Connect with us

ព័ត៌មានអន្ដរជាតិ

មេ​ដឹក​នាំ​ចិន​ និង​រុស្ស៊ី​ រួម​គ្នា​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​នៅអាហ្វហ្គានីស្ថាន

បានផុស

នៅ

លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន និង​លោក​ប្រធានាធិបតី​ចិន ស៊ី ជិនពីង បាន​ព្រម​ព្រៀង​គ្នា​​​បង្កើន​កិច្ច​ប្រឹង​ប្រែង​ដើម្បី​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ដែល​លេច​ចេញ​ពី​​​ប្រទេស​អាហ្វហ្គានីស្ថាន បន្ទាប់​ពី​ក្រុម​តាលីបង់​បាន​កាន់​កាប់​អំណាច។  

វិមាន​ក្រឹមឡាំង​បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​​ពុធ ទី​​២៥ ខែ​សីហា​នេះ​​ថា ជំនួប​តាម​ទូរសព្ទ មេ​ដឹក​នាំ​ទាំង​ពីរបាន​បង្ហាញ​ពី​ការ​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បី​បង្កើន​ការ​ប្រឹង​ប្រែង​​​ក្នុង​ការ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​នៃ​ភេរវកម្ម​ និង​ការ​ជួយ​ដូរ​គ្រឿ​ញៀន​​ដែលនឹង​ចេញ​ពី​​ទឹក​ដី​អាហ្វហ្គានីស្ថាន។

លោក ពូទីន និង លោក ស៊ី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេ​ដឹក​នាំ​ទាំង​ពីរ​ក៏​បាន​ជជែក​គ្នា​អំពី​សារៈ​សំខាន់​នៃ​ការ​បង្កើន​សន្តិភាព​នៅ​អាហ្វហ្គានីស្ថាន និង​ទប់​ស្កាត់​​ការ​រីក​រាល​ដាល​នៃ​អស្ថិរ​ភាព​ចូល​ទៅ​កាន់តំបន់​ជាប់​​ៗ​នោះ។

លោក​ ពូទីន និង​លោក ស៊ី ក៏​បាន​ឯកភាព​គ្នា​ដើម្បី​បង្កើតទំនាក់​ទំនង​ទ្វេ​ភាគី និង​​ធ្វើ​ឲ្យ​មាន​សក្តានុពល​ខ្លាំង​បំផុត​នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ (SCO) ដែល​​គ្រោង​នឹង​បើក​កិច្ច​ប្រជុំនៅ​​ប្រទេស​តាហ្ស៊ីគីស្ថាន​នៅ​ខែ​ក្រោយ។

​សាធារណៈ​រដ្ឋ​អតីត​សហភាព​សូវៀត​ជា​ច្រើន​នៅ​អាស៊ី​កណ្តាល​ដែល​ទី​ក្រុង​មូស្គូយក​ធ្វើ​ជា​មូលដ្ឋាន​ទ័ព​​មាន​ព្រំ​ដែន​ជាប់​​ជា​មួយ​ប្រទេស​អាហ្វហ្គានីស្ថាន និង​ចិន។

ខណៈ​ពេល​ក្រុង​មូស្គូ​មាន​សុទិដ្ឋិនិយម​យ៉ាង​ប្រយ័ត្ន​ប្រយែង​ភាព​ដឹក​នាំ​ថ្មី​រដ្ឋធានី​កាប៊ុល លោក ពូទីន បាន​ព្រមាន​ពី​សកម្ម​ប្រយុទ្ធ​អាហ្វហ្គានីស្ថាន​​ចូលទៅ​កាន់​ប្រទេស​ជិត​ខាង​ក្នុង​នាម​ជា​ជន​ភៀស​ខ្លួន។

លោក​ ពូទីន ក៏​បាន​រិះ​គន់​ពី​ការ​ពាក់​ព័ន្ធ​នឹង​អំណាច​ខាង​ក្រៅ​នៅ​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​អាហ្វហ្គានីស្ថាន និង​បាន​និយាយ​ថា ក្រុង​មូស្គូ បាន​រៀន​សូត្រ​ពី​ការ​លុក​លុយដល់​មួយ​ទសវត្សរ៍​របស់​សហ​ភាព​សូវៀត​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន៕

ប្រែ​សម្រួល៖​ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ២៥ នាទី មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

ព័ត៌មានជាតិ១ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ ដោះស្រាយបញ្ហាព្រំដែន ត្រូវការតែអ្នកជំនាញមុតស្រួច មិនត្រូវការអ្នកជាតិនិយម អ្នកនយោបាយឡើយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៧ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម