Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមតាលីបង់ រំលោភសាកសព ហើយឆែកឆេរតាមផ្ទះ យកស្រ្តីធ្វើជាទាសករផ្លូវភេទ

បានផុស

នៅ

អតីតសមាជិកកងកម្លាំងប៉ូលិសអាហ្វហ្គានីស្ថាន លោកស្រី Muskan បាននិយាយថា ក្រុមតាលីបង់ បានរួមភេទជាមួយសាកសព បន្ទាប់ពីធ្វើការឆែកឆេរតាមផ្ទះ ដើម្បីយកស្រ្តីទៅធ្វើជាទាសករផ្លូវភេទ។ ពួកសកម្មប្រយុទ្ធនេះមិនខ្វល់ថា មនុស្សនោះស្លាប់ឬរស់នោះទេ។

Muskan - who fled Afghanistan in fear of the Taliban - claims militants have sex with dead bodies
អតីតសមាជិកកងកម្លាំងប៉ូលិសអាហ្វហ្គានីស្ថាន លោកស្រី Muskan
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Muskan បានភៀសខ្លួនទៅប្រទេសឥណ្ឌា នៅពេលពួកតាលីបង់ គ្រប់គ្រងប្រទេសដោយសារតែលោកស្រីភ័យខ្លាចចំពោះជីវិតរបស់ខ្លួន។

លោកស្រីបានប្រាប់បណ្តាញព័ត៌មាន News18 ថា ពួកសកម្មប្រយុទ្ធតាលីបង់ បានរើសស្ត្រីពីគ្រួសារឬបាញ់ពួកគេ ហើយអះអាងថា ពួកគេថែមទាំងរំលោភសាកសពទៀតផង។

Women and girls are believed to be some of the most at-risk people under the new Taliban regime

លោកស្រី Muskan បានប្រាប់សារព័ត៌មានថា “នៅពេលយើងនៅទីនោះ យើងទទួលបានការព្រមានជាច្រើន។ ប្រសិនបើអ្នកទៅធ្វើការ អ្នកកំពុងរងការគំរាមកំហែង គ្រួសាររបស់អ្នកកំពុងរងការគំរាមកំហែង។ បន្ទាប់ពីការព្រមានមួយលើក ពួកគេនឹងឈប់ព្រមានទៀតហើយ។ ពួកគេក៏ចាប់រំលោភសាកសពផងដែរ។ ពួកគេមិនខ្វល់ថាមនុស្សនោះស្លាប់ឬរស់នោះទេ។ អ្នកសាកស្រមៃទៅមើល!”។

ស្ត្រីនិងក្មេងស្រី ត្រូវបានគេជឿថា ជាមនុស្សដែលមានហានិភ័យបំផុតនៅក្រោមការដឹកនាំរបស់ក្រុមតាលីបង់ថ្មី។

دون أمير أو رئيس.. كيف ستبدو حكومة طالبان المنتظرة؟ - أخبار صحيفة الرؤية

ពួកគេត្រូវបានធ្វើឃាតនិងគាបសង្កត់ដោយការធ្វើទារុណកម្មយ៉ាងឃោរឃៅនិងការប្រហារជីវិតជាសាធារណៈ ដូចពេលដែលក្រុមសកម្មប្រយុទ្ធនេះ គ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានក្នុងទសវត្សរ៍ឆ្នាំ ៩០ អ៊ីចឹង។

ហើយវាហាក់ដូចជាក្រុមតាលីបង់ កំពុងនាំយកវិធីអាក្រក់របស់ពួកគេមកវិញ ចំពេលមានរបាយការណ៍ថា ពួកគេចាប់បង្ខំស្រ្តីឲ្យរៀបការនិងទាមទារបញ្ជីឈ្មោះស្ត្រីនិងក្មេងស្រី។

Taliban 'rape gangs' hunting girls as young as 12 | news.com.au —  Australia's leading news site

មេបញ្ជាការ តាលីបង់ បានចាត់ទុកស្ត្រីដែលមិនទាន់រៀបការឬស្ត្រីមេម៉ាយ ស្រីៗនិងក្មេងស្រីអាយុពី ១២ ទៅ ៤៥ ឆ្នាំ គឺជា រង្វាន់សង្គ្រាម ដើម្បីផ្តល់ជូនអ្នកប្រយុទ្ធរបស់ពួកគេ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្រ្តីតាលីបង់ បានបដិសេធថា ក្រុមរបស់ខ្លួនមិនបានបង្ខំស្រ្តីឲ្យធ្វើជាទាសករផ្លូវភេទទេ ហើយបានអះអាងថា សកម្មភាពបែបនេះគឺផ្ទុយនឹងច្បាប់របស់សាសនាឥស្លាម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ The Sun

ចុចអាន៖ អាល់កៃដា ISIS និងតាលីបង់ ជាក្រុមតែមួយ ដូចរសជាតិ កូកា និងប៉ិបស៊ី អញ្ចឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម