ​ចំនួន​ស្រប​ពេល​កម្លាំង​​សហរដ្ឋ​អាមេរិក​បាន​កំពុង​ប្រឹង​ប្រែង​ដើម្បី​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន។

អ្នក​នាំ​ពាក្យ​ក្រុម​តាលីបង់ Zabihullah Mujahid
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចុង​ក្រោយ​នេះ អ្នក​នាំ​ពាក្យ​ក្រុម​តាលីបង់ Zabihullah Mujahid បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​ថ្មី​ទៀត​ហើយ បន្ទាប់​ពី​​ធ្វើ​លើក​ទី​១​កាល​ពី​សប្តាហ៍ ក្រោយ​ពេល​ពួក​តាលីបង់​កាន់​កាប់​អាហ្វហ្គានីស្ថាន។ ក្នុង​សន្និសីទ​កាសែត​នេះ​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​លើ​កត្តា៥​ចំណុច។

  • តាលីបង់​ចង់​ឲ្យ​ជន​ជាតិ​បរទេស​ទាំង​អស់​ជម្លៀស​ចេញ​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​សីហា ដែល​ជា​ពេល​វេលា​កំណត់។ បន្ថែម​លើ​ពី​នេះ ពួក​គេ​មិន​គាំទ្រ​ឲ្យ​ពលរដ្ឋអាហ្វហ្គានីស្ថាន​ចាក​ចេញពី​ប្រទេស​ឡើយ។
  • តាលីបង់​ជំរុញ​ឲ្យ​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ទាំង​អស់​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​ស្នើ​សុំ​ឲ្យ​សហរដ្ឋ​អាមេរិក​​ឈប់​ជំរុញ​ឲ្យ​ពួក​គេ​ចាក​ចេញ​ពី​ប្រទេស​ទៀត​ទៅ។
  • លោក​បាន​លើក​ឡើង​ថា ស្ត្រី​ភេទ​នឹង​មិន​ត្រូវ​បាន​រារាំង​ជា​អចិន្ត្រៃយ៍​​ជុំ​វិញ​​​ទៅ​ធ្វើ​ការ​នោះ​ទេ។ លោក​ថា​ អាជ្ញាធរ​នឹង​ព្យាយាម​វិធី​សាស្ត្រ​ដើម្បី​ឲ្យ​ពួក​គេ​ត្រឡប់​មក​វិញ។
  • លោក​មាន​ប្រសាសន៍​ថា ស្ថានទូត​បរទេស​អាច​ត្រូវ​បាន​ធានា​សុវត្ថិភាព​របស់​ពួក​គេ និង​ជំរុញ​​ពួក​គេ​កុំ​​បិទទ្វារ ឬ​ឈប់​ធ្វើ​ការ។
  • អ្នក​នាំ​ពាក្យ​បញ្ជាក់​ថា សាសារៀន សាកល​វិទ្យាល័យ និង​សាលា​សាសនា ព្រម​ទាំង​មន្ទីរ​ពេទ្យ រដ្ឋាភិបាល​មូលដ្ឋាន ទូរទស្សន៍ និង​វិទ្យុ​ត្រូវ​ប្រតិបត្តិការ​ឡើង​វិញ។
ក្រុម​តាលីបង់

អ្នក​នាំ​ពាក្យ Zabihullah Mujahid បាន​បញ្ជាក់​ថា ប្រទេសអន្តរជាតិ​គួរ​បញ្ឈប់​ជំរុញ​ឲ្យ​ពលរដ្ឋ​អាហ្វហ្គានីស្ថានចាក​ចេញ​ពី​ប្រទេស​ទៅ។​ ប្រជា​ជន​អាហ្វហ្គានីស្ថាន​គួរ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ​ទៅ​ធ្វើ​ការ​វិញ និង​រស់​នៅ​ជីវិត​ធម្មតា ពី​ព្រោះ​គ្មាន​គ្រោះ​ថ្នាក់​អ្វី​ដល់​ពួក​គេ​ទេ។

លោក​បន្ថែម​ថា ៖«សូម​រស់​នៅ​ជា​មួយ​គ្នា។ សង្គ្រាម​សម្រាប់​ពួក​យើង​ចប់​ហើយ»៕

ប្រែ​សម្រួល៖ វីរបុត្រ​
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ២៤ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម