Connect with us

ព័ត៌មានអន្ដរជាតិ

ស្តាប់​​ភាសារបស់​​លោក បៃដិន​ ប្រាប់លោក​​ Ghani​ មុនអាហ្វហ្គានីស្ថាន​ធ្លាក់​ទៅ​តាលីបង់

បានផុស

នៅ

ជំនួប​តាម​ទូរសព្ទ​រវាង​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន និង​សមភាគី​អាហ្វហ្គានីស្ថាន​មុន​ពេល​តាលីបង់​កាន់​កាប់​ប្រទេស មេ​ដឹក​នាំ​ទាំង​ពីរ​បាន​ពិភាក្សា​ពី​ជំនួយ​យោធា យុទ្ធសាស្ត្រ​នយោបាយ និង​​វិធី​សាស្ត្រ​​ផ្ញើ​សារ ប៉ុន្តែ​ទាំង​លោក បៃដិន និង​លោក​ប្រធានាធិ​បធី Ashraf Ghani ទំនង​ជា​យល់​ដឹង​ ឬ​ត្រៀម​ខ្លួន​​សម្រាប់​គ្រោះ​ថ្នាក់​​បន្ទាន់​នៃ​ប្រទេស​ទាំង​មូល​ដែល​នឹង​ធ្លាក់​ទៅ​ដៃ​ក្រុម​សកម្ម​ប្រយុទ្ធ។ នេះ​បើ​យោង​​តាម​អត្ថបទដែល​ត្រូវបាន​ពិនិត្យ​ដោយ​ Reuters បាន​បង្ហាញ។

មេ​ដឹក​នាំ​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​រយៈ​ពេល​១៤​នាទី​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា។ នៅ​ងថ្ងៃ​ទី​១៥ ខែ​សីហា លោក Ghani បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ហើយ​តាលីបង់​ចូល​ទៅ​កាន់​រដ្ឋធានី​កាប៊ុល​។​ ចាប់​តាំង​ពី​នោះ​មក មនុស្ស​រាប់​ពាន់​ត្រូវ​បាន​ជម្លៀស​ចេញ ហើយ​កង​ទ័ព​អាមេរិក​១៣​នាក់ និង​ជន​​​ជាតិ​អាហ្វហ្គានីស្ថានរាប់​សិប​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​​នៅ​ព្រលាន​យន្តហោះ​កាប៊ុល​កំឡុង​ពេល​អាមេរិក​កំពុង​ប្រតិបត្តិការ​ជម្លៀស​មនុស្ស​ចេញ​ទាំង​ចលាចល។

លោក Ghani និង​លោក ចូ បៃដិន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន Reuters ពិនិត្យ​ឡើង​វិញ​នូវ​ខ្លឹម​សារ​អត្ថបទ​នៃការ​ជជែក​តាម​ទូរសព្ទ​របស់​​ប្រធានាធិបតី​ទាំង​ពីរ និង​បាន​ស្តាប់​សំឡេងសន្ទនា​គ្នា។ សម្ភារៈ​នៃ​កិច្ច​សន្ទនាត្រូវ​បាន​ផ្តល់​ក្នុង​លក្ខខណ្ឌ​អនាមិក​​ដែល​ជា​ប្រភព​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចែក​ចាយ។

ក្នុង​ការ​តេ​ទូរសព្ទ លោក ចូ បៃដិន នឹង​​​ជំនួយ​ ប្រសិន​បើ​លោក Ghani ​មាន​ផែន​ការ​អាច​គ្រប់​គ្រង​​ស្ថានការណ៍​រីករាល​ដាល​នៅ​អាហ្វហ្គានីស្ថាន។ «យើង​នឹង​បន្ត​ផ្តល់​​ជំនួយ​ផ្លូវ​ការ​អាកាសយ៉ាងដិត​ដល់ ប្រសិន​បើ​យើង​ដឹង​ពី​អ្វី​ដែល​ជា​ផែន​ការ»។ លោក​​ បៃ​ដិន បាន​និយាយ។ ប៉ុន្មាន​ថ្ងៃ​មុន​ពេលតេ​ទូរសព្ទ សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ដើម្បី​គាំទ្រ​ដល់​កម្លាំង​ទ័ព​អាហ្វហ្គានីស្ថាន ដែល​ជា​ផ្នែក​មួយ​ត្រូវ​បាន​តាលីបង់​និយាយ​ថា​ជា​ការ​រំលោភ​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ដូហា។

លោកប្រធានាធិបតី​អាមេរិក​ក៏​បាន​ផ្តល់​ដំបូន្មាន​ដល់​លោក Ghani ឲ្យ​ទិញ​​​ដើម្បី​ឲ្យ​អាមេរិក​ទទួល​ការ​ទិញ​​របស់​​អាហ្វហ្គានីស្ថាន​ដ៏​មាន​សក្តានុពល​​សម្រាប់​យុទ្ធសាស្ត្រ​យោធាទៅ​ខាង​មុខ និង​​បន្ទាប់​មក​ដាក់​អ្នក​ចម្បាំង​ដើម្បី​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រឹង​ប្រែង​ដោយ​សំអាង​ទៅ​លើ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក Bismillah Khan​ Mohammadi។

លោក បៃដិន បាន​កោត​សរសើរ​​យ៉ាង​ខ្លាំង​ពីកម្លាំង​ប្រដាប់​អាវុធ​អាហ្វហ្គានីស្ថាន ដែល​បាន​ហ្វឹក​ហាត់ និង​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​អាមេរិក។ លោកបាន​ប្រាប់​លោក Ghani ថា ៖«លោក​មាន​យោធា​ដ៏​ល្អ​បំផុត​យ៉ាង​ច្បាស់។ លោក​មាន​កម្លាំង​ទ័ព​បំពាក់​ដោយ​អាវុធ​ទំនើប ៣០ម៉ឺន​នាក់​ ធៀប​នឹងកម្លាំង​គូ​ប្រជែង​៧​ទៅ​៨​​ម៉ឺន​នាក់​ប៉ុណ្ណោះ ហើយពួក​គេ​​ច្បាស់​ជា​មាន​សមត្ថភាព​ប្រយុទ្ធ​បាន​ល្អ»។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក យោធា​អាហ្វហ្គានីស្ថាន​ចាប់​ផ្តើម​ឈប់​ទូទាំង​ខេត្ត​នៅ​ក្នុង​ប្រទេស​ដោយ​មាន​ការ​ប្រយុទ្ធ​តិច​តួច​ប៉ុណ្ណោះ​ប្រឆាំង​នឹង​តាលីបង់។

ភាគ​ច្រើន​នៅ​ក្នុង​ជជែក​តាម​ទូរសព្ទ លោក បៃដិន បាន​ផ្តោត​លើ​អ្វី​ដែល​លោក​ហៅ​ថា បញ្ហាយល់​ឃើញ​របស់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន។ «ខ្ញុំ​មិន​ត្រូវ​ការ​ប្រាប់​លោក​ទេ​ពីការ​យល់​ឃើញ​ជុំ​វិញ​ពិភព​លោក និង​នៅ​ក្នុង​ផ្នែក​នៃ​អាហ្វហ្គានីស្ថាន ខ្ញុំ​ជឿ​ថា​ តើ​អ្វី​នឹង​មិន​ដំណើរ​ការ​ល្អ​ទេ​ក្នុង​ការ​ប្រយុទ្ធ​ជា​មួយ​តាលីបង់»។ លោក បៃដិន មាន​ប្រសាសន៍​បែប​នេះ​និង​បន្ត​ថា ៖«មាន​តម្រូវ​ការ​មួយ ថា​តើ​វា​ជា​ការ​ពិត​ ឬ​អត់ មាន​តម្រូវ​ការ​ពី​ការ​ឆ្លុះ​បញ្ចាំង​ពី​អនាគតផ្សេង​»។

លោក បៃដិន ប្រាប់​លោក Ghani ថា ប្រសិន​បើ​ឥស្សរជន​នយោបាយ​ល្បី​ៗ​របស់​អាហ្វហ្គានីស្ថាន​នឹង​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា ពីការ​គាំទ្រ​យុទ្ធសាស្ត្រ​យោធា​ថ្មី«នោះ​នឹង​ផ្លាស់​ប្តូរ​ការ​យល់​ឃើញ ហើយ​នោះ​នឹង​ផ្លាស់​ប្តូរ​រឿង​អាក្រក់​ជា​ច្រើន​តាម​ខ្ញុំ​គិត»។

ពាក្យ​សំដី​របស់​មេ​ដឹក​នាំ​អាមេរិក​បានបង្ហាញ​ថា លោក​មិន​បាន​គិត​ទុក​ជា​មុនអំពី​ការ​បះ​បោរ​ដ៏​ធំ​ និង​ការ​ដួល​រលំ​ដែល​នឹង​កើត​​មាន​ឡើង​ក្នុង​រយៈ​ពេល​២៣​ថ្ងៃ​ក្រោយ។ លោក​ បៃដិន លើក​ឡើង​ថា ៖«យើង​នឹង​បន្ត​ប្រយុទ្ធ​ខ្លាំងក្លា​ បែបការ​ទូត នយោបាយ សេដ្ឋកិច្ច ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា រដ្ឋាភិបាល​របស់លោក​នឹង​មិន​ត្រឹម​តែ​រស់​ទេ​ ប៉ុន្តែ​ថែម​ទាំង​រឹង​មាំ និង​រីក​ចម្រើន​ទៀត​ផង​»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៥០ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម