Connect with us

ព័ត៌មានអន្ដរជាតិ

បង្ហាញ សមត្ថភាពអស្ចារ្យរបស់ប្រព័ន្ធការពារមីស៊ីលអាមេរិកដ៏ទំនើប ដែលបាញ់ទម្លាក់គ្រាប់រ៉ុកកែតនៅ កាប៊ុល ថ្ងៃមុន (មានវីដេអូ)

បានផុស

នៅ

នេះគឺជាមនុស្សយន្តដ៏ទំនើបដូចក្នុងខ្សែភាពយន្ត Star Wars របស់អាមេរិក ដែលមានភារកិច្ចបាញ់ទម្លាក់គ្រាប់រ៉ុកកែតរបស់ក្រុមភេរវករជីហាដ ខណៈហោះសំដៅទៅកាន់ព្រលានយន្តហោះទីក្រុង កាប៊ុល។

The Centurion Counter-Rocket, Artillery and Mortar defense system uses radar to detect, evaluate and take out approaching missiles and can be controlled remotely. It can also rotate up to 300 degrees at 115 degrees per second.
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយកងទ័ពហៅវាថា R2 D2 តាមឈ្មោះរបស់តួអង្គ Star Wars, ប្រព័ន្ធការពារ C-RAM នេះ ​មានបំពាក់កាំភ្លើងយន្តដ៏មានឥទ្ធិពល ដែលអាចបាញ់បានរហូតដល់ ៤,៥០០ គ្រាប់ក្នុងមួយនាទី។

ប្រព័ន្ធការពារគ្រាប់រ៉ុកកែត កាំភ្លើងធំនិងកាំភ្លើងត្បាល់នេះ គឺប្រើរ៉ាដាដើម្បីចាប់សញ្ញា វាយតម្លៃនិងកម្ទេចមីស៊ីលដែលហោះជិតមកដល់ ហើយអាចបញ្ជាពីចម្ងាយបាន។ វាក៏អាចបង្វិលខ្លួនបានរហូតដល់ ៣០០ ដឺក្រេ ក្នុងល្បឿន ១១៥ ដឺក្រេក្នុងមួយវិនាទីផងដែរ។

វាត្រូវបានដាក់ឲ្យដំណើរការកាលពីថ្ងៃចន្ទ ដើម្បីបាញ់ទម្លាក់រ៉ុកកែតចំនួន ៥ គ្រាប់ដែលបាញ់សំដៅទៅអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ដោយក្រុមភេរវករ ISIS -K។ ក្រុមនេះ ជាអ្នកទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាត ២ លើនៅព្រលានយន្តហោះ កាលពីសប្តាហ៍មុនដែលបានសម្លាប់មនុស្សយ៉ាងតិច ១៧០ នាក់រួមទាំងយោធាអាមេរិក ១៣ នាក់ផងដែរ។

លោកឧត្តមសេនីយ៍ Hank Taylor បាននិយាយថា ប្រព័ន្ធការពារមីស៊ីល C-RAM បានបង្ហាញពីឥទ្ធិពលនិងរារាំងការវាយប្រហារ។ គ្រាប់រ៉ុកកែត មិនមានផលប៉ះពាល់ដល់បេសកកម្មឬគ្រោះថ្នាក់ណាមួយ ចំពោះបុគ្គលិករបស់យើងទេ។

C-RAM ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ដើម្បីប្រឆាំងនឹងការបះបោរនៅអ៊ីរ៉ាក់ ហើយផ្អែកលើប្រព័ន្ធ Phalanx CIWS របស់កងទ័ពជើងទឹក។

យ៉ាងណាក្តី វាមានរយៈចម្ងាយខ្លីជាងឆ្ងាយណាស់បើប្រៀបធៀបជាមួយនឹង Iron Dome ដែលជាប្រព័ន្ធ អ៊ីស្រាអែលប្រើដើម្បីបាញ់រ៉ុកកែត របស់ក្រុមហាម៉ាសនៅហ្គាហ្សា៕

វីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អង់គ្លេស ប្រកាសច្បាស់ៗនឹងវាយប្រហារប្រឆាំងក្រុម ISIS នៅអាហ្វហ្គានីស្ថាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម