Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ជាប់ក្នុងបញ្ជីក្រហម នៃការធ្វើដំណើរ របស់អង់គ្លេស

បានផុស

នៅ

នៅថ្ងៃចន្ទសប្តាហ៍ក្រោយ រដ្ឋាភិបាលអង់គ្លេស នឹងបន្ថែមប្រទេសថៃនិងម៉ុងតេណេក្រូ ចូលទៅក្នុង “បញ្ជីក្រហម” នៃការធ្វើដំណើររបស់ខ្លួន ដោយជនបរទេសដែលមកពីប្រទេសទាំងនេះ ត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរទៅកាន់អង់គ្លេស ហើយជនជាតិអង់គ្លេសដែលវិលចូលប្រទេសវិញ ត្រូវតម្រូវឲ្យធ្វើចត្តាឡីស័ក។

ក្រសួងដឹកជញ្ជូនបាននិយាយថា “ប្រទេសថៃនិងម៉ុងតេណេក្រូ នឹងត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីក្រហម ចាប់ពីម៉ោង ៤ ទៀបភ្លឺនៅថ្ងៃចន្ទទី ៣០ ខែសីហាឆ្នាំ ២០២១ ទៅដោយសារតែ ការកើនឡើងនៃករណីឆ្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសទាំងនោះ”។

ជនជាតិអង់គ្លេសនិងអៀរឡង់ និងអ្នកដែលរស់នៅក្នុងចក្រភពអង់គ្លេស ត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរមកពីប្រទេសដែលមានឈ្មោះនៅក្នុងបញ្ជីក្រហម ប៉ុន្តែត្រូវធ្វើចត្តាឡីស័កក្នុងសណ្ឋាគាររយៈពេល ១០ ថ្ងៃ នៅពេលមកដល់។

ប្រទេសថៃ ត្រូវផ្លាស់ប្តូរទៅដាក់ក្នុងបញ្ជីក្រហមវិញ ដោយសារតែកម្រិតនៃការចាក់វ៉ាក់សាំងទាប ធ្វើឲ្យប្រទេសអាស៊ីមួយនេះ ងាយរងគ្រោះទៅនឹងវីរុសបំប្លែងខ្លួន Delta។

ស្របពេលជាមួយគ្នានោះដែរ រដ្ឋាភិបាលបានបន្ថែមប្រទេសស្វីស ដាណឺម៉ាកនិងកាណាដាទៅក្នុងបញ្ជីបៃតង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ករណីឆ្លងកូវីដនៅ ឥណ្ឌា កំពុងហក់ឡើងវិញ ក្រោយប្រជាជនប្រមូលផ្ដុំគ្នាប្រារព្ធពិធីបុណ្យច្រូតកាត់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម