Connect with us

ព័ត៌មានអន្ដរជាតិ

ទាំង​នេះ​ជា​ហេតុ​ផល​ពី​ក្រោយផ្ទុះ​ឆ្លង​កូវីដ​លឿន​នៅ​វៀតណាម

បានផុស

នៅ

ស្ទើរ​តែ​​១៨​ខែ​ចាប់​តាំង​ពី​ខែ​មករា ឆ្នាំ​២០២០​មក ប្រជា​ជន​វៀតណាម​​ភាគ​ច្រើន​រស់​នៅ​ក្នុង​ជីវិត​ធម្មតា។ ភាព​រឹង​មាំ​គួរ​ឲ្យ​កត់​សំគាល់​គឺ​សេដ្ឋកិច្ច​​​កើន​ឡើង​២.៩​%​នៅ​ឆ្នាំ​២០២០។

ប៉ុន្តែ​ចាប់​ពី​ដើម​ខែ​​ឧសភា​ ឆ្នាំ​នេះ​មក វៀតណាមបាន​រាយការណ៍​ពី​ករណី​ឆ្លង​កូវីដ-១៩​កើន​យ៉ាង​ខ្លាំង។ នៅថ្ងៃ​ទី​១៩ ​ខែ​សីហា ប្រទេស​នេះ​មាន​ករណី​ឆ្លង​ថ្មី​​៨៨៨០​នាក់​​ដែល​ភាគ​ច្រើន​ឆ្លង​ថ្មី​នៅ​ទី​ក្រុង​ហូជីមិញ។

រហូត​ដល់​ពេល​នេះ សរុប​ករណី​ឆ្លង​នៅ​ប្រទេស​វៀតណាម​​ត្រូវ​បាន​បញ្ជាក់​គឺ ៣០២១០១​នាក់​ ក្នុង​នោះ​ជាង​៨៥​%​​​គឺ​ឆ្លង​​​​​តែ​នៅ​ក្នុង​កក្កដា​។ នេះ​បើ​ផ្អែក​តាម​ទិន្នន័យ​របស់​សាកល​វិទ្យាល័យ Johns Hopkins។ ចំណែក​ករណី​ស្លាប់​សរុប​៦៧៧០​នាក់​ ក្នុង​នោះ​​ប្រហែល​ជា​ពាក់​កណ្តាលនៃ​ការស្លាប់​កើត​ឡើង​​កាល​ពី​ខែមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីរុស​បំប្លែង​ខ្លួន Delta រាត​ត្បាត​ខ្លាំង​នៅ​ទី​ក្រុង​ហូជីមិញ និង​តាម​ខេត្ត​ភាគ​ខាង​ត្បូង។ ​ករណី​ឆ្លង​ជា​ចង្កោម​ជា​ច្រើន​នៅ​តាម​ខេត្ត​​​ដូច​ជា​នៅ​ឧទ្យាន​ឧស្សាហកម្ម មន្ទីរ​ពេទ្យ តំបន់​ប្រជា​ជនរស់​នៅ​ច្រើន​ និង​ទីតាំង​ធ្វើ​ចត្តាឡីស័ក។

ករណី​ឆ្លង​ជា​ចង្កោម និង​ករណី​ឆ្លង​ផ្សេង​ៗ​ទៀត​នៅ​តែ​មិន​ដឹង​ប្រភព​ដែល​ជំរុញ​ឲ្យ​ការ​រាល​ឆ្លង​កាន់​តែ​អាក្រក់។ ថ្នាក់​ជាតិ រដ្ឋាភិបាល​បាន​ចល័ត​បុគ្គលិក​សុខាភិបាល​ប្រមាណ​១៧០០០​នាក់​ដើ​ម្បី​​ជួយ​ដល់​ក្រុង​ហូជីមិញ។ ក្រុម​វេជ្ជបណ្ឌិត និង​បុគ្គលិកសុខាភិបាល​​ទាំងសកម្ម និង​​​ចូល​និវត្តន៍ ព្រម​ទាំង​និស្សិត​ពេទ្យ​ថែម​ទៀត​ប្រឹង​ប្រែងជួយ​។

បន្ថែម​លើ​នេះ​ អាជ្ញាធរ​ក្រុង​ហូជីមិញ​បាន​សម្រេច​​បង្កើត​មន្ទីរ​ពេទ្យ​ទី​វាល​បន្ថែម​​៦​កន្លែង​ទៀត​ដែល​អាច​ដាក់​គ្រែ១៧០០០​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩។

ហេតុ​ផល​​​នៅ​ពី​ក្រោយ​​ឆ្លង​លឿន

​ហេតុ​ផល​ជា​ច្រើន​ដែល​ជំរុញ​ឲ្យ​ករណី​ឆ្លង​កូវីដ-១៩​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​នៅ​​វៀតណាម​។

  • ហេតុ​ផល​ទី​១គឺ​បណ្តាល​មក​ពី​វីរុស​បំប្លែង​ខ្លួន​ Delta ដែល​ឆ្លង​កាច​សាហាវ និង​រាត​ត្បាត​ខ្លាំង។ ផ្អែក​លើ​ក្រាហ្វិក ការ​​កើន​ឡើង​ខ្ពស់​នៅ​ក្នុង​ខែ​កក្កដា ដែល​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​​លើស​៩០០០​នាក់។ ភាគ​ច្រើន​បំផុត​នៃ​ករណី​ឆ្លង​គឺ​នៅ​ទី​ក្រុង​ហូជីមិញ និង​ខេត្ត Binh Duong។ តួលេខ​៩០០០​នេះបាន​កើត​ទ្វេ​ដង​នៅ​ខែ​សីហា។
  • ហេតុផល​ទី​២​គឺ​ការ​ឆ្លើយ​តប​របស់​អាជ្ញាធរក្រុង​ហូជីមិញ​យឹត។ ទោះ​ជា​ដាក់​ចេញ​បំរាម​នៅ​តាម​ផ្នែក​ខ្លះ​នៃ​ទី​ក្រុង​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ក៏​អាជ្ញាធរមិន​បាន​ចាត់​វិធាន​ការ​អ្វី​​បន្ថែម​ឡើយ​នៅ​ក្នុង​ពេល​ពេញ​មួយ​ខែ​នៃខែ​មិថុនា​រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​កក្កដា នៅ​​ពេល​វិធាន​ត្រូវ​បាន​រឹត​បន្តឹង​។
  • ហេតុ​ផល​ទី​៣​គឺ​កង្វះ​ការ​អនុវត្តតឹង​រឹង​ចំពោះ​វិធានការ​សុវត្ថិភាព​កូវីដ-១៩។ ការ​ពាក់​ម៉ាស់ និង​គម្លាត​សង្គម​មិន​ត្រូវ​បាន​អ្នក​ស្រុក​ជា​ច្រើន​អនុវត្ត​ឡើយ។

ជា​មួយ​គ្នា​នេះ ការ​ធ្វើ​តេស្ត និង​ការ​តាម​ដាន​កាន់​តែពិបាក​ៗ​ទៅ​នៅ​ពេល​ចំនួន​នៃ​ការ​ឆ្លង​ជា​ចង្កោម និង​ករណី​ឆ្លងថ្មី​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។ ពេល​ខ្លះ​​ ការ​ធ្វើ​តេស្ត​ទ្រង់​ទ្រាយ​ធំមិន​មាន​ប្រសិទ្ធភាព ដោយ​សារ​​​​ចន្លោះ​ពេល​យូរ​​​រវាង​ការ​ធ្វើ​តេស្ត​អង់ទីគ័រ​ និងការ​ធ្វើ​តេស្ត​ PCR។

ដំណើរ​ការ​ចាក់​វ៉ាក់សាំង​យឹត

កង្វះ​វ៉ាក់សាំង និង​ល្បឿន​ចាក់​វ៉ាក់សាំង​យឹត​គឺ​ជា​បញ្ហា។ រដ្ឋាភិបាល​វៀតណាម​ទើប​តែ​បង្ហាញមូលនិធិចំនួន ១.១​ពាន់​លាន​ដុល្លារ​សម្រាប់​ទិញ​វ៉ាក់សាំង​​នៅ​ក្នុង​ខែ​មិថុនា ដើម្បី​ធានា​បាន​នូវ​វ៉ាក់សាំង​គ្រប់​គ្រាន់​​ដល់​​​៧០​%​នៃ​ប្រជា​ជន​របស់​ខ្លួន​​គឺ​​៧០​លាននាក់ ហើយ​គម្រោង​ត្រូវ​សម្រេច​ឲ្យ​បាន​នៅ​ដើម​ឆ្នាំ​២០២២។

ទោះ​បី​ជា​យ៉ាង​ណា នៅ​ពេល​នេះ ការ​ផ្គត់​ផ្គង់​វ៉ាក់សាំង​ពី​​ប្រទេស​ជប៉ុន អង់គ្លេស អាមេរិក និង​ពី​គម្រោង​ COVAX ទើប​បានតែ​១៥.៨​លាន​ដូស​ប៉ុណ្ណោះ​ក្នុង​ចំណោម​តម្រូវ​ការ​១៤០​លាន​ដូស​ដើម្បី​ឲ្យ​ត្រូវ​នឹង​គោល​ដៅ​​៧០​%​នៃ​ប្រជា​ជន។ វ៉ាក់សាំងជា​ច្រើន​ទៀត​នឹង​ទៅ​ដល់​ខែ​តុលា។

ចំណែក​វ៉ាក់សាំង​ផលិត​ក្នុង​ស្រុក Nanocovax នៅ​មិន​ទាន់​ទទួល​បាន​​នៅ​ឡើយ​ទេ ប៉ុន្តែ​តាម​ការ​រំពឹង​ទុក​នៅ​ក្នុង​ខែ​វិច្ឆិកា។ កង្វះ​វ៉ាក់សាំង​នេះ​អាច​បណ្តាល​ឲ្យ​គោល​ដៅ​ចាក់​វ៉ាក់សាំង​របស់​វៀតណាម​អាច​អូស​បន្លាយ​រហូត​​ដល់​ត្រី​មាស​ទី​២ ឆ្នាំ​២០២២។

បន្ថែម​លើ​នេះ វីរុស​បំប្លែងខ្លួន Delta  ប្រហែល​ជា​ត្រូវ​ឲ្យ​មាន​អត្រា​ចាក់​វ៉ាក់សាំង​កាន់​តែ​ខ្ពស់ ​ពោល​គឺ​ឲ្យ​បាន​ជាង​៨០​%​នៃ​ប្រជា​ជន​ទើប​អាច​ទប់​ទល់​បាន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម