Connect with us

ព័ត៌មានអន្ដរជាតិ

ជនជាតិអាហ្វហ្គានីស្ថានដែលមកដល់អង់គ្លេស ត្រូវទុកចោល ដោយសារគោលនយោបាយ ក្រសួងមហាផ្ទៃ

បានផុស

នៅ

ជនជាតិអាហ្វហ្គានីស្ថានម្នាក់ ដែលបានមកដល់ចក្រភពអង់គ្លេសកាលមានអាយុ ១៤ ឆ្នាំបន្ទាប់ពីរត់គេចពីការធ្វើទុក្ខបុកម្នេញ ពេលនេះត្រូវបានគេទុកចោល ដោយសារតែគោលនយោបាយរបស់ក្រសួងមហាផ្ទៃ បានរារាំងការសម្រេចចិត្តលើរាល់ពាក្យសុំសិទ្ធិជ្រកកោនសម្រាប់អ្នកមកពីប្រទេសអាហ្វហ្គានីស្ថាន។

ជនជាតិអាហ្វហ្គានីស្ថានវ័យ២៦ឆ្នាំរូបនេះ ក៏បានចាប់ផ្តើមសកម្មភាពផ្លូវច្បាប់ប្រឆាំងនឹងគោលនយោបាយនេះ តែម្តង។

ការរារាំងសេចក្តីសម្រេចចិត្ត លើការទាមទារឲ្យការពារជនជាតិអាហ្វហ្គានីស្ថានដែលបច្ចុប្បន្នស្ថិតនៅក្នុងចក្រភពអង់គ្លេស ត្រូវបានលាតត្រដាង នៅពេលមេធាវីរបស់បុរសរូបនេះ បានស្នើសុំធ្វើឲ្យប្រសើរឡើងនូវឋានៈអន្តោប្រវេសន៍របស់គាត់។

លោក Jamie Bell នៃក្រុមមេធាវី Duncan Lewis បានទទួលសំបុត្រមួយពីមន្រ្តីក្រសួងមហាផ្ទៃម្នាក់ដែលបញ្ជាក់ថា “ដោយសារព្រឹត្តិការណ៍នៅអាហ្វហ្គានីស្ថាននាពេលបច្ចុប្បន្ននេះ យើងមានការជាប់គាំងលើសំណុំរឿងអាហ្វហ្គានីស្ថានទាំងអស់ ខណៈរង់ចាំការធ្វើបច្ចុប្បន្នភាពគោលនយោបាយ។

យោងតាមទិន្នន័យដែលចេញផ្សាយថ្មីៗពីក្រសួងមហាផ្ទៃបានបង្ហាញថា ជនជាតិអាហ្វហ្គានីស្ថានចំនួន ៣,២១៣ នាក់ កំពុងរង់ចាំការសម្រេចចិត្តលើការទាមទាររបស់ពួកគេ នៅត្រឹមចុងខែមិថុនាឆ្នាំ២០២១។

បុរសជនជាតិអាហ្វហ្គានីស្ថាន បានប្រាប់កាសែត Guardian ថា គាត់តក់ស្លុតយ៉ាងខ្លាំងដោយសារព័ត៌មាន អំពីការសម្រេចចិត្តលើករណីរបស់គាត់និងជនជាតិអាហ្វហ្គានីស្ថានដទៃទៀត។

ក្រសួងមហាផ្ទៃ ក៏បានស្នើឲ្យចៅក្រមតុលាការអន្តោប្រវេសន៍ ឈប់ស្តាប់ការទាមទារអំពីការការពារជនជាតិអាហ្វហ្គានីស្ថានផងដែរ។

នៅក្នុងលិខិតថ្មីមួយទៅកាន់តុលាការ មន្រ្តីក្រសួងមហាផ្ទៃបាននិយាយថា “តំណាងរបស់រដ្ឋលេខាធិការ បានទទួលយកព័ត៌មានដែលបង្ហាញយ៉ាងច្បាស់ថា ក្រុមតាលីបង់បានគ្រប់គ្រងប្រទេសភាគច្រើន រួមទាំងទីក្រុងកាប៊ុលផងដែរ។ ទោះយ៉ាងណាក៏ដោយ ហានិភ័យនៃការវិលត្រឡប់សម្រាប់អ្នកដែលកំពុងស្វែងរកសិទ្ធិជ្រកកោននៅចក្រភពអង់គ្លេសនាពេលបច្ចុប្បន្នគឺមិនត្រូវបានដឹងច្បាស់ទេ។

នៅសប្តាហ៍នេះ ក្រសួងមហាផ្ទៃបានបង្ហាញពីស្ថិតិជនអន្តោប្រវេសន៍ប្រចាំឆ្នាំរបស់ខ្លួន ដែលបានរកឃើញថា ខ្លួនបានបដិសេធប្រហែលពាក់កណ្តាលនៃការសុំសិទ្ធិជ្រកកោនរបស់ជនជាតិអាហ្វហ្គានីស្ថាននៅចុងខែមិថុនាឆ្នាំ ២០២១។ ក្នុងចំណោមជនជាតិអាហ្វហ្គានីស្ថាន ១,៤៦៧នាក់ដែលមកដល់ចក្រភពអង់គ្លេសដើម្បីស្វែងរកសុវត្ថិភាព មាន៥៥ភាគរយ ត្រូវបានផ្តល់ឋានៈជាជនភៀសខ្លួន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Guardian

ចុចអាន៖ កុំបន្ទោសអាហ្វហ្គានីស្ថាន! បើអាមេរិកមិនយល់ពីកំហុសរបស់ខ្លួន អាមេរិកនឹងបន្តធ្វើខុសទៀត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៥ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាល ជំរុញឱ្យយកចិត្តទុកដាក់បន្ថែមទៀត និងកុំមើលរំលងចំពោះបញ្ហាជំងឺរបេង

កីឡា៨ នាទី មុន

សប្ដាហ៍ទី១៣ ព្រះខ័នរាជស្វាយរៀង U18 រំពឹងបន្ដរកបាន៣ពិន្ទុបន្ថែមទៀត

ព័ត៌មានជាតិ១៩ នាទី មុន

រដ្ឋបាលរាជធានី រៀបចំរថយន្ដ៥គ្រឿងសម្រាប់ដឹកជញ្ជូនកម្មករកម្មការិនីរោងចក្រ Y & W ដើម្បីងាយស្រួលក្នុងការមកបើកប្រាក់ឈ្នួល

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម