Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុន Sputnik V បញ្ចុះបញ្ចូលឲ្យក្រុមហ៊ុន AstraZeneca រួមវ៉ាក់សាំងកូវីដជាមួយគ្នា

បានផុស

នៅ

ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ ១៩ Sputnik V របស់រុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ថា ក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca គួរតែព្យាយាមបញ្ចូលគ្នានូវការសាកល្បងព្យបាលរបស់ខ្លួនជាមួយវ៉ាក់សាំងរុស្ស៊ីដើម្បីបង្កើនប្រសិទ្ធភាព ។

ការលើកឡើងបែបនេះរបស់ក្រុមហ៊ុនរុស្ស៊ីកើតឡើង បន្ទាប់ពីប្រធានក្រុមហ៊ុនផលិតថ្នាំអង់គ្លេស AstraZeneca បាននិយាយថា ការស្រាវជ្រាវបន្ថែមលើវ៉ាក់សាំងកូវីដរបស់ខ្លួនគឺត្រូវការជាចាំបាច់ បន្ទាប់ពីមានសំណួរអំពីប្រសិទ្ធភាព ប៉ុន្តែការធ្វើតេស្តបន្ថែមនេះទំនងជាមិនប៉ះពាល់ដល់ការអនុម័តបទប្បញ្ញត្តិនៅអឺរ៉ុបទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសរុស្ស៊ីបាននិយាយថា វ៉ាក់សាំង Sputnik V របស់ខ្លួនមានប្រសិទ្ធភាព ៩២ ភាគរយក្នុងការការពារមនុស្សពីជំងឺកូវីដ ១៩ ។ នេះបើយោងតាមលទ្ធផលនៃការសាកល្បងបណ្តោះអាសន្ន ខណៈដែលក្រុមហ៊ុន AstraZeneca បាននិយាយថា វ៉ាក់សាំងកូវីដ ១៩ របស់ខ្លួនមានប្រសិទ្ធភាពជាមធ្យម ៧០ ភាគរយក្នុងការសាកល្បង ហើយអាចមានប្រសិទ្ធភាពរហូតដល់ ៩០ ភាគរយ ។

ក្រុមហ៊ុនផលិតវ៉ាក់សាំងរុស្ស៊ីបាននិយាយនៅលើគណនី Twitter ថា “ប្រសិនបើពួកគេចាប់ផ្ដើមសម្រាប់ការសាកល្បងព្យាបាលសាជាថ្មី យើងស្នើឲ្យព្យាយាមរួមបញ្ចូលគ្នារវាងការចាក់វ៉ាក់សាំង AstraZeneca ជាមួយវ៉ាក់សាំង Sputnik V លើមនុស្សដើម្បីបង្កើនប្រសិទ្ធភាព ។ ការបញ្ចូលគ្នារវាងវ៉ាក់សាំងអាចមានសារសំខាន់សម្រាប់ប្រសិទ្ធភាពថ្មី” ។

ក្រុមហ៊ុន AstraZeneca បាននិយាយថា ខ្លួននឹងមានវ៉ាក់សាំងចំនួន ២០០ លានដូសនៅចុងឆ្នាំ ២០២០ ។ វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងនៅចក្រភពអង់គ្លេសត្រូវបានគេមើលឃើញថាជាក្តីសង្ឃឹមដ៏ល្អបំផុតមួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនដោយសារតែតម្លៃថោក និងសមត្ថភាពរបស់វាត្រូវបានដឹកជញ្ជូននៅសីតុណ្ហភាពទូរទឹកកកធម្មតា ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះអង់គ្លេសមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១.៣៤ លានករណី និងមានអ្នកស្លាប់ ៤៩,៥៤៥ នាក់ ខណៈប្រទេសរុស្ស៊ីមានករណីឆ្លងចំនួន ២,១៨៧,៩៩០ នាក់ និងមានអ្នកស្លាប់ចំនួន ៣៨,០៦២ នាក់ ហើយជាប្រទេសមានករណីឆ្លងធំជាងគេទីបួននៅលើពិភពលោកនៅពីក្រោយសហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ីល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Straits Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ១៩ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម