Connect with us

ព័ត៌មានអន្ដរជាតិ

មិនធម្មតាឡើយ! មកមើលចលនាតស៊ូអាហ្វហ្គានីស្ថាន កំពុងហ្វឹកហាត់ លុតដំ យ៉ាងសស្រាក់សស្រាំ ត្រៀមប្រយុទ្ធជាមួយក្រុម តាលីបង់ 

បានផុស

នៅ

កងកម្លាំងតស៊ូនៅប្រទេសអាហ្វហ្គានីស្ថាន បានប្តេជ្ញាបន្តការប្រយុទ្ធប្រឆាំងនឹងក្រុមតាលីបង់ ខណៈពួកគេបានហ្វឹកហាត់នៅជ្រលងភ្នំ Panjshir ដែលជាបន្ទាយយុទ្ធសាស្ត្រមួយ ស្ថិតនៅភាគខាងជើងទីក្រុងកាប៊ុល។

Resistance forces wade through the water with logs on their back as they train in the Panjshir Valley, a strategic fortress which sits north of Kabul, Afghanistan
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកប្រយុទ្ធរាប់រយនាក់ ដែលមិនចុះចាញ់អ្នកគ្រប់គ្រងថ្មីនៃទីក្រុងកាប៊ុល ត្រូវបានគេឃើញដើរកាត់ទឹក និងលីឈើ ខណៈអ្នកផ្សេងទៀត ហ្វឹកហាត់ជាមួយកាំភ្លើងយ៉ាងសស្រាក់សស្រាំ នៅពេលពួកគេត្រៀមខ្លួនសម្រាប់ការមកដល់របស់កងកម្លាំងតាលីបង់។

Afghanistan's last bastion against the Taliban train with their rifles as they prepare for the possible arrival of Taliban forces

នៅកន្លែងផ្សេង សមាជិកចលនាតស៊ូផ្សេងទៀតដែលស្លៀកពាក់ឈុតយោធា និងកាន់អាវុធ ត្រូវបានគេឃើញធ្វើដំណើរកាត់តាមដងផ្លូវស្ងាត់ៗនៃតំបន់ភ្នំ។

The resistance forces have vowed to continue their fight against the Taliban and have never surrendered to the new rulers of Kabul

កងកម្លាំងបះបោរប្រឆាំងតាលីបង់ ដែលត្រូវបានគេស្គាល់ថា សម្ព័ន្ធខាងជើង បានប្តេជ្ញាប្រយុទ្ធដល់នាទីចុងក្រោយនិងការពារប្រជាជន ១៧០,០០០ នាក់ ដែលភាគច្រើនជាជនជាតិ Tajiks រស់នៅជ្រលងភ្នំ Panjshir។

Afghan fighters train in the Panjshir Valley, a strategic fortress which sits north of Kabul, and vow to resist the Taliban from the mountain enclave

រឿងនេះបានកើតឡើង ចំពេលក្រុមតាលីបង់ អះអាងថា ពួកគេកំពុងបញ្ជូនយុទ្ធជនរាប់រយនាក់ទៅកាន់តំបន់នោះ ហើយបានឡោមព័ទ្ធជ្រលងភ្នំ Panjshir។

Resistance forces walk wade though the water carrying weapons and logs of wood as they train in the Panjshir province

បន្ទាយចុងក្រោយរបស់អាហ្វហ្គានីស្ថានប្រឆាំងនឹងពួកតាលីបង់ កំពុងត្រូវបានដឹកនាំដោយអ្នកទទួលបានការអប់រំនៅចក្រភពអង់គ្លេសឈ្មោះ Ahmad Massoud អាយុ៣២ឆ្នាំ ជាកូនប្រុសរបស់អ្នកប្រយុទ្ធសេរីភាព នៅជ្រលងភ្នំ Panjshir។

The anti-Taliban uprising forces have vowed to defend the 170,000 residents, most of them Tajiks, who live in the Panjshir valley

លោក Massoud ដែលទទួលការបណ្តុះបណ្តាលដោយយោធាអង់គ្លេសនៅទីក្រុង Sandhurst បានប្តេជ្ញាថា មិនឲ្យអ្នកប្រយុទ្ធតាលីបង់ណាម្នាក់ ឆ្លងកាត់ច្រកតូចចង្អៀតចូលមកក្នុងជ្រលងភ្នំនេះទេ៕

Fighters walk through the mountains with weaponry as the Taliban claims they're sending hundreds of fighters and have the Panjshir surrounded
The Panjshir Valley is Afghanistan's last remaining holdout and is known for its natural mountainous defences
Resistance fighters, dressed in military gear, assemble and train after vowing never to surrender to their new Taliban leaders
The Northern Alliance is being led by Ahmad Massoud, 32, the British-educated son of a legendary freedom fighter in the Panjshir Valley

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ បែក ធ្លាយ របាយការណ៍៖ អាមេរិក នៅ បើក ចំហ ច្រក ព្រលាន កាប៊ុល មុន ពេល ការវាយប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម