ព័ត៌មានអន្ដរជាតិ
មកដឹងពីទំហំសព្វាវុធ រថពាសដែក និងយន្តហោះរបស់អាមេរិក ដែលធ្លាក់ដល់ដៃក្រុម តាលីបង់
បច្ចុប្បន្ន ក្រុមអ្នកប្រយុទ្ធតាលីបង់ កំពុងកាន់កាប់កាំភ្លើងរហូតដល់ទៅ ២០០,០០០ ដើម, រថយន្ត Humvees ២០,០០០ គ្រឿងនិងយន្តហោះរាប់រយគ្រឿង ដែលអាមេរិកបានផ្តល់ឲ្យកងទ័ពអាហ្វហ្គានីស្ថាន។
ព័ត៌មាននេះបានកើតឡើង បន្ទាប់ពីមានវីដេអូលេចធ្លាយមួយ បង្ហាញពីពួកតាលីបង់កំពុងធ្វើតេស្តឧទ្ធម្ភាគចក្រ Blackhawk ផលិតនៅអាមេរិកតម្លៃ ៦ លានដុល្លារ។
កាលពីសប្តាហ៍មុន ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានទទួលស្គាល់ថា សហរដ្ឋអាមេរិកមិនដឹងច្បាស់ថាតើ សព្វាវុធប៉ុន្មាន ពេលនេះបានធ្លាក់ដល់ដៃសត្រូវនោះទេ។
ប៉ុន្តែសារព័ត៌មានជាច្រើនបានចែករំលែកស្ថិតិគួរឲ្យព្រួយបារម្ភ រួមទាំងរថយន្តម៉ាក Humvees ចំនួន ២២,០០០ គ្រឿង ដែលអាមេរិកបានផ្តល់ទៅឲ្យកងកម្លាំងអាហ្វហ្គានីស្ថាននៅចន្លោះឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១៦ ផងដែរ។
គ្រឿងបរិក្ខារដែលផ្តល់ដោយអាមេរិកដល់កងទ័ពអាហ្វហ្គានីស្ថាន ដែលបច្ចុប្បន្នអាចស្ថិតនៅក្នុងកណ្តាប់ដៃរបស់ក្រុមតាលីបង់ ក៏រួមមានរថយន្តយុទ្ធសាស្ត្រចំនួន ៥០,០០០ គ្រឿង រថយន្តធន់នឹងគ្រាប់មីន ១,០០០ គ្រឿងនិងរថពាសដែក ១៥០ គ្រឿងផងដែរ។
យន្តហោះដែលទំនងជាទុកឲ្យក្រុមតាលីបង់ប្រើប្រាស់រួមមានយន្តហោះនិងឧទ្ធម្ភាគចក្រជាង ១៦០ គ្រឿង ក្នុងនោះមានយន្តហោះដឹកជញ្ជូន C-130 ចំនួន៤គ្រឿង, យន្តហោះវាយប្រហារ A-29 Super Tucano ចំនួន២៣គ្រឿង, ឧទ្ធម្ភាគចក្រ UH-60 Black Hawk ចំនួន៤៥គ្រឿង និងឧទ្ធម្ភាគចក្រ MD530 ចំនួន៥០គ្រឿង។
អាមេរិកក៏បានផ្តល់កាំភ្លើងយ៉ាងហោចណាស់ ២០០,០០០ ដើមដល់កងទ័ពអាហ្វហ្គានីស្ថានផងដែរ រួមមានកាំភ្លើងបាញ់ស៊ីប M24, កាំភ្លើង M18, មីស៊ីលប្រឆាំងរថក្រោះ, កាំភ្លើងស្វ័យប្រវត្តិ, កាំភ្លើងត្បាល់និងគ្រាប់រ៉ុកកែត។
នៅចន្លោះឆ្នាំ ២០០៣ ដល់ ២០១៦ សហរដ្ឋអាមេរិកបានទិញឲ្យកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាននូវរថយន្តធុនស្រាលចំនួន ៤២,០០០ គ្រឿង ដូចជារថយន្តភីកអាប់ Ford Ranger និងរថយន្តដឹកទំនិញជាដើម ហើយមានរថយន្តយុទ្ធសាស្ត្រធុនមធ្យមចំនួន ៩,០០០ គ្រឿងនិងរថយន្ត Humvees ជាង២២,០០០ គ្រឿងទៀត។
ដោយគ្រាន់តែសម្រាប់រថយន្ត Humvees, សហរដ្ឋអាមេរិកបានចំណាយប្រាក់ប្រហែល ២.១៣ ពាន់លានដុល្លារទៅហើយ។
នៅចន្លោះឆ្នាំ ២០០៧ ដល់ ២០១៦ សហរដ្ឋអាមេរិកបានផ្តល់ឲ្យកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាននូវឧទ្ធម្ភាគចក្រចំនួន ១១០ គ្រឿងនិងយន្តហោះដឹកទំនិញចំនួន ៦០ គ្រឿង។ នេះបើយោងតាមរបាយការណ៍របស់ ការិយាល័យគណនេយ្យភាពរដ្ឋាភិបាល ដែលបោះពុម្ពផ្សាយដោយគេហទំព័រ Openthebooks.com៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ យោធាអាមេរិក មិនមានសមត្ថភាពជួយសង្គ្រោះជនជាតិរបស់ខ្លួន ដែលជាប់នៅខាងក្រៅទីក្រុង កាប៊ុល បានទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍៣ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore