ព័ត៌មានអន្ដរជាតិ
ប៉ូលិសអាហ្សង់ទីនប៉ះទង្គិចជាមួយហ្វូងអ្នកកាន់ទុក្ខស្តេចបាល់ទាត់ Maradona
វីរបុរសបាល់ទាត់ Diego Maradona ត្រូវបានបញ្ចុះនៅក្នុងពិធីឯកជនមួយក្នុងរដ្ឋធានី Buenos Aires របស់ប្រទេសអាហ្សង់ទីន។
មានតែសាច់ញាតិនិងមិត្តភក្តិជាង២០នាក់ប៉ុណ្ណោះដែលបានចូលរួមក្នុងពិធីលាជាលើកចុងក្រោយកាលពីថ្ងៃព្រហស្បតិ៍។
ប៉ុន្តែមុននេះ ហ្វូងមនុស្សដ៏ធំធេងបានចេញមកតាមដងផ្លូវដើម្បីគោរពវិញ្ញាណក្ខន្ធដោយមានអ្នកខ្លះយំ ធ្វើកាយវិការថើបនិងបួងសួងនៅពេលពួកគេឆ្លងកាត់មឈូសរបស់គាត់។
Maradona បានស្លាប់ដោយសារជំងឺគាំងបេះដូងនៅថ្ងៃពុធក្នុងអាយុ៦០ឆ្នាំ។
មរណភាពរបស់លោកបាននាំឲ្យមានការកាន់ទុក្ខនៅជុំវិញពិភពលោកប៉ុន្តែមិនមានកន្លែងណាដែលមានអារម្មណ៍សោកសៅជាងនៅក្នុងប្រទេសដែលចាត់ទុកលោកជាវីរបុរសជាតិនោះទេ។
មឈូសរបស់ Maradona ដែលដណ្តប់ទង់ជាតិនិងអាវបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនមានស្លាកលេខ១០នៅលើខ្នងត្រូវបានដាក់បង្ហាញជាសាធារណៈនៅវិមានប្រធានាធិបតីកាលពីថ្ងៃព្រហស្បតិ៍។
ត្រឹមពេលរសៀល មនុស្សតម្រង់ជួរប្រវែងជាងមួយគីឡូម៉ែត្របានប៉ះទង្គិចជាមួយប៉ូលិសខណៈពួកគេព្យាយាមឡោមព័ទ្ធវិមាន។
មានរបាយការណ៍អំពីការប្រើឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កាំភ្លើងជ័រខណៈមន្រ្តីប្រដាប់ដោយឧបករណ៍បង្ក្រាបកុបកម្មបានព្យាយាមរារាំងហ្វូងមនុស្ស។
នៅទីបំផុត អាជ្ញាធរត្រូវបានបង្ខំចិត្តបញ្ឈប់ការទស្សនាមឈូសជាសាធារណៈដើម្បីរក្សាសន្តិភាព។
ក្បួនដឹកសពបានដឹកសពរបស់គាត់ទៅកាន់ទីបញ្ចុះសព Bella Vista នៅជាយក្រុងដែលគាត់ត្រូវបានគេបញ្ចុះនៅក្បែរផ្នូរឪពុកម្តាយរបស់គាត់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ Diego Maradona ស្លាប់ក្នុងវ័យ ៦០ឆ្នាំ ដោយសារជំងឺខ្សោយបេះដូង
ចុចអាន៖ ដំណឹងក្រៀមក្រំ! វីរបុរសបាល់ទាត់អាហ្សង់ទីន Diego Maradona ទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ចរាចរណ៍១ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore