Connect with us

ព័ត៌មានអន្ដរជាតិ

មី វៀតណាមមួយប្រភេទទៀតហើយ រកឃើញមានផ្ទុកសារធាតុគីមីសម្លាប់សត្វល្អិត

បានផុស

នៅ

អាជ្ញាធរវៀតណាម បានតម្រូវឲ្យក្រុមហ៊ុនផលិតមីក្នុងស្រុកឈ្មោះ Thien Huong បញ្ជាក់ពីនីតិវិធីផលិតរបស់ខ្លួន ក្រោយពេលមន្រ្តីន័រវែសរកឃើញ សារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលរបស់ខ្លួន។

មីរបស់ក្រុមហ៊ុន  Thien Huong
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃអាទិត្យ ក្រុមហ៊ុនបានធ្វើការជាមួយអាជ្ញាធរគ្រប់គ្រងសុវត្ថិភាពចំណីអាហារទីក្រុងហូជីមិញ (FSMA) បន្ទាប់ពីប្រទេសន័រវែស បានប្រមូលផលិតផលមីគោករសជាតិសាច់មាន់ និងសាច់គោពីទីផ្សារវិញ។

សហភាពអឺរ៉ុប (EU) ដែលមានន័រវែសជាសមាជិក បានសម្រេចចិត្តដកផលិតផល Thien Huong ចេញពីទីផ្សារន័រវែស បន្ទាប់ពីពួកគេបានរកឃើញសារធាតុ ethylene oxide ០.០៥២ មីលីក្រាម នៅក្នុងអាហារដែលសារធាតុនេះ រំលោភលើស្តង់ដារ សុវត្ថិភាពម្ហូបអាហាររបស់អឺរ៉ុប។

មីរបស់ក្រុមហ៊ុន  Thien Huong

Ethylene oxide គឺជាសារធាតុសម្លាប់សត្វល្អិត មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងម្ហូបអាហារដែលដាក់លក់នៅក្នុងសហភាពអឺរ៉ុបឡើយ។ នេះបើយោងតាមអាជ្ញាធរសុវត្ថិភាពម្ហូបអាហារនៃប្រទេសអៀរឡង់។

ក្នុងអំឡុងកិច្ចប្រជុំជាមួយ FSMA, ក្រុមហ៊ុន Thien Huong បានប្រគល់ព័ត៌មានស្តីពីការផលិត ផលិតផលរបស់ខ្លួន ដោយនិយាយថា ពួកគេក៏កំពុងធ្វើការផងដែរដើម្បីរកឲ្យឃើញនូវការលេចឡើងសារធាតុ Ethylene oxide នៅក្នុងកញ្ចប់មីរបស់ពួកគេ។

តំណាងក្រុមហ៊ុននិយាយថា ផលិតផលដែលប្រមូលមកវិញ គឺត្រូវបានផលិតឡើងដោយក្រុមហ៊ុន Thien Huong តាមកិច្ចសន្យាពាណិជ្ជកម្មជាមួយដៃគូអាជីវកម្មបរទេស ហើយត្រូវបានលក់ផ្តាច់មុខនៅប្រទេស ន័រវែស។

បន្ទាប់ពីមានរបាយការណ៍នៃសារធាតុសម្លាប់សត្វល្អិតនៅក្នុងផលិតផលរបស់ក្រុមហ៊ុន Thien Huong, ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានចេញលិខិតប្រកាសបន្ទាន់មួយ ដោយតម្រូវឲ្យក្រុមហ៊ុនធ្វើការបកស្រាយអំពីការផលិតរបស់ខ្លួន។

ក្រសួងក៏បានបញ្ជាឲ្យ FSMA បន្តការស៊ើបអង្កេតនិងធ្វើតេស្តរកសារធាតុនេះលើផលិតផល Thien Huong ផ្សេងទៀតនៅលើទីផ្សារក្នុងស្រុកផងដែរ។

គួរបញ្ជាក់ថា ថ្មីៗនេះ សារធាតុសម្លាប់សត្វល្អិត Ethylene oxide ក៏ត្រូវបានគេរកឃើញនៅក្នុងមី Hao Hao រសជាតិបង្គាតុងយ៉ាំនិងមី Good រសជាតិ ឆ្អឹងជំនីជ្រូក នៅប្រទេស អៀរឡង់ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ ប្រទេសអឺរ៉ុប រកឃើញ មីវៀតណាម ២ប្រភេទ មានផ្ទុកសារធាតុគីមី សម្លាប់សត្វល្អិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម