Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំងឺកូវីដថៃ រួមភេទជាក្រុម និងជក់គ្រឿងញៀនពេញមន្ទីរពេទ្យ

បានផុស

នៅ

ប៉ូលិសថៃ បានឆ្មក់ចូលមន្ទីរពេទ្យមួយកន្លែង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា អ្នកជំងឺកូវីដផឹកស៊ីសប្បាយ រួមភេទជាក្រុម ជក់ថ្នាំញៀននិងប្រវាយប្រតប់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុគ្គលិកម្នាក់នៅមន្ទីរពេទ្យក្នុងខេត្ត សាមុត ប្រាកាន ភាគនិរតីទីក្រុងបាងកក បានប្រាប់ប៉ូលិសថា អ្នកជំងឺបានរួមភេទគ្នាជាក្រុម ហើយឈានដល់ការវាយតប់គ្នាដែលបណ្តាលឲ្យអ្នកខ្លះរបួស។

មន្រ្តីមកពីបញ្ជាការប្រតិបត្តិការសន្ដិសុខផ្ទៃក្នុងរបស់ប្រទេសថៃ បានឆ្មក់ចូលមន្ទីរពេទ្យ Samut Pra Ruamjai 5 ដែលមានអ្នកជំងឺកូវីដប្រមាណ ១,០០០ នាក់កំពុងព្យាបាល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thaiger។

ក្រុមមន្រ្តីនិយាយថា ទោះប៉ូលិសមិនបានរកឃើញថ្នាំញៀនក៏ដោយ ប៉ុន្តែបារីចំនួន២៣សុង ដែលត្រូវបានចោទប្រកាន់ថារត់ពន្ធចូលទៅក្នុងមន្ទីរពេទ្យខាងលើ ត្រូវបានរឹបអូសរួមជាមួយបារីអេឡិចត្រូនិចមួយចំនួន ដែលជារបស់ខុសច្បាប់នៅក្នុងប្រទេសថៃ។

លើសពីនេះទៀត វីដេអូពីកាមេរ៉ាសុវត្ថិភាពនៅខាងក្នុងមន្ទីរពេទ្យ ត្រូវបានគេមើលឃើញថា អ្នកជំងឺទាំងបុរសនិងស្ត្រី បានចេញចូលពីកន្លែងមួយទៅកន្លែងមួយ។

វីដេអូក៏បានបង្ហាញពីអ្នកជំងឺខ្លះកំពុងជក់ថ្នាំញៀនផងដែរ ប៉ុន្តែដោយសារវីដេអូមិនសូវច្បាស់ អ្នកជំងឺដែលគេសង្ស័យ មិនអាចកំណត់អត្តសញ្ញាណបានឡើយ។

បច្ចុប្បន្ន ប៉ូលិសថៃ កំពុងចាត់វិធានការបន្ទាប់លើបញ្ហានេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ស្រ្តីនូវែលសេឡង់ ទី១ ស្លាប់ដោយសាររលាកសាច់ដុំបេះដូង ក្រោយចាក់វ៉ាក់សាំង Pfizer

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម