Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​ប្រាប់​ទូតកំពូល​អាមេរិក​ឲ្យ​​អន្តរជាតិណែ​នាំ​តាលីបង់​ដោយ​វិជ្ជមាន

បានផុស

នៅ

ទី​ប្រឹក្សា​រដ្ឋ​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ចិន​លោក Wang Yi បាន​ប្រាប់​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាសមេរិក​​លោក Antony Blinken តាម​ទូរសព្ទ​កាល​ពី​ថ្ងៃ​អាទិត្យ​​ម្សិល​មិញ​ថា សហ​គមន៍​អន្តរជាតិ​គួរ​លើក​ទឹក​ចិត្ត​មេ​ដឹក​នាំ​តាលីបង់​ថ្មី​របស់​ប្រទេស​អាហ្វហ្គានីស្ថាន និង​ណែនាំ​ពួក​គេ​ក្នុង​​ផ្លូវ​វិជ្ជមាន។ ក្រសួង​ការ​បរទេស​ចិន​បាន​និយាយ។

យោង​តាម​សេចក្តី​ប្រកាស លោក Wang បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ក្រុង​វ៉ាក់ស៊ីន​តោន​គួរ​ធ្វើ​ការ​ជា​មួយ​សហគមន៍​អន្តរជាតិ​ដើម្បី​ផ្តល់​ជំនួញ​សេដ្ឋកិច្ច​ និង​មនុស្ស​ធម៌​ដល់​អាហ្វហ្គានីស្ថាន ជួយ​របប​ថ្មី​​​ឲ្យ​​ដំណើរ​ការ​មុខ​ងារ​​រដ្ឋាភិបាលធម្មតា​ រក្សា​ស្ថេរភាព​សង្គម និងបញ្ឈប់​រូបិយប័ណ្ណ​ពី​ការ​ធ្លាក់​ថ្លៃ និង​បង្កើន​តម្លៃ​នៃ​ការ​រស់​នៅ។​

លោក Wang Yi
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ខណៈ​គោរពអធិបតេយ្យភាព​អាហ្វហ្គានីស្ថាន សហរដ្ឋ​​អាមេរិក​គួរ​ចាត់​វិធាន​ការ​ជាក់​ស្តែង​ដើម្បី​ជួយ​អាហ្វហ្គានីស្ថាន​ប្រយុទ្ធ​នឹង​ភេរវកម្ម និង​បញ្ឈប់​ហិង្សា​ ជា​ជាង​លេង​ស្តង់ដារ​ពីរ ឬ​ប្រយុទ្ធ​នឹង​ភេរវកម្ម​ដោយ​ការ​ជ្រើស​រើស»។ លោក Wang មាន​ប្រសាសន៍​ដោយ​ព្រលាន​ថា «ការដក​​​កង​ទ័ពចេញ​​យ៉ាង​លឿន​អាច​បណ្តាល​ឲ្យ​ក្រុម​ភេរវករ​​ប្រមូល​ផ្តុំ​គ្នា​ និង​វិល​មក​វិញ​កាន់​តែ​ខ្លាំង»។

តាម​ការ​ផ្សាយ​របស់​ទូរទស្សន៍​រដ្ឋ​ចិន​ថា ការ​តេ​ទូរសព្ទ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​ក្រុង​វ៉ាស៊ីនតោន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​លោក Ned Price មាន​ប្រសាសន៍​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា លោក​រដ្ឋ​មន្ត្រី​ Blinken និងលោក​ Wang បាន​ឆ្លង​ឆ្លើយ​គ្នា​អំពី​«សារៈ​សំខាន់​នៃ​សហគមន៍​អន្តរជាតិ​ដែល​​ធ្វើ​ឲ្យ​តាលីបង់​ទទួល​ខុស​ត្រូវ​ចំពោះ​ចំពោះ​​ការ​ប្តេជ្ញា​ចិត្ត​សង្គម​ដែល​ពួក​គេត្រូវ​​​ផ្តល់​ឲ្យ​​ការ​ឆ្លង​កាត់​ដោយ​សុវត្ថិភាព និង​សេរីភាពសម្រាប់​ការ​ធ្វើ​ដំណើរ​ដល់​ជន​ជាតិ​អាហ្វហ្គានីស្ថាន និង​ជន​បរទេស»៕

សកម្ម​ប្រយុទ្ធ​តាលីបង់

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម