Connect with us

ព័ត៌មានអន្ដរជាតិ

មន្រ្តីជាន់ខ្ពស់ WHO ថា ការចាក់វ៉ាក់សាំងដូសទី៣ អាចជួយដល់បុគ្គលងាយរងគ្រោះ

បានផុស

នៅ

មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយនៅថ្ងៃចន្ទ ទី៣០ ខែសីហានេះថា ការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ដូសជំរុញ ជាមធ្យោបាយមួយដើម្បីរក្សាសុវត្ថិភាពចំពោះបុគ្គលងាយរងគ្រោះ។

Covid France: Who should get a third booster vaccination in autumn?
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានអង្គការសុខភាពពិភពលោកប្រចាំទ្វីបអឺរ៉ុបលោក Hans Kluge មានទស្សនវិជ្ជមានចំពោះការចាក់វ៉ាក់សាំងដូសជំរុញ ខណៈការវាយតម្លៃកន្លងមករបស់ស្ថាប័នសុខាភិបាលនៃអង្គការសហប្រជាជាតិហាក់មិនផ្ដល់ការគាំទ្រដល់ប្រទេសមួយចំនួនដែលកំពុងដំណើរការចាក់ដូសទី៣នោះទេ។

COVID-19 booster shots can help vulnerable, WHO Europe head says
លោក Hans Kluge

ប៉ុន្តែការលើកឡើងរបស់ប្រធានរូបនេះបែរជាមានភាពផ្ទុយគ្នាពីនោះ និងផ្ទូយពីអគ្គនាយក​ WHO លោក Tedros Ghebreyesus ដែលនិយាយថា ទិន្នន័យស្តីពីការចាក់លើកទី ៣ មិនទាន់មានភាពច្បាស់លាស់នៅឡើយ ហើយលោកបានអំពាវនាវឱ្យបញ្ឈប់ ដើម្បីទុកវ៉ាក់សាំងផ្គត់ផ្គង់ដល់ប្រទេសក្រីក្រ។

លោក Kluge ប្រាប់សន្និសីទសារព័ត៌មានអំពីការស្រាវជ្រាវជាច្រើនដែលបានរកឃើញថា ដូសទី ៣ អាចការពារបុគ្កលងាយរងគ្រោះខ្លាំងបំផុត។ ភស្តុតាងបន្ថែមទៀតនៅបណ្តាប្រទេសអ៊ឺរ៉ុប ដូសជំរុញមិនត្រឹមតែជួយជនងាយរងគ្រោះពីកូវីដ-១៩នោះទេ តែវាអាចជួយទប់ស្កាត់ការរីករាលដាលនៃកូវីដបំប្លែងខ្លួនប្រភេទ Delta ផងដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNA

ចុចអាន៖ អ៊ីស្រាអែលប្រកាសថា មនុស្សគ្រប់រូបចាំបាច់ត្រូវចាក់វ៉ាក់សាំងកូវីដ ដូសទី៣

ចុចអាន៖ វៀតណាម ព្រមានអ្នកជំងឺកូវីដទាំងអស់ កុំប៉ះពាល់សត្វចិញ្ចឹមឲ្យសោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម