Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនម៉ាឡេស៊ី សម្រុកទិញវ៉ាក់សាំងក្រដាស សែនឲ្យខ្មោច

បានផុស

នៅ

ខណៈដែលពិភពលោកកំពុងប្រញាប់ប្រញាល់ចាក់វ៉ាក់សាំងដល់មនុស្ស ដើម្បីការពារជំងឺកូវីដ -១៩, ម្ចាស់ហាងមួយនៅប្រទេសម៉ាឡេស៊ី កំពុងសប្បាយកើបលុយ ដោយសារតែវ៉ាក់សាំងធ្វើពីក្រដាសរបស់គាត់ លក់ដាច់យ៉ាងខ្លាំង ព្រោះប្រជាជននាំគ្នាទិញយកទៅសែន អំឡុងពិធីបុណ្យសាសនាមួយ ដើម្បីគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់។

ពិធីបុណ្យ Hungry Ghost festival ឬបុណ្យសែនក្បាលទឹក ត្រូវបានគេលើកឡើងអំពីជំនឿថា វិញ្ញាណអ្នកស្លាប់បានវិលត្រឡប់មកផែនដីវិញ ក្នុងខែទី ៧ នៃប្រតិទិនចន្ទគតិចិន។ ក្នុងអំឡុងពេលនេះ មនុស្សម្នាបានទុកអាហារសម្រាប់ខ្មោច ហើយដុតធូបនិងគ្រឿងបូជាដែលធ្វើពីក្រដាស ស្រដៀងទៅនឹងរបស់ពិតៗ។

ឆ្នាំនេះ ប្រអប់ដែលមានដាក់សឺរ៉ាំងមួយ និងវ៉ាក់សាំងចំនួនពីរដប ដែលធ្វើពីក្រដាស គឺស្ថិតក្នុងចំណោមរបស់ដែលលក់ដាច់បំផុតសម្រាប់ពិធីបុណ្យនេះ នៅឯហាងលក់គ្រឿងសែនរបស់លោក Raymond Shieh Siow Leong ក្នុងទីក្រុង Johor Bahru ភាគខាងត្បូងប្រទេសម៉ាឡេស៊ី។

លោក Shieh បាននិយាយថា “ស្ថានភាពកូវីដ នៅក្នុងប្រទេសរបស់យើងគឺធ្ងន់ធ្ងរណាស់ ហើយមនុស្សជាច្រើនបានស្លាប់មុនពេលទទួលថ្នាំបង្ការ”។

លោក Shieh បន្តថា គាត់បានចាប់ផ្តើមផលិតវ៉ាក់សាំងក្រដាស នៅដើមខែសីហា ដោយផលិតបានប្រហែល ៣០ ទៅ ៥០ ឈុតក្នុងមួយថ្ងៃ។ ឈុតនីមួយៗមានតម្លៃ ២២.៨០ រីងហ្គីត (៥.៤៥ ដុល្លារអាមេរិក) ហើយគិតមកដល់ពេលនេះ គាត់លក់បានជាង ២០០ ឈុតហើយ។

យើងបានផលិតវ៉ាក់សាំងក្រដាសនេះដើម្បីជាធ្វើតេស្តវិធីសាស្រ្តនៅលើទីផ្សារ ប៉ុន្តែយើងមិនរំពឹងថា នឹងមានប្រជាប្រិយភាពល្អបែបនេះនោះទេ។

ម៉ាឡេស៊ី គឺជាប្រទេសដែលមានអត្រាឆ្លងនិងស្លាប់ខ្ពស់ជាងគេបំផុតមួយ នៅអាស៊ីអាគ្នេយ៍ដោយមានករណីឆ្លងសរុបជិត ១.៦ លានករណី និងមានអ្នកស្លាប់ចំនួន ១៤,៨១៨ នាក់។ ប្រជាជនប្រមាណ ៥៧ភាគរយ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ យ៉ាងតិចមួយដូស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ សម្ដេចតេជោ បញ្ជាដាច់ណាត់ មិនឲ្យផែនការចាក់វ៉ាក់សាំងរយីករយាក ដូចដំណាក់កាលចុងក្រោយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម