Connect with us

ព័ត៌មានអន្ដរជាតិ

ស្រ្តីនូវែលសេឡង់ ទី១ ស្លាប់ដោយសាររលាកសាច់ដុំបេះដូង ក្រោយចាក់វ៉ាក់សាំង Pfizer

បានផុស

នៅ

ប្រទេសនូវែលសេឡង់ បានរាយការណ៍ពីការស្លាប់ដំបូង ទាក់ទងនឹងវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុនផលិតថ្នាំអាមេរិក Pfizer បន្ទាប់ពីស្ត្រីម្នាក់ មានប្រតិកម្មដ៏កម្រដែលនាំឲ្យរលាកសាច់ដុំបេះដូងរបស់នាង។

Coronavirus latest news: New Zealand reports first death linked to Pfizer  Covid vaccine

ដំណឹងនៃការស្លាប់នេះ បានកើតឡើងស្របពេលនូវែលសេឡង់ កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួន Delta បន្ទាប់ពីទប់ស្កាត់ការឆ្លងបាន ជិតប្រាំមួយខែ។ 

ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នេះគឺជាករណីដំបូងនៅនូវែលសេឡង់ ដែលការស្លាប់បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីចាក់វ៉ាក់សាំង Pfizer”។

ក្រសួងបានបន្ថែមថា ក្រុមប្រឹក្សាត្រួតពិនិត្យវ៉ាក់សាំងបានសន្មតថា ការស្លាប់នេះគឺដោយសារជំងឺរលាកសាច់ដុំបេះដូងឬ Myocarditis ដែលជាផលប៉ះពាល់ដ៏កម្ររបស់វ៉ាក់សាំង Pfizer។

Myocarditis គឺជាការរលាកនៃសាច់ដុំបេះដូង ដែលអាចកំណត់សមត្ថភាពរបស់សរីរាង្គក្នុងការបូមឈាម និងអាចបណ្តាលឲ្យមានការផ្លាស់ប្តូរចង្វាក់បេះដូង។

ជាការឆ្លើយតប ក្រុមហ៊ុន Pfizer បាននិយាយថា ខ្លួនទទួលស្គាល់ថា ពិតជាមានរបាយការណ៍កម្រអំពីជំងឺរលាកសាច់ដុំបេះដូងមែន បន្ទាប់ពីការចាក់វ៉ាក់សាំង ប៉ុន្តែផលប៉ះពាល់បែបនេះគឺកម្រកើតមានណាស់។

ក្រុមហ៊ុនបានប្រាប់រ៉យទ័រថា “យើងបានតាមដានយ៉ាងដិតដល់នូវព្រឹត្តិការណ៍ទាំងអស់នេះ និងប្រមូលព័ត៌មានពាក់ព័ន្ធដើម្បីចែករំលែកជាមួយអាជ្ញាធរត្រួតពិនិត្យ នៅទូទាំងពិភពលោក”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ក្រោយស្លាប់២នាក់ ពេលនេះ ជប៉ុន រកឃើញមេរោគបន្ថែមទៀត នៅក្នុងវ៉ាក់សាំង Moderna

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម