Connect with us

ព័ត៌មានអន្ដរជាតិ

ស្ថានភាពស្ត្រីនៅអាហ្វហ្គានីស្ថានបន្តគ្រោះថ្នាក់កាន់តែខ្លាំង ក្រោមការក្ដោបក្ដាប់ប្រទេសរបស់តាលីបង់

បានផុស

នៅ

បន្ទាប់ពីការឡើងកាន់កាប់របស់តាលីបង់នៅអាហ្វហ្គានីស្ថាន ភាព​ច្របូកច្របល់​បានកើតឡើង​នៅប្រទេសនេះ ជាពិសេសគឺ​ស្ត្រីដែលកំពុងភ័យខ្លាចនិងឈឺចាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមរំលឹកថា ពេលវេលាចុងក្រោយដែលតាលីបង់កាន់អំណាចនៅចុងទស្សវត្សរ៍ ៩០ និង​ដើម​ទស្សវត្សរ៍ឆ្នាំ ២០០០ គឺការគាបសង្កត់​ជាលក្ខណៈនៃការគ្រប់គ្រងរបស់ពួកគេមកស្ត្រី។ ក្មេង​ស្រី​មិន​អាច​ចូល​សាលា​បាន ស្ត្រី​មិនអាចមានការងារធ្វើ ឬចាកចេញពីផ្ទះ​ដោយគ្មាន​សាច់ញាតិ​បុរស​ម​កជាមួយឡើយ។ អ្នកដែលប្រឆាំងនឹងការណែនាំរបស់តាលីបង់ ត្រូវ​បាន​ដាក់ទណ្ឌកម្ម​​យ៉ាង​ឃោរឃៅ​ ដោយ​ការ​វាយដំ​ឬ​សម្លាប់​។

នៅខែ ​វិច្ឆិកា ឆ្នាំ ២០០១ ស្ត្រីទីមួយ Laura Bush បាននិយាយថា​ ការ​ចាកចេញ​របស់​តាលីបង់​មាន​ន័យថា“ ប្រជាជន​អាហ្វហ្គានីស្ថាន​ ជាពិសេស​ស្ត្រី​កំពុង​រីករាយ” ។ នៅឆ្នាំ ២០១០ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​លោកស្រី ហ៊ីលឡារី គ្លីនតុន ​បាន​ប្រាប់​ស្ត្រី​មួយ​ក្រុម​ថា “ យើង​នឹង​មិន​បោះបង់​ចោល​អ្នក​ទេ​ យើង​នឹង​នៅ​ជាមួយ​អ្នក​ជានិច្ច” ។

២០ ឆ្នាំក្រោយបន្ទាប់ពីការ​ធ្លាក់ចុះ​នៃ​អន្តរាគមន៍​យោធា​របស់​អាមេរិក​ បាន​​ទុក​ស្ត្រី​នៅ​អាហ្វហ្គានីស្ថាន​ប្រឈមមុខ​នឹង​អនាគត​មិន​ច្បាស់លាស់​ជាថ្មី​ម្ដង​ទៀត ​ក្រោម​ការ​គ្រប់គ្រង​របស់​តាលីបង់។​ នៅទីបំផុត​បញ្ហា​ប្រឈម​ធំបំផុត​មួយ​ចំពោះ​សិទ្ធិ​ស្ត្រី​ គឺ​សង្គ្រាម​ជាច្រើន​ឆ្នាំ។ ការ​វិល​ត្រឡប់​ពេញលេញ​របស់​តាលីបង់ឥលូវនេះ​ បាន​ធ្វើ​ឲ្យ​​ការ​គំរាមកំហែង​​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង ​និង​បញ្ឈប់​ឬ​បំបាត់​ការ​រីកចម្រើន​ដែល​ស្ត្រី​អាហ្វហ្គានីស្ថាន​បាន​ធ្វើ ។

ទន្ទឹម​នោះ​អ្នកនាំពាក្យ​តាលីបង់​ក៏​បាន​ធានាដល់​សាធារណជន​ថា ​ស្ត្រី​​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅ​ធ្វើការ​និង​ទៅ​សាលារៀន​ដោយ​យោង​តាម​ច្បាប់​ឥស្លាម។ ជា​ពិសេស​នឹង​មិន​មាន​អំពើ​ហិង្សា​លើ​ស្ត្រី​ឡើយ តែ​នេះ​មាន​មនុស្ស​តិចណាស់​ដែល​ជឿ។

និស្សិត​ស្រី​នៅ​ទីក្រុង​កាប៊ុល​បាន​ប្រាប់​កាសែត Guardian ថា “ខ្ញុំនឹងដុតអ្វីៗទាំងអស់ដែល​សម្រេច​បាន​ក្នុងរយៈពេល ២៤ ឆ្នាំ​នៃ​ជីវិត​របស់ខ្ញុំ។ ការ​មាន​អត្តសញ្ញាណប័ណ្ណ​ឬ​ពានរង្វាន់​ណាមួយ​ពី​សាកលវិទ្យាល័យ​អាមេរិក​គឺ​មាន​ហានិភ័យ​ឥឡូវ​នេះ” ។

មាន​សេចក្ដី​រាយការណ៍​ថា​ តាលីបង់​ទៅ​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដើម្បី​ស្វែងរក​ស្ត្រី​មិន​ទាន់​រៀបការ​ណា​ដែល​មាន​អាយុ​ចន្លោះ​ពី ១៤ ទៅ ៤៥ ឆ្នាំ​ដើម្បី​រៀបការ​ជាមួយ​ទាហាន​តាលីបង់។

Lida Azim អ្នក​រៀបចំ​កម្មវិធី​ជាមួយ​អាហ្វហ្គានីស្ថាន​​​និយាយ​ថា “ ស្ត្រី​មិន​ត្រូវ​ចាកចេញ​ពី​ផ្ទះ​របស់​ពួកគេ​ទេ​ព្រោះ​ពួកគេ​មិន​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាពឡើយ ” ។ ពួកគេ​អាច​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅ​ធ្វើការ​នៅ​សាលារៀន​ ប៉ុន្តែ​វា​ជា​យុទ្ធសាស្ត្រ​បំភិតបំភ័យ​ដ៏​ធំ​មួយប៉ុណ្ណោះ៕

ប្រែសម្រួល៖​ សាង ស្រីល័ក្ខ

ប្រភព៖vox

ចុចអាន៖តាលីបង់ ហាមផ្ដាច់ប្រជាជនអាហ្វហ្គានីស្ថានមិនឲ្យម្នាក់ណាទៅព្រលានយន្តហោះក្រុងកាប៊ុល

ចុចអាន៖ក្រុមតាលីបង់ រំលោភសាកសព ហើយឆែកឆេរតាមផ្ទះ យកស្រ្តីធ្វើជាទាសករផ្លូវភេទ

ចុចអាន៖តាលីបង់ ហាមប្រជាជនស្ដាប់ចម្រៀង ឬគាំទ្របទ K-Pop បើចង់រស់ត្រូវដុត និងលាក់រូបថតឲ្យជិត (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៣ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម