Connect with us

ព័ត៌មានអន្ដរជាតិ

លោកស្រី Harris ប្រាប់វៀតណាមថា កងទ័ពជើងទឹកអាមេរិក នឹងរក្សាវត្តមាននៅ សមុទ្រចិនខាងត្បូង

បានផុស

នៅ

អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris បានចាប់ផ្តើមដំណើរទស្សនកិច្ចរបស់ខ្លួនទៅកាន់ប្រទេសវៀតណាមកាលពីថ្ងៃពុធ ដោយសន្យាថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តរក្សាភាពរឹងមាំនៅក្នុងសមុទ្រចិនខាងត្បូង។

អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris

លោកស្រី Harris បាននិយាយនៅរដ្ឋធានី ហាណូយ អំឡុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីវៀតណាមលោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំដទៃទៀតថា “ខ្ញុំសូមបញ្ជាក់ថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក នឹងរក្សាវត្តមានដ៏រឹងមាំនៅក្នុងសមុទ្រចិនខាងត្បូង ហើយនឹងបន្តប្រឈមមុខជាមួយការគំរាមកំហែង និងការរំលោភបំពានពីទីក្រុងប៉េកាំងលើដែនសមុទ្រនេះ”។

លោក Harris និយាយទៀតថា សេតវិមានគាំទ្រសំណើរបស់វៀតណាម ចំពោះនាវាល្បាតអតីតឆ្មាំសមុទ្រអាមេរិកទីបី ដើម្បីឲ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះ អាចបង្កើនសមត្ថភាពសន្តិសុខដែនសមុទ្ររបស់ខ្លួន។

អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris (ឆ្វេង) និង ប្រធានាធិបតីវៀតណាមលោក Nguyen Xuan Phuc

យើងត្រូវរកវិធីដាក់សម្ពាធនិងបង្កើនសម្ពាធដោយត្រង់ទៅលើទីក្រុងប៉េកាំង ឲ្យគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ និងដើម្បីប្រឆាំងការសម្លុតគំរាមកំហែងនិងការទាមទារដែនសមុទ្រហួសប្រមាណ។

ស្របពេលជាមួយគ្នានោះដែរ លោក Phuc បានគាំទ្រទំនាក់ទំនងកាន់តែរឹងមាំជាមួយ សហរដ្ឋអាមេរិក។

លោក Phuc បាននិយាយកាលពីថ្ងៃពុធថា “វៀតណាមចង់ធ្វើការរួមគ្នាជាមួយសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យស៊ីជម្រៅនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយ ក្នុងគោលបំណងលើកកម្ពស់ចំណងមិត្តភាពទ្វេភាគីប្រកបដោយនិរន្តរភាពនិងយូរអង្វែង”។

គួរបញ្ជាក់ថា ទំនាក់ទំនងសហរដ្ឋអាមេរិកជាមួយវៀតណាម មានភាពប្រក្រតីឡើងវិញនៅឆ្នាំ ១៩៩៥ ហើយថ្មីៗនេះ ភាគីទាំងពីរបានធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅលើផ្នែកសន្តិសុខ នៅចំពោះមុខទំនាក់ទំនងសេដ្ឋកិច្ច៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Asia Nikkei

ចុចអាន៖ កងទ័ពជើងទឹក អាមេរិកបញ្ចេញវីដេអូធ្វើសមយុទ្ធ និងឃ្លាំមើលនាវាដឹកយន្តហោះចិននៅសមុទ្រចិនខាងត្បូង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម២ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៣ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម